ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញរូបចម្លាក់ច្រើនកំណាត់​សមត្ថកិច្ចថា គេ​លួច​យក​មក​លាក់​ទុក​លក់​បន្ត

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ រូប​ចម្លាក់ដែល​គេ​លួច​យក​មក​លាក់​ទុក ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុងភូមិ​សា​គ្រាម​ជើង ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បា​ល្ល័​ង ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២០ ឧសភា ២០១៥ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ រូប​ចម្លាក់ដែល​គេ​លួច​យក​មក​លាក់​ទុក ត្រូវ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុងភូមិ​សា​គ្រាម​ជើង ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បា​ល្ល័​ង ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២០ ឧសភា ២០១៥ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ សការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍ ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​មើល​ជាក់ស្តែង ហើយ​បាន​ជួល​រថយន្ត​អ្នក​ភូមិ​ដឹក​រូប​ចម្លាក់នេះ​យក​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជាការ​កង​រាជ​អាវុធ​ខេត្តកំពង់ធំ ។

ប្រភព​បានឱ្យ​ដឹង​ថា តាម​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង ត្រូវ​សមត្ថកិច្ច​សង្ស័យ​ថា រូប​ចម្លាក់​ទាំងនេះ គឺ​ត្រូវ​គេ​លួច​យក​មក​លាក់​ទុក​ដើម្បី​យក​ទៅ​លក់​បន្ត ។

ប្រភព​បន្ត​ថា រូប​ចម្លាក់ទាំងនោះ​មាន​រូប​បា​ល្ល័​ង្គ​បាក់បែក​១៣​កំណាត់ និង​រូប​ឈរ​ច្រត់​ចង្កេះ​ដៃ​ទាំង​សងខាង​នៅ​ជាប់​នឹង​ផ្ទាំង​ថ្ម មាន​កម្ពស់​៧៥​សង្ទីម៉ែត្រ ។

បច្ចុប្បន្នកម្លាំង​សមត្ថកិច្ច​កំពុង​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​រក​ជនល្មើស ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព