ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City ត្រៀម​ប្រមាញ់ Raheem Sterling ដែល​កំពុង​មាន​បញ្ហា​ជាមួយ Liverpool

8 ឆ្នាំ មុន

ក្លិប​មេឃ​ខៀវ Man City បាន​ដេញថ្លៃ​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​Liverpool ក្នុង​តម្លៃ​ប្រមាណ​ជា​៦១​លាន​ដុល្លារ និង​ផ្តល់​តម្លៃ​ខ្លួន​២៣​ម៉ឺន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍​ផង​ដែរ បើសិនជា​កីឡាករ​រូប​នេះ

ក្លិប​មេឃ​ខៀវ Man City បាន​ដេញថ្លៃ​កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប​Liverpool  ក្នុង​តម្លៃ​ប្រមាណ​ជា​៦១​លាន​ដុល្លារ និង​ផ្តល់​តម្លៃ​ខ្លួន​២៣​ម៉ឺន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍​ផង​ដែរ បើសិនជា​កីឡាករ​រូប​នេះ​ព្រម​ចូល​លេង​ឱ្យ​ក្លិប​ខ្លួន ។ ការ​ដាក់​ដេញថ្លៃ​ត្រូវធ្វើ​ឡើង​បន្ទាប់​ពី Raheem Sterling មាន​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ក្លិប​ហង្ស​ក្រហម Liverpool ដោយ​លើក​ឡើង​ថា រូបគេ​ចង់​ចាក​ចេញពី​ក្លិប​ពេល​ចប់​រដូវ​កាល​នេះ ។

ក្នុង​ព្រឹត្តិការណ៍​ទទួល​ពានរង្វាន់​កីឡាករ​វ័យក្មេង​ប្រចាំឆ្នាំ​រៀបចំ​ឡើង​ដោយ​ក្លិប Liverpool កាលពី​រាត្រី​ថ្ងៃ​ទី​១៩ ឧសភា Raheem Sterling ត្រូវ​អ្នកគាំទ្រ​ជា​ច្រើន​នាក់​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ដោយសារ​មិន​ពេញចិត្ត​ពី​ការ​ចាកចេញ​របស់​កីឡាករ​រូប​នេះ ។ គ្រូ​ប​ង្វិ​ក​ក្លិប Liverpool លោក Brendam Rodgers នៅ​តែ​ប្រកាន់​គោល​ជំហរ​របស់​ខ្លួន​ថា យើង​គ្មាន​គំនិត​ចង់​លក់​កីឡាករ Raheem Sterling ទេ ។ ចំពោះ​រឿង​តម្លៃ​ខ្លួន​ប្រចាំ​ស​ប្តា​ហ៍ និង​រឿងរ៉ាវ​ផ្សេង​ៗ​ទៀត​នឹង​ត្រូវ​ដោះស្រាយ​គ្នា​នៅ ពេល​ក្រោយ ៕