ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ដូន​ពេញ​ឃាត់​ខ្លួន​ជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​២នាក់​

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់នៅ​កែង​ផ្លូវ​លេខ​១៩ ​និង​៩៤ ​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ​

រាជ​ធានីភ្នំពេញ​ ៖ ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់នៅ​កែង​ផ្លូវ​លេខ​១៩ ​និង​៩៤ ​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ​កាលពី​វេលា​ម៉ោង​១២ ​និង​៤០​នាទី​រំលង​អាធា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ​ឧសភា​ ​២០១៥​ បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ពីរ​កញ្ចប់​តូច​ដែល​ជន​នោះ​លាក់​ទុក​ក្នុង​ហោប៉ៅ​ខោ​។

យោង​តាម​របាយការណ៍​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ​នៅ​វេលា​ម៉ោង​កើត​ហេតុ ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ជិះ​ម៉ូតូ​ល្បាត​លុះដល់​កែង​ផ្លូវ​លេខ​១៩​ និង​៩៤​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ ​បានឃើញ​ជនសង្ស័យ​ពីរ​នាក់​ឈប់​ម៉ូតូ​ម៉ា​កនិច​ ពណ៌​ក្រហមលាយខ្មៅ​គ្មាន​ស្លាក​លេខ​។​

ដោយ​មានការ​សង្ស័យ​កម្លាំង​នគរបាល​បាន​ធ្វើការ​ឆែកឆេរ​ ហើយ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ាទឹកកក​ចំនួន​ពីរ​កញ្ចប់​តូច​ដែល​ជន​នោះ​លាក់​ទុក​ក្នុង​ហោប៉ៅ​ខោ​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​គី​ម ហុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល ខេត្តកណ្តាល​(​ជន​នេះ​លាក់​ថ្នាំ​ញៀន​ល្នុ​ង​ហោប៉ៅ​ខោ​ខាងឆ្វេង​) ​និង​ឈ្មោះ​ខឹង លី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្រង់​ស្វាយ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ខេត្តកណ្តាល​។

ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕​