ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែង​តាំង​​មុខ​តំណែង​​ឧត្តម​សេនីយ៍​ឯក ឌឿ​ន សុវណ្ណ

8 ឆ្នាំ មុន

យោង​តាម​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/០៥១៥/៤៦៥ ចុះ​ថ្ងៃ​ទី​២០ ឧសភា ២០១៥ របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​បង្គាប់​តែងតាំង​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក​ដល់​លោក​

យោង​តាម​ព្រះរាជក្រឹត្យ​លេខ ន​ស​/​រក​ត​/០៥១៥/៤៦៥ ចុះ​ថ្ងៃ​ទី​២០ ឧសភា ២០១៥ របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរម​នាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់​បង្គាប់​តែងតាំង​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក​ដល់​លោក​ឌឿ​ន សុវណ្ណ អត្តលេខ​២១៦៩ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍ ក្រប​ខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ ។

បន្ទាប់​ពី​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​រួច​មក លោក​ឧត្តមសេនីយ៍ឯក ឌឿ​ន សុវណ្ណ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​សម្រេច​តែងតាំង​ជា​អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ តាម​អនុក្រឹត្យ​លេខ​​៥១៦ អន​ក្រ​.​ត​ត ដោយ​យោង​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

គួរ​កត់​សម្គាល់ថា លោក​ឌឿ​ន សុវណ្ណ ជា​អតីត​ឧត្តមសេនីយ៍ឯក​ក្រប​ខណ្ឌ​នគរបាល​ជាតិ  ត្រូវ​បាន​ផ្អាក​​ការងារ​មួយ​រយៈ​កន្លង​មក  ដោយ​​មាន​​បញ្ហា​ខ្លះ​​ដែល​ត្រូវ​ពិនិត្យ និង​ស្រាវជ្រាវ​លើ​​សាមី​ខ្លួន ។

ប្រភព​ច្បាស់​ការណ៍​ប្រាប់​កោះសន្តិភាព​ថា បន្ទាប់​ពី​បាន​ធ្វើ​សវន​កម្ម​លើ​សាមីខ្លួន​ស្រប​តាម​ច្បាប់​រួច​មក ពុំ​មាន​ចំណុច​គួរ​ឱ្យ​មាន​ពិរុទ្ធ​ភាព​ណា​មួយ​គួរ​កត់សម្គាល់​ឡើយ ។ ដោយ​ប្រការ​នេះ​ហើយ ក្រសួងមហាផ្ទៃ​បាន​ផ្តល់​នូវ​យុត្តិធម៌​ជូន​រូប​លោក ព្រមទាំង​ផ្តល់​នូវ​ឋានន្តរស័ក្តិ​ដែល​ជា​កិត្តិយស​ស័ក្តិសម​នឹង​លក្ខណៈសម្បត្តិ និង​សមត្ថភាព​ការងារ​របស់​លោក​ឡើង​វិញ ដែល​ជា​ការ​លើកទឹកចិត្ត​ជូន​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​រូប​នេះ ដើម្បី​បាន​រួមចំណែក​បម្រើ​ជាតិ​មាតុភូមិ ។