ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ធី ណា​តា និង​លោក​អេ​ឡិច ចិ​ន្ត្រា ចែកផ្លូវ​គ្នា​ដើរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​អេ​ឡិច ចិ​ន្ត្រា និង​កញ្ញា​ធី ណា​តា ជា​ដៃគូ​សម្តែង​ថ្មី បន្ទាប់​ពី​ដៃគូ​សម្តែង​ចាស់​របស់​លោក​ចិ​ន្ត្រា​អ្នក​នាង​ឆៃ លី ដា​ឡែ​ន​រៀប​ការ​រួច​។ ខណៈ​កំពុង​ទាក់ទាញ​ការ​ចាប់

រាជធានី​ភ្នំពេញ ៖ លោក​អេ​ឡិច ចិ​ន្ត្រា និង​កញ្ញា​ធី ណា​តា ជា​ដៃគូ​សម្តែង​ថ្មី បន្ទាប់​ពី​ដៃគូ​សម្តែង​ចាស់​របស់​លោក​ចិ​ន្ត្រា​អ្នក​នាង​ឆៃ លី ដា​ឡែ​ន​រៀប​ការ​រួច​។ ខណៈ​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​ផង​នោះ ស្រាប់តែ​កញ្ញា​ធី ណា​តា បញ្ជាក់​ថា​ចាប់ពី​ពេល​នេះ​តទៅ​នឹង​មិន​មានការ​សម្តែង​រួម​គ្នា​រវាង​នាង និង​លោក​អេ​ឡិច ចិ​ន្ត្រា នៅ​លើ​ឆាក​តន្ត្រី​ដូច​មុន​ទៀត​ឡើយ ។

កញ្ញា​ធី ណា​តា ជា​ប្អូនស្រី​ជីដូនមួយ​របស់​នាង​ឆៃ​លី ដា​ឡែ​ន ទើប​ត្រឡប់​មក​ពី​សម្តែង​នៅ​ប្រទេស​ជប៉ុន​វិញ ដោយ​បាន​ចាក​ចេញពី​កម្ពុជា​អំឡុង​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។  ដំណើរ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​ជប៉ុន​នោះ​ធី ណា​តា រួម​សម្តែង​ជាមួយ​លោក​អេ​ឡិច ចិ​ន្ត្រា នាង​ឆៃ​លី ដា​ឡែ​ន នាង​យ៉ា​យ៉ា និង​ស្វាមី​របស់​នាង​ឆៃ​លី ដា​ឡែ​ន ធ្វើ​ឱ្យ​វេទិកា​សម្តែង​ជូន​ជនរួមជាតិ​ខ្មែរ​រស់នៅ​ទីនោះ​បាន​សប្បាយ​រីករាយ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ កញ្ញា​ធី ណា​តា ដែល​កំពុង​តែ​ទទួល​បាន​ភាព​លេចធ្លោ​ជាមួយ​លោក​អេ​ឡិច ចិ​ន្ត្រា​នោះ ស្រាប់តែ​ក្រោយ​ពេល​មក​ដល់​ស្រុក​កំណើត​វិញ​បែកផ្លូវ​គ្នា​ដោយ​មិន​ចាប់​ដៃគូ​គ្នា​សម្តែង​ទៀត​ឡើយ​។ មូលហេតុ​នេះ​ហើយ​ធ្វើ​ឱ្យ​អ្នក​ដែល​តាមដាន​សកម្មភាព​នៃ​ដៃគូ​ពីរ​ដួង​នេះ​ងឿងឆ្ងល់​មិន​តិច​ទេ ។

កញ្ញា​ធី ណា​តា តារាចម្រៀង​សម្បុរ​ស្រអែម​ស្រស់​បញ្ជាក់​កាលពី​ពេល ថ្មី​ៗ​នេះ​ថា តាំងពី​នាង​វិល​ពី​សម្តែង​នៅ​ប្រទេស​ជប៉ុន​វិញ​មក​មិនសូវ​ជា​បាន​បង្ហាញ​វត្ត​មាននៅ​តាម​កញ្ចក់​ទូរទស្សន៍​ទេ ព្រោះតែ​វល់​ជាមួយ​កិច្ចការ​ក្រៅ​សិល្បៈ​ដោយ​នាង​ទើបតែ​ចាប់ផ្តើម​ដំណើរការ ។ នាង​ណា​តា​ពង្រឹង​មុខ​ជំនួញ​ឱ្យ​ល្អ​សិន​ដើម្បី​រក្សា​ជំហរ​ដើរទៅ​មុខ​បាន​ប្រសើរ​ជាង​នេះ ។ រវាង​ណា​តា​និង​លោក​អេ​ឡិច​ចិ​ន្ត្រា​ប្រហែលជា​ត្រូវ​ឈប់​ចាប់​ដៃគូ​សម្តែង​ជាមួយ​គ្នា​មួយ​រយៈ ឬ​អាច​ទាំងស្រុង​ដោយសារ​តែ​រវល់​ការងារ រៀង​ៗ​ខ្លួន​មិន​អាច​បន្ត​ទៅ​ទៀត​បាន​ចៀសវាង​មាន​ពេល​តិច​ហាត់​សម្តែង​មិន​បាន​ល្អ ។ ម្យ៉ាង​មកពីណា​តា​ចាប់​មុខរបរ​លក់​ផលិតផល​នាំ​មក​ពី​ប្រទេស​អូស្ត្រាលី ដូច្នេះ​មមាញឹក​ផង​នោះ ទើប​មិនសូវ​ទទួល​បានការ​ឡើង​សម្តែង​។ ក្នុង​ពេល​ដែល​ណា​តា​ចាត់ចែង​ការងារ​លក់​ផលិតផល​មក​ពី​ប្រទេស​អូស្ត្រាលី​បាន​ប្រសើរ​រួចរាល់ ប្រហែលជា​នាង​នឹង​ងាក​មក​អាជីព​សម្តែង​វិញ ព្រោះថា ទឹកចិត្ត​ស្រឡាញ់​សិល្បៈ​នៅ​តែ​មាន មិន​អាច​បោះបង់​បាន​ទេ ស្រប​ពេល​ដែល​នាង​កំពុង​តែ​មានការ​ចាប់ផ្តើម​ទទួលស្គាល់​ជា បណ្តើរ​ៗ​នោះ ។

តារា​សម្តែង​កំពុង​តែ​សាកល្បង​លក់​ផលិតផល​នាំ​មក​ពី​ប្រទេស​អូស្ត្រាលី​ធី ណា​តា ឱ្យ​ដឹង​ថា ទោះជា​យ៉ាងណា​ក្តី នាង​នៅ​តែ​សម្តែង​សិល្បៈ​។ ក្នុងឆ្នាំនេះ​បន្ទាប់​មក​ពី​សម្តែង​នៅ​ប្រទេស​ជប៉ុន​នាង​មាន​គម្រោង​ទៅ​ប្រទេស​អូស្ត្រាលី​សម្តែង​សា​ជា​ថ្មី​ទៀត នា​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ ។ នៅ​ទីនោះ​ណា​តា​ធ្លាប់​ទៅ​សម្តែង​ដែរ ហើយ​មាន​អ្នកគាំទ្រ​ច្រើន​ទើប​មាន​អ្នក​ធានា​ឱ្យ​នាង​ទៅ​សម្តែង​ជា​ថ្មី​ទៀត ។

នៅ​ពេល​សួរ​ថា កំពុង​តែ​មាន​គេ​ចាប់ផ្តើម​ខ្លាំង​ពី​រឿង​ចាប់​ដៃគូ​សម្តែង​ជាមួយ​អេ​ឡិច ចិ​ន្ត្រា ហើយ​ស្រាប់តែ​បែកផ្លូវ​គ្នា​វិញ​បែប​នេះ តើ​នឹក​ស្តាយ​ទេ ? ណា​តា​និយាយ​ថា «​អាច​មាន ខ្លះ​ៗ​ដែរ ព្រោះ​យើង​ទាំង​ពីរ​នាក់​ក៏​មាន​លក្ខណសម្បត្តិ​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍ ប៉ុន្តែ​អាច​មក​ពីរ​វល់​រៀងខ្លួន​ក៏​ថា​បាន ណាមួយ​ពួក​យើង​ក៏​អាច​សម្តែង​ដោយ​មិនបាច់​ចាប់​ដៃគូ​ក៏​បាន ព្រោះថា ធ្វើ​បែប​នេះ​អាច​បញ្ជាក់​ថា​យើង​មាន​ដៃគូ​ក៏​អាច​សម្តែង​បាន មិន​មាន​ដៃគូ​ក៏​អាច​ធ្វើ​បាន​» ។ 
ទោះជា​យ៉ាងណា​ក៏​ដោយ​ធី​ណា​តា រំពឹង​ថា ទស្សនិកជន​នៅ​តែ​គាំទ្រ​ការ​សម្តែង​របស់​នាង​បន្ត​ទៀត ៕