ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​ម្នាក់​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ស្រាវជ្រាវ​រយៈពេល​៥​សបា្ត​ហ៍​កន្លង​មក កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ប្ញ​ស្សី​កែវ​ ដែល​ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍ទោ អៀន ច័ន្ទ​សារ អធិការ​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជនសង្ស័យ​ម្នាក់​​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​

រាជធានី​ភ្នំពេញ ៖ ដោយ​មានការ​ស្រាវជ្រាវ​រយៈពេល​៥​សបា្ត​ហ៍​កន្លង​មក កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ប្ញ​ស្សី​កែវ​ ដែល​ដឹកនាំ​ដោយ​លោក​វរ​សេនីយ៍ទោ អៀន ច័ន្ទ​សារ អធិការ​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជនសង្ស័យ​ម្នាក់​​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​​ដ៏​សកម្ម​ម្នាក់ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ ឧសភា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​០៥ ក្នុងភូមិ​ឃ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​អ៊ុ​ង សំ​អុល អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ដោយ​កម្លាំង​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៦​កញ្ចប់ ក្នុង​នោះ​មាន​៩​កញ្ចប់​ធំ ដែល​មាន​តម្លៃ​២៥០​ដុល្លារ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព