ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង​យ៉ា​ន លី​ន​ដា ថា​មិនមែន​លោក​អ៊ុ​ន សុធា និង​សាយ ធា​រ៉ា​ទេ ដែល​មាន​ចំណង​ស្នេហ៍​ភេទ​ដូច​គ្នា​ជាមួយ​លោក យ៉ែ​ម សំ​អូន

8 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូ​ដ និង​ជា​ពិធី​ការិនី​អ្នក​នាង​យ៉ា​ន លី​ន​ដា បាន​បដិសេធ​ព័ត៌មាន​ដែល​ថា លោក​យ៉ែ​ម សំ​អូន ទាក់ទង​ស្នេហ៍​ភេទ​ដូច​គ្នា​ជាមួយ​តារា​ប្រុស​២​រូប​ដែល​ស្ថិត​នៅ​ក្នុង

រា​ជ​ធានី​ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូ​ដ និង​ជា​ពិធី​ការិនី​អ្នក​នាង​យ៉ា​ន លី​ន​ដា បាន​បដិសេធ​ព័ត៌មាន​ដែល​ថា លោក​យ៉ែ​ម សំ​អូន ទាក់ទង​ស្នេហ៍​ភេទ​ដូច​គ្នា​ជាមួយ​តារា​ប្រុស​២​រូប​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​បង្ហាញ​ម៉ូ​ដ​ជាមួយ​គ្នា ។

អ្នក​នាង​យ៉ា​ន លី​ន​ដា បញ្ជាក់​ថា លោក យ៉ែ​ម សំ​អូន ទាក់ទង​ស្នេហ៍​ភេទ​ដូច​គ្នា​មែន ប៉ុន្តែ​មិនមែន​តារា​ពីរ​ដួង​ស្ថិត​នៅ​ក្នុង​ចង្កោម​សិល្បៈ​ជាមួយ​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ​គឺជា​បុរស​ស្ថិត​នៅ​ក្រៅ​សង្វៀន​សិល្បៈ​ទៅ​វិញ​ទេ ។

ការ​បដិសេធ​របស់​អ្នក​នាង យ៉ា​ន លី​ន​ដា បន្ទាប់​ពី​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ផ្សាយ​ពី​ចំណង​ស្នេហ៍​ភេទ​ដូច​គ្នា​របស់​លោក​យ៉ែ​ម សំ​អូន និង​តារា​ពីរ​ដួង​ដោយ​ដាក់​ការ​សង្ស័យ​ថា ជា​តារា​សម្តែង​លោក​សាយ សៀ​រ៉ា និង​លោក អ៊ុ​ន សុធា ។

ការ​សង្ស័យ​នោះ​កើតឡើង បន្ទាប់​ពី​អ្នក​នាង យ៉ា​ន លី​ន​ដា បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ជីវិត​ប្តី​ប្រពន្ធ​របស់​នាង​ប្រេះឆា​នោះ គឺ​ដោយសារ​ស្វាមី​របស់​នាង​លោក​យ៉ែ​ម សំ​អូន មិន​ត្រូវការ​រូប​នាង ហើយ​អ្វី​ដែល​លោក​យ៉ែ​ម សំ​អូន​ត្រូវការ​នោះ​គឺជា​មនុស្ស​ប្រុស​ដូច​គ្នា​។ មនុស្ស​នោះ​គឺជា​តារា​ក្នុង​ក្រុម​បង្ហាញ​ម៉ូ​ដ​ជាមួយ​គ្នា​ដែល​មាន​សប្បុរស​ស្រអែម និង​និយម​ដើរតួ​កំសត់ ដែល​ការ​អះអាង​នេះ​នាំ​ឱ្យ​គេ​សង្ស័យ​ប្រហែលជា​លោក​សាយ សៀ​រ៉ា ឬ​លោក អ៊ុ​ន សុធា ។
យ៉ាងណា​ក៏​ដោយ​អ្នក​នាង យ៉ា​ន លី​ន​ដា បដិសេធ​វិញ​ភ្លាម​ចំពោះ​ការ​សង្ស័យ​នោះ​ដោយ​នាង​អះអាង​ថា អ្វី​ដែល​នាង​បកស្រាយ​កន្លង​មក​នោះ​គឺ​នាង​មិន​ចោទប្រកាន់​ទៅ​លើ​លោក​សាយ សៀ​រ៉ា និង​លោក​អ៊ុ​ន សុធា​ឡើយ ប៉ុន្តែ​មនុស្ស​ប្រុស​ដែល​នាង​ចង់​សំដៅ​នោះ​គឺជា​មនុស្ស​ប្រុស​ក្រៅ​រង្វង់​សិល្បៈ ។
អ្នក​នាង​យ៉ា​ន លី​ន​ដា បញ្ជាក់​នា​ពេល ថ្មី​ៗ​នេះ​ថា មានការ​យល់​ច្រឡំ​ធំ​មួយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ តែ​នាង​មិន​ចង់​បង្ហាញ​ឈ្មោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​ឡើយ ខណៈ​ពេល​នេះ​ជា​ពេលវេលា​ដ៏​លំបាក​ខ្លាំង​ណាស់​សម្រាប់​នាង ។

ឆ្លងកាត់​រឿងហេតុ​កន្លង​មកនេះ អ្នក​នាង​យ៉ា​ន លី​ន​ដា បាន​បង្ហាញ​ជំហរ​ថា នាង​នឹង​មិន​ចំណាយពេល​បង្ហោះ​សារ​អ្វី​បន្ថែម​ទៀត​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​ឡើយ ដោយសារ​តែ​ពេល​នេះ​នាង​សម្រេចចិត្ត​ទៅ​រស់នៅ​ជាមួយ​កូន​តែ​ពីរ​នាក់​នៅ​ប្រទេស​អូស្ត្រាលី ។ លី​ន​ដា​បញ្ជាក់​ថា អំឡុង​ពេល​នេះ​នាង​មាន​បំណង​ចង់​រស់នៅ​ដោយ​ភាព​ស្ងប់ស្ងាត់ ហើយ​អ្វី​ដែល​នាង​បាន​សរសេរ​បង្ហោះ​កន្លង​មក​នោះ គឺ​ចង់ឱ្យ​មហាជន​ដឹង​ពី​មូលហេតុ​ពិត ដែល​ធ្វើ​ឱ្យ​នាង​សម្រេចចិត្ត​មិន​ទទួលយក​ការ​សូម​អភ័យទោស និង​វិល​បក​ក្រោយ​ជួបជុំ​ជាមួយ​លោក​យ៉ែ​ម សំ​អូន​វិញ ។ លី​ន​ដា​មិន​ចង់​បើក​កកាយ​រឿង​អាក្រក់​នៅ​ក្នុង​សង្គម​គ្រួសារ​របស់​នា​ឡើយ ប៉ុន្តែ​ដោយសារ​ព្យុះ​ភ្លៀង​ព័ត៌មាន​អាក្រក់​ចំពោះ​នាង ដែល​ពេល​ខ្លះ​បាន​ចោទ​នាង​ថា​មាន​បុរស​ថ្មី​ដែល​ជាដើម​ចមនាំ​ឱ្យ​ស្ថានភាព​គ្រួសារ​មានការ​ប្រេះឆា ។

អ្នក​នាង យ៉ា​ន លី​ន​ដា ស្នើ​សូម​មហាជន​កុំឱ្យ​យល់​ច្រឡំ​ទៀត​ពី​ចំណង​ស្នេហ៍​រវាង​លោក​យ៉ែ​ម សំ​អូន និង​តារា​ទាំង​ពីរ​ដួង​នោះ ខណៈ​ពេល​នាង​នៅ​តែ​ប្រកាន់​ជំហរ​មិន​វិល​វិញ ហើយ​បណ្តឹង​លែងលះ​កំពុង​តែ​ដំណើរការ​ទៅ​មុខ ៕