ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​រដ្ឋ​អិុស្លា​ម​វាយ​កាន់កា.ប់​ទីក្រុង​បុរាណ PALMYRE ស៊ី​រី​ទាំងស្រុង​ហើយ

8 ឆ្នាំ មុន

ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អិុ​ស្លា​ម កាលពី​ថ្ងៃ​ទី​២០ ឧសភា ​វាយ​ដណ្តើម​កាន់កា.ប់​ទីក្រុង​បុរាណ PALMYRE ទាំងស្រុង​ហើយ​ដែល​កំណត់​ពី​ចំណុច​ថ្មី​មួយ​ប្រឆាំង​របប​ស៊ី​រី​រួច​ញ៉ាំង​ឱ្យ​មានការ​ព្រួយបារម្ភ​

ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អិុ​ស្លា​ម កាលពី​ថ្ងៃ​ទី​២០ ឧសភា ​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង​បុរាណ PALMYRE ទាំងស្រុង​ហើយ​ដែល​កំណត់​ពី​ចំណុច​ថ្មី​មួយ​ប្រឆាំង​របប​ស៊ី​រី​រួច​ញ៉ាំង​ឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​បេ​តិក​ភ័​ណ្ឌ​ស្ថាបត្យកម្ម​នៃ​ទីក្រុង​នោះ ។

ក្នុង​ប្រទេស​អីុរ៉ា​ក់​ជិតខាង​ការ​វាយបក​មួយ​កំពុង​រៀបចំ​ ដើម្បី​រំដោះ​ទីក្រុង​រ៉ា​ម៉ា​ឌី ​ទីប្រជុំជន​ខេត្ត​អាល់​អាន​បារ ដែល​ធ្លាក់​ក្នុង​ដៃ​ពួក​រដ្ឋ​អិុស្លា​ម កាលពី​ថ្ងៃ​ទី​១៧ ឧសភា ។

សហរដ្ឋអាមេរិក​ប្រមុខ​ក្រុម​អន្តរជាតិ​ប្រឆាំង​ជី​ហា​ដ​កំពុង​តែ​ពិនិត្យ​ឡើង​វិញ​ពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​អីុ​រ៉ា​ក់ដោយ​សន្យា​ថា​នឹង​ជួយ​អាជ្ញាធរ​អីុរ៉ា​ក់​ដណ្តើម​យក​ទីក្រុង​នោះ​វិញ​ដោយ​ឆាប់រហ័ស ។

សភាពការណ៍​នេះ​ជា​របៀបវារៈ​នៃ​កិច្ចប្រជុំ​អន្តរជាតិ​មួយ​នា​ថ្ងៃ​ទី​២ មិថុនា នៅ​ក្រុងប៉ារីស ហើយ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​លោក LAURENT FABIUS គូសបញ្ជាក់​ថា គេ​ត្រូវ ពិភាក្សា​គ្នា​ពី​វិធី​ដែល​ក្រុមចម្រុះ​ត្រូវធ្វើ ។

កាលពី​យប់​ថ្ងៃ​ទី​២០ ឧសភា អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH រាយការណ៍​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចូល​កាន់កាប់​ទីក្រុង PALMYRE ទាំងស្រុង​ហើយ ។ OSDH រៀបរាប់​ពី​ការ​បាក់ទ័ព​យ៉ាង​ខ្លាំង​របស់​កងកម្លាំង​ស៊ី​រីរ​ត់ទៅ​គ្រប់កន្លែង​។ កង​យន្តហោះ​ចម្បាំង​ស៊ី​រី​បាន​ទម្លាក់​គ្រាប់បែក​លើ​ក្រុង PALMYRE បន្ទាប់​ពី​ពួក​ប​រដ្ឋ​អ៊ិ​ស្លា​ម​ដណ្តើម​កាន់កាប់​ទីក្រុង​នោះ​ទាំងស្រុង​មក ៕