ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​បា​ម៉ា​មាន​ប្រជាប្រិយភាព​ខ្ពស់​បំផុត

8 ឆ្នាំ មុន

យោង​តាម​ការ​ស្ទាប់ស្ទង់​មតិ​មួយ​របស់ GALLUP ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ឧសភា ថា ពលរដ្ឋ​អា​មេ​រិ​ក​ដល់​៥៣% ពេល​នេះ​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ប្រធានាធិបតី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា

យោង​តាម​ការ​ស្ទាប់ស្ទង់​មតិ​មួយ​របស់ GALLUP ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ឧសភា ថា ពលរដ្ឋ​អា​មេ​រិ​ក​ដល់​៥៣% ពេល​នេះ​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ប្រធានាធិបតី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ពោល​ជា​អត្រា​យ៉ាង​ខ្ពស់​បំផុត​មួយ​ពុំ​ធ្លាប់​មាន​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៣​មក ។

តួលេខ​នោះ​សម្រេច​បាន​បន្ទាប់​ពី​រយៈពេល​១​ឆ្នាំ​ដែល​សាធារណៈ​មតិ​សម្តែង​ការ​គាំទ្រ​ចំពោះ​ប្រធានាធិបតី​ស្ថិត​នៅ​ក្រោម​៥០% ។ ការ​ស្ទាបស្ទង់​មតិ​ថ្មី​នោះ​ធ្វើ​ឡើង​រវាង​ពី​ថ្ងៃ​ទី​៦ ទៅ​ទី​១០ ឧសភា ។

ប្រជាប្រិយភាព​នេះ​របស់​លោក​អូ​បា​ម៉ា ដែល​ឡើង​ខ្ពស់​អាច​ទាក់ទិន​ទៅ​នឹង​ការ​ប៉ុនប៉ង​របស់​លោក​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​សំដៅ​ឱ្យ​មានការ​ខិត​ជិត​គ្នា​នៃ​សហគមន៍​ផ្សេង​ៗ ឧទាហរណ៍​ដូច​ជាតា​មរយៈ​ការ​កែ​លម្អ​ទំនាក់ទំនង​រវាង​ប៉ូលិស​និង​បណ្តា​ជនជាតិភាគតិច​និង​ការ​ស្តារ​ទំនាក់ទំនង​ការទូត​រវាង​គុយ​បា​និង​សហរដ្ឋអាមេរិក​ជាដើម ។

ដឹកនាំ​ប្រទេស​ចូល​ដល់​ឆ្នាំ​ទី​៧ ប្រជាប្រិយភាព​របស់​លោក​អូ​បា​ម៉ា​ឡើង​ខ្ពស់​ជាង​កាលពី​ឆ្នាំទៅ​មិញជា​ដំណាក់​កាលដែល​ប្រជាប្រិយភាព​របស់​លោក​មាន​កម្រិត​ទាប​បំផុត បន្ទាប់​ពី​បោះ​ឆ្នោត​ពាក់កណ្តាល​អាណត្តិ​ឆ្នាំ​២០១៤ ។

លើកលែងតែ​នា​ឆ្នាំ​ដំបូង​ចូល​កាន់​សេត​វិមាន​ដែល​ចំនួន​ពលរដ្ឋ​អា​មេ​រិ​ក​គាំទ្រ​ប្រធានាធិបតី​មាន​ខ្ពស់​បំផុត​គិត​ជា​មធ្យម​រង្វង់​៦២% ប្រជាប្រិយភាព​របស់​លោក​ជា​ទូទៅ​ស្ថិត​នៅ​នឹង ៕