ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពអាកាស​ចិន​ធ្វើ​សមយុទ្ធ​នៅ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច

8 ឆ្នាំ មុន

លោក SHEN JINKE អ្នកនាំពាក្យ​របស់​កងទ័ពអាកាស​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ឧសភា​ថា បណ្តា​យន្តហោះ​របស់​កងទ័ពអាកាស​នៃ​កងទ័ព​ប្រជាជន​ចិន កាលពី​ថ្ងៃ​ទី​២១ ឧសភា​នោះ

លោក SHEN JINKE អ្នកនាំពាក្យ​របស់​កងទ័ពអាកាស​ចិន​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ឧសភា​ថា បណ្តា​យន្តហោះ​របស់​កងទ័ពអាកាស​នៃ​កងទ័ព​ប្រជាជន​ចិន កាលពី​ថ្ងៃ​ទី​២១ ឧសភា​នោះ បាន​ហោះហើរ​ជា​លើក​ដំបូង​កាត់​ពីលើ​ច្រក​សមុទ្រ​មី​យ៉ា​កូ​សម្រាប់​ការ​ហ្វឹកហ្វឺន​ក្នុង​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ភាគ​ខាង​លិច។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា យន្តហោះ​ចិន​ទាំងនោះ​បាន​វិល​មក​កាន់​មូលដ្ឋាន​វិញ បន្ទាប់​ពី​បំពេញ​ប្រកបដោយ​ជោគជ័យ​នូវ​សមយុទ្ធ​នេះ សំដៅ​ពង្រឹង​ភាព​ចល័ត និង​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ពអាកាស​ចិន​ក្នុង​តំបន់​សមុទ្រ​ឆ្ងាយ​។ តំបន់​ធ្វើ​សមយុទ្ធ​នេះ​ស្ថិត​ក្នុង​ដែនអាកាស​អន្តរជាតិ ហើយ​ពុំ​ធ្វើ​ឱ្យ​ស្ទះ​ដល់​ការ​ហោះហើរ​របស់​បណ្តា​យន្តហោះ​ស៊ី​វិល​ឡើយ ។

លោក SHEN JINKE គូសបញ្ជាក់​ថា សមយុទ្ធ​នេះ​ធ្វើ​ជា​ទម្លាប់​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ប្រចាំឆ្នាំ​របស់​កងទ័ពអាកាស​ចិន ហើយ​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ ។ វា​ពុំ​សំដៅ​ទៅ​ប្រឆាំង​ប្រទេស​ណាមួយ​ឡើយ រួច​ក៏​ពុំ​មែន​ជា​ការ​គំរាមកំហែង​ណាមួយ​ប្រឆាំង​ប្រទេស​ឯទៀត​ៗ ព្រមទាំង​តំបន់​ទាំងឡាយ​ដែរ ។ សមយុទ្ធ​ប្រហាក់ប្រហែល​គ្នា​នេះ​គ្រោង​ធ្វើ​នា​ពេល​ខាង​មុខ​ទៀត​៕