ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ និង​កន ច​ន្ថា មាន​វាសនា​បែប​ណា​ពេល​ជួប​កីឡាករ​ថៃ​លើក​នេះ ?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ CTN និង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ CNC នៅ​យប់​ថ្ងៃ​សៅរ៍ ទី​២៣ ខែឧសភា

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៤​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ CTN និង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ CNC នៅ​យប់​ថ្ងៃ​សៅរ៍ ទី​២៣ ខែឧសភា ស្អែក​នេះ ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៤ ហើយ ។ កីឡាករ​ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឈោ​ក ឆ័​យ និង​កីឡាករ​កន ច​ន្ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ ភេ​ត លូក​យ៉​ត ។

ផា​ន់ គ្រាន់ និង ឈោ​ក ឆ័​យ មានសំណាង​រកបាន​៣​ពិន្ទុ​ម្នាក់​មក​រក្សា​ទុក​នៅ​ក្នុង​ដៃ​រួច​មក​ហើយ ដោយ ផា​ន់ គ្រាន់ កាលពី​ប្រកួត​នៅ​ក្នុង​ជុំ​ទី​១ បាន​យកឈ្នះ​លើ​កីឡាករ​ថៃ ខ្វាន់ ឆ័​យ នៅ​ទឹក​ទី​៤ ។ ចំណែក​កីឡាករ ឈោ​ក ឆ័​យ បាន​យកឈ្នះ​ពិន្ទុ​កីឡាករ​ទេស សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ ដូច្នេះ​រវាង​ពួក​គេ​ទាំង​ពីរ​នាក់​សុទ្ធតែ​មាន​ស្នៀត​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ល្អ​ដូច​គ្នា គ្រាន់តែ ផា​ន់ គ្រាន់ ចាញ់​កម្ពស់ ឈោ​ក ឆ័​យ បន្តិច​ប៉ុ​ណ្ណោះ ចំណែក​ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន ក៏​តិច​ជាង​កីឡាករ​ថៃ​រូប​នេះ​ដែរ ។ ផា​ន់ គ្រាន់ ធ្លាប់​ប្រកួត​៣៧​ដង ឈ្នះ​៣០​ដង ចាញ់​៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​ចំនួន​១២​ដង ។ ចំណែក ឈោ​ក ឆ័​យ វិញ​នោះ​ធ្លាប់​ឡើង​សង្វៀន​ប្រកួត​៦១​ដង ឈ្នះ​៤១​ដង ចាញ់​២០​ដង ។ សម្រាប់​ការ​ប្រកួត​លើក​នេះ ផា​ន់ គ្រាន់ នៅ​តែ​មាន​ទំនុកចិត្ត​ខ្លាំង​ដោយ​សំអាង​ទៅ​លើ​ស្នៀត​កណ្តាប់ដៃ​ដែល​វាយ​ចេញ​រហ័ស និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ។ ប៉ុន្តែ ឈោ​ក ឆ័​យ ក៏​ខ្លាំង​មិនធម្មតា​ដែរ ជា​ពិសេស​កម្លាំង​ស៊ុហ្វ​របស់​គេ​អាច​វាយ​បាន​៥​ទឹក​ពេញ​មិន​ងាយ​ស្រុត​ចុះ​ឡើយ ។ ចាំ​មើល ផា​ន់ គ្រាន់ ឬ ឈោ​ក ឆ័​យ ជា​អ្នកមាន​សំណាង​រកបាន​៣​ពិន្ទុ​បន្ថែម​ទៀត​នោះ ។

ចំណែក កន ច​ន្ថា ដែល​មានសំណាង​រកបាន​៣​ពិន្ទុ​កាលពី​លើក​មុន​នោះ​ជួប​កីឡាករ​ថៃ​ភេ​ត លូក​យ៉​ត ដែល​ចាញ់​ការ​ប្រកួត​ជា​លើក​ដំបូង​មិន​ហ៊ាន​អះអាង​ទុក​មុន​ពី​ការ​យកឈ្នះ​ម្តងទៀត​សម្រាប់​ការ​ប្រកួត​លើក​នេះ​ទេ ។ កន ច​ន្ថា ធ្លាប់​ប្រកួត​១០៤​ដង ឈ្នះ​៨០​ដង ចាញ់​២៤​ដង មិន​ដែល​ស្មើ និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​៣៣​ដង ។ រីឯ ភេ​ត លូក​យ៉​ត ធ្លាប់​ប្រកួត​៩៦​ដង ឈ្នះ​៧០​ដង ចាញ់​២៣​ដង ស្មើ​៣​ដង ។ ដូច្នេះ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​រវាង​កីឡាករ​ទាំង​២ គេ​មាន​ជំនឿ​ចិត្ត​លើ កន ច​ន្ថា ជាង ។

នៅ​លើ​សង្វៀន​ដដែល ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ចំនួន​២​គូ​ទៀត​ដែរ ក្នុង​នោះ​កីឡាករ​ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡា​ករវៀត ប៊ុ​ន​ឌឿ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​កីឡាករ​ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​សេក គឹ​ម​ផៃ មក​ពី​ក្លិប​រ័​ត្ន​សែន​ជ័យ​៣១៧​គូ​លេ​ន ខេត្តសៀមរាប ៕