ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នំាអ្នកទោស​មកចាក់សាប​នៅមុខពន្ឋនាគារ​កោះកុង រត់រួច៤នាក់

8 ឆ្នាំ មុន

ខេត្តកោះកុង ៖ ​អ្នកទោស០៤នាក់បានរត់គេចខ្លួន ​ខណៈអនុរក្សពន្ឋនាគារ​នំាមកចាក់សាប​នៅមុខពន្ឋនាគារកោះកុង​នៅរសៀលថ្ងៃទី២១ ​ឧសភា​ ២០១៥ ។

ខេត្តកោះកុង ៖ ​អ្នកទោស០៤នាក់បានរត់គេចខ្លួន ​ខណៈអនុរក្សពន្ឋនាគារ​នំាមកចាក់សាប​នៅមុខពន្ឋនាគារកោះកុង​នៅរសៀលថ្ងៃទី២១ ​ឧសភា​ ២០១៥ ។បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា​ មកដល់ព្រឹកថ្ងៃសុក្រនេះ​អ្នកទោសទំាង៤នាក់នោះ​​សមត្ថកិច្ចនៅមិនទាន់​រកឃើញ​នៅឡើយ​ទេ ហើយថាពួកគេ​ទំនងជាសំងំក្នុងព្រៃ ។

សេចក្តីរាយការណ៍​បានបន្តថា​អ្នកទោសពី​បទលួចមានស្ថានទម្ងន់​ទោសទំាង៤នាក់បងប្អូន​​នោះមានឈ្មោះ ​ពឿន ធូ អាយុ២៥ឆ្នាំ ,​ ​ពឿន ធឿន ​អាយុ១៦ឆ្នាំ ​, ពឿន ដា ​អាយុ១៦ឆ្នាំ ​និងឈ្មោះ ពឿន ធារ៉ា ​​អាយុ១៨ឆ្នាំ ៕