ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌដូនពេញ​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​ល្បែង​ស៊ី​សង​ដកហូត​បាន​៣៥​ទូ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កន្លង​មក ​លោ​កក​គួ​ច ចំរើន ដែល​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​តែងតែ​រំលឹក​ដល់​មន្ដ្រី​ពាក់ព័ន្ធ ​និង​សមត្ថកិច្ច​ឲ្យ​បន្ដ​ធ្វើ​ការ​ស្រាវ ជ្រាវ​​នៅ​តាម​សង្កាត់ ដើម្បី​ចុះ​ទៅ​ទប់ស្កាត់​

រាជធានីភ្នំពេញ ៖ ​កន្លង​មក ​លោ​កក​គួ​ច ចំរើន ដែល​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​តែងតែ​រំលឹក​ដល់​មន្ដ្រី​ពាក់ព័ន្ធ ​និង​សមត្ថកិច្ច​ឲ្យ​បន្ដ​ធ្វើ​ការ​ស្រាវ ជ្រាវ​​នៅ​តាម​សង្កាត់ ដើម្បី​ចុះ​ទៅ​ទប់ស្កាត់​ល្បែង​ហ្គេ​ម​មិន​ឱ្យ​ដំណើរ ដោយ​គ្មាន​ច្បាប់​ ហើយ​លោក​អភិបាល​ខណ្ឌដូនពេញ​ នា​ពេល​កន្លង​មកនេះ ​ដែល​បាន​លើក​ឡើង​ថា ​នៅ​ចុងឆ្នាំ​២០១៥ ​មិន​មាន​ហ្គេ​ម​ប្រភេទ​ល្បែង​ស៊ីសង​ក្នុង​ខណ្ឌដូនពេញ​ទៀត​ទេ​។ ​ទោះ​ជាយ៉ាង​ណា​ នៅ​តែ​មាន​ជនខិលខូច​បាន​លួច​បើក​ហ្គេ​ម​ប្រភេទ​ល្បែង​ស៊ី​សង ​និង​គ្មាន​ច្បាប់​អនុញ្ញាត​។ 

ជាក់ស្តែង​នៅ​វេលា​ម៉ោង​ង​០១​និង​៣០​នាទី ​ថ្ងៃ​ទី​២១ ឧសភា ២០១៥ ​លោក​ចាន់ បណ្ឌិត នាយក​​រដ្ឋបាល ​និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ និង​យោង​តាម​បទបញ្ជា​លោក​គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​ បាន​ចុះ​បង្ក្រាប​ទីតាំង​លួច​បើក​ហ្គេ​ម​នៅផ្ទះ​លេខ​១៥៧ ផ្លូវ​លេខ​៦៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដក​ហូត​បាន​ទូ​ហ្គេ​ម​ចំនួន​៣៥​ទូ ​ក្នុង​នោះ​មាន​ហ្គេ​ម​ប្រភេទ​បាញ់​ត្រី​ចំនួន​៣​ទូ​។ ​ហើយ​កាលពី​ថ្ងៃ​ទី​១៤​ ឧសភា​ ២០១៥ ​សាលា​ខណ្ឌដូនពេញ​ បើក​កិច្ច​ប្រតិ​បត្តិការ​ឆ្មក់​បង្ក្រាប​ទីតាំង​ហ្គេ​ម​ប្រភេទ​ល្បែង​ស៊ី​សង​គ្មាន​ច្បាប់​អនុញ្ញាត​ផ្ទះ​លេខ​៤៨​អា​អឺ​០ ផ្លូវ​លេខ​៦៣​ ស្ថិត​ក្នុងភូមិ​ទី​១២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូន​ពេញ ​ហើយ​ដកហូត​ទូ​ហ្គេ​ម​ចំនួន​៣២​ទូ ​ក្នុង​នោះ​មាន​ទូ​ហ្គេ​ម​ប្រភេទ​បាញ់​ត្រី​មួយ​ទូ​។

​គួរ​បញ្ជាក់​ថា​ ​កន្លង​មក ​សាលា​ខណ្ឌដូនពេញ​ បាន​វាយ​កម្ទេច​ទូ​ហ្គេ​ម​ប្រភេទ​ល្បែង​ស៊ីសង ​និង​ប្រភេទ​បាញ់​ត្រី​សរុប​១៥៩​ទូ ​ក្នុង​នោះ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២០​ទូ​ផង​ដែរ​។​ ទីតាំង​ហ្គេ​ម​ចំនួន​៣៩​កន្លែង ​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​ខណ្ឌដូនពេញ​នោះ ត្រូវ​បាន​លោក​គួ​ច ចំរើន អះអាង​ថា មិន​ទាន់​ចប់​សុពល​ភាព​នៃ​ច្បាប់​សុំ​បើក​អាជីវកម្ម ហើយ​កាលណា​អស់​សុពលភាព​ភ្លាម​នោះ​ អាជ្ញាធរ​នឹង​ចុះ​ទៅ​បិទ​នៅ​ពេល​នោះ​ដែរ​៕