ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី

8 ឆ្នាំ មុន

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី Park Geun Hye កាលពី​ថ្ងៃ​ទី​២១ ឧសភា បាន​ជ្រើសតាំង​រដ្ឋមន្ត្រី​យុត្តិធម៌​បច្ចុប្បន្ន ឱ្យ​ឡើងជា​នាយក​រដ្ឋមន្ត្រី​ថ្មី បន្ទាប់​ពី​ការ​លាលែង​របស់​អតីត​នាយក​រដ្ឋមន្ត្រី

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី Park Geun Hye កាលពី​ថ្ងៃ​ទី​២១ ឧសភា បាន​ជ្រើសតាំង​រដ្ឋមន្ត្រី​យុត្តិធម៌​បច្ចុប្បន្ន ឱ្យ​ឡើងជា​នាយក​រដ្ឋមន្ត្រី​ថ្មី បន្ទាប់​ពី​ការ​លាលែង​របស់​អតីត​នាយក​រដ្ឋមន្ត្រី ក្រោយ​ពី​រឿងអាស្រូវ​ពុក​រលួយ​មួយ​មក ។

ខុទ្ទកាល័យ​ប្រធានាធិបតី គូសបញ្ជាក់​ថា រដ្ឋមន្ត្រី​យុត្តិធម៌ លោក Huang Kyo-Ahn ត្រូវ​បាន​តែងតាំង​ឱ្យ​កាន់​តំណែង​រដ្ឋបាល​ខ្ពស់​បំផុត​របស់​ប្រទេស​លំដាប់​ទី​២ រយៈពេល​២៥​ថ្ងៃ ក្រោយ​ការ​សុំ​លាលែង​របស់​លោក Lee Wan-Koo ជាប់​សង្ស័យ​ពី​បទ​ពុក​រលួយ​ទទួល​សំណូក ។

ការ​សម្រេចចិត្ត​នេះ បង្ហាញ​ពី​ឆន្ទៈ​របស់​លោកស្រី​ប្រធានាធិបតី Park Geun-Hye ធ្វើការ​កែទម្រង់​ខាង​នយោបាយ ៕