ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​ម្នាក់​ចាប់​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​រំលោ.ភ​បាន​សម្រេច​ ​​ទើប​បែកធ្លាយ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង​៖ បុរស​វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​បួ​រុន ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល បន្ទាប់​ពី​ស្ត្រី​ម្នាក់​ប្ដឹង​ចោទប្រកាន់​ថា បាន​ចាប់រំលោ.ភ​សេពសន្ថវៈ​លើ​កូនស្រី​គាត់​រហូត​បាន​សម្រេច​

ខេត្តបាត់ដំបង​៖ បុរស​វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​បួ​រុន ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល បន្ទាប់​ពី​ស្ត្រី​ម្នាក់​ប្ដឹង​ចោទប្រកាន់​ថា បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​គាត់​រហូត​បាន​សម្រេច​កាលពីដើម​ខែឧសភា នេះ ស្ថិត​នៅ​ក្រោម​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​។

ប្រភព​ពី​លោក​អធិការរង​ស្រុក​រតន​មណ្ឌល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​មាស សា​ម៉ុ​ន អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ។ ជន​នេះ​ត្រូវ​បាន​ស្ត្រី​ម្នាក់​ឈ្មោះ​គង់ គ​ន្ធី អាយុ​៣១​ឆ្នាំ បាន​ប្ដឹង​ចោទប្រកាន់​ថា បាន​ចាប់​កូនស្រី​គាត់ អាយុ​១២​ឆ្នាំ យក​ទៅ​រំលោភ​នៅ​ក្រោម​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​រហូត​បាន​សម្រេច កាលពី​រសៀល​ថ្ងៃ​ទី​៤ ​ឧសភា ខណៈ​ដែល​នាង​ទៅ​បេះ​ស្អំ​ក្បែរ​របង ។

លោក​អធិការរង​បញ្ជាក់​ថា ក្រោយ​ពី​ទ​ទូល​បាន​បណ្ដឹង​នេះ លោកស្នងការ​ខេត្ត ក៏​បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ឃាត់ខ្លួន​ជន
ជនសង្ស័យ​បាន​ភ្លាម​ៗ​ដែរ ។

នៅ​ក្នុង​បណ្ដឹង​អ្នកស្រី​គង់ គ​ន្ធី បាន​និយាយ​ថា គាត់​មិន​បានដឹង​រឿង​នេះ​ពី​ដំបូង​ទេ ដោយ​កូនស្រី​មិន​ហ៊ាន​និយាយ​ប្រាប់ ព្រោះ​ខ្លាច​ការ​គំរាមកំហែង​ពី​ជនសង្ស័យ ។ គាត់​និយាយ​ថា រហូត​ដល់​ថ្ងៃ​ទី​២០ ឧសភា ទើបបាន​ដឹង​ដោយសារ​កូនស្រី​ម្នាក់​ទៀត​អាយុ​៩​ឆ្នាំ
(​ប្អូន​កុមារី​រង​គ្រោះ​)​និយាយ​ប្រាប់​ដោយសារ​តែ​វា​បាន​លបមើល​ឃើញ​សកម្មភាព​ចាប់រំលោភ​នេះ​។

នៅ​ពេល​ឃាត់ខ្លួន​យក​មក​សួរនាំ ជនសង្ស័យ​ឈ្មោះ​មាស សា​ម៉ុ​ន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បំពារបំពាន​ទៅ​លើ​ផ្លូវភេទ​ក្មេង​ស្រី​នោះ​មែន តែ​ជន​នេះ​អះអាង​ថា ក្មេង​ស្រី​នោះ ក៏​ព្រមព្រៀង​ជាមួយ​ខ្លួន​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព