ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប៉េ​អឹម​ខណ្ឌ​ដូន​ពេញ​ចាប់បាន​ចោរ​ឆក់​ទូរ​ស័ព្ទ​ដៃ​ប្រុស​ស្រី​២នាក់​

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់​ក្នុង​ចំណោម​បក្សពួក​បី​នាក់​ត្រូវ​កម្លាំង​អា​វុ​ហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ក្រោយ​ពី​ជន​ទាំងនោះ​ជិះ​ម៉ូ​តូ​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង​១០ ​និង​៣០

រាជ​ធានីភ្នំពេញ​ ៖ ​ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់​ក្នុង​ចំណោម​បក្សពួក​បី​នាក់​ត្រូវ​កម្លាំង​អា​វុ​ហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ក្រោយ​ពី​ជន​ទាំងនោះ​ជិះ​ម៉ូ​តូ​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ​ឧសភា ​​២០១៥ នៅ​មុខ​ភោជនីយដ្ឋាន​សេ​វិ​ន​ប្រាយ តាម​បណ្តោយ​ផ្លូវ​លេខ​៧០ ស្ថិត​ក្នុងភូមិ​២០ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​​ ​ជនសង្ស័យ​ដែ​ល​​ត្រូវ​​ឃាត់ខ្លួន​​ឈ្មោះ​ហេង ហ៊ា​ង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​ និង​ឈ្មោះ​ហម ស្រី​អូន ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​ស្ត្រី​រក​ស៊ី​ផ្លូវភេទ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​រថភ្លើង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។

យោង​តាម​បណ្តឹង​ឈ្មោះ​នាង ថា​វី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​២៣ ផ្លូវ​លេខ​៥៨២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា​ ​មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ពីរ​នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៧០​គោលដៅ​ទៅ​ស្ពាន​ជ្រោយចង្វារ លុះ​មក​ដល់​មុខ​ភោជនីយដ្ឋាន​សេ​វិ​ន​ប្រាយ​ស្រាប់តែ​បងប្រុស​ជន​រង​គ្រោះ​ទូរស័ព្ទ​មក ​ហើយ​ពេល​នោះ​ក៏​លើក​ទូរស័ព្ទ​ទទួល ស្រាប់តែ​មាន​ជនសង្ស័យ​បី​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ជិះ​ម៉ូ​តូ​សេ​១២៥ ​ពណ៌​ខ្មៅ​បើក​មក​អែប​ម៉ូតូ​ជន​រង​គ្រោះ​ រួច​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ា​ក​សាំ​សុង​តែ​ម្តង​។

​ខ​ណៈពេល​នោះ​ម៉ូតូ​នារី​រង​គ្រោះ​ និង​ម៉ូ​តូ​ជនសង្ស័យ​បាន​ប៉ះ​ដៃចង្កូត​គ្នា​បណ្តាល​ឲ្យ​ម៉ូ​តូ​ជនសង្ស័យ​ដួល​ ហើយ​ភ្លាម​ៗ​នោះ​ជនសង្ស័យ​ជា​អ្នក​បើក​ម៉ូ​តូ​បាន​លើក​ម៉ូ​តូ​ជិះ​គេចខ្លួន​តែ​ម្នាក់ឯង​ ព្រមទាំង​យក​ទូរស័ព្ទ​ជន​រង​គ្រោះ​ទៅ​ជាមួយ​ផង​​ ​បន្សល់​បក្សពួក​ពីរ​នាក់នៅ​កន្លែង​កើត​ហេតុ​។

លោក​អនុសេនីយ៍ឯក​លី គឹ​ម​ឡុ​ង មេបញ្ជាការ​រង​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​និយាយ​ថា​ ខ​ណៈពេល​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​ហើយ​ប្រកាច់​ដួល​កណ្តាល​ថ្នល់​នោះ​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ដែល​ជិះ​ម៉ូតូ​ល្បាត​បាន​ប្រទះ​ឃើញ​ ហើយ​ជួយ​អន្តរាគមន៍​ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​៕​