ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ហូប​ការ​បើករថយន្ត​បុក​ម៉ូតូ​ឈប់​នៅ​តាម​ចិញ្ចើម​ផ្លូវរបួស​ស្រាល

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ប្តី​ប្រពន្ធ​២នាក់​ចេញពី​ហូប​ការ​បើករថយន្ត​ទៅ​បុក​ម៉ូតូ​ឈប់​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ និង​រង​របួសស្រាល។

រាជ​ធានីភ្នំពេញ ៖ ​ប្តី​ប្រពន្ធ​២នាក់​ចេញពី​ហូប​ការ​បើករថយន្ត​ទៅ​បុក​ម៉ូតូ​ឈប់​ចត​នៅ​តាម​ចិញ្ចើម​ផ្លូវ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ និង​រង​របួសស្រាល។ ​​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ​ឧសភា នៅ​ទល់មុខ​ក្លិប ប្លូ​ឡាញផ្លូវ​២៧១ សង្កាត់​ទូល​ទំពូង​២ ខណ្ឌចំការមន​។

តាម​ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាកកាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​២​នាក់ ប្រុស​ម្នាក់​ ស្រី​ម្នាក់ ទើបនឹង​ចេញពី​ហូប​ការ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង អ្នកបើកបរមាន​ធុំក្លិន​ស្រាផង ពេលមក​ដល់​ចំណុច​ខាងលើមិន​ដឹង​យ៉ាង​ម៉េច​ស្រាប់​តែ​រេ​ចង្កូត​ទៅ​បុក​​ម៉ូតូ​ម៉ាក ​MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១CX ៨០៤៥ ជិះ​គ្នា​២​នាក់ ដែល​ឈប់​រង់​ចាំ​មិត្ត​ភ​ក្កិ​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា​​បណ្តាល​ឱ្យ​ដួល​រង​របួស​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​២​បាន​ចរចាគ្នា ដោយ​ម្ចាស់​ម៉ូតូ​ទាមទារ​សំណង​២០០ដុល្លារ តែ​ខាង​រថយន្ត​ឲ្យ​៣០ដុល្លារ ចុង​ក្រោយ​ខាង​រថយន្ត​សង​៦០ដុល្លារ​ដើម្បី​បញ្ចប់រឿង ៕