ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា​រថយន្ត​អស់​សាំង

8 ឆ្នាំ មុន

ការ​ឈ្វេងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​សញ្ញា​ឬ​អាកា​រៈ​ដែល​បញ្ជាក់​ថា រថយន្ត​អ្នក​អស់​សាំង​គឺជា​មធ្យោបាយ​ងាយស្រួល​បំផុត​ក្នុង​ការ​ការពារ​រថយន្ត​របស់​អ្នក​ធានា​បាន​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ដំណើរ ។

ការ​ឈ្វេងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​សញ្ញា​ឬ​អាកា​រៈ​ដែល​បញ្ជាក់​ថា រថយន្ត​អ្នក​អស់​សាំង​គឺជា​មធ្យោបាយ​ងាយស្រួល​បំផុត​ក្នុង​ការ​ការពារ​រថយន្ត​របស់​អ្នក​ធានា​បាន​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ដំណើរ ។ ដូចនេះ​សូម​ឈ្វេងយល់​ទាំងអស់​គ្នា​ជាមួយនឹង​សញ្ញា​ដែល​បញ្ជាក់​ថា រថយន្ត​អស់​សាំង​ដូច​តទៅ​៖

ការ​លោត​ភ្លើង​សញ្ញា​សាំង
សញ្ញា​ដ៏​សាមញ្ញ​បំផុត​ដែល​បញ្ជាក់​ថា រថយន្ត​របស់​លោក​អ្នក​អស់​សាំង​នោះ គឺ​ឧបករណ៍​វាស់​ស្ទង់​នៅ​លើ​តាប់​ឡូ​ឬ​ផ្ទាំង​កុង​ទ័​រ​ល្បឿន​មាន​លោត​ភ្លើង​សញ្ញា ។ ការ​លោត​ភ្លើង​បែប​នេះ​គឺ​ផ្អែក​ទៅ​តាម​កម្រិត​ម៉ូ​ដែល​របស់​រថយន្ត​ដែល​វា​ផ្តល់​ភាព​ងាយស្រួល​កត់សម្គាល់​បាន​កម្រិត​ណា​នោះ ឬ​ក៏​ឲ្យ​អ្នកបើកបរ​ដឹង​ថា​គាត់​កំពុង​បើក​ក្នុង​កម្រិត​ប្រេង​បម្រុង​ប៉ុណ្ណោះ​ហើយ​ប្រេង​បម្រុង​នោះ មាន​លទ្ធភាព​ជួយ​ឲ្យ​រថយន្ត​បន្តដំណើរ​បាន​ទៅ​មុខ​បន្ថែម​២៥​ម៉ា​យ​ទៀត​ប៉ុណ្ណោះ​(៤០​គីឡូម៉ែត្រ​) ដូច្នេះ​គឺ​វា​ផ្តល់​គុណសម្បត្តិ​ដល់​អ្នកបញ្ជា​ចង្កូត​ស្វែងរក​ស្ថានីយប្រេងឥន្ធនៈ​បាន​ទាន់​ពេលវេលា ។ ចំណែក​រថយន្ត​ខ្លះ​ទៀត បន្ទាប់​ពី​មាន​ភ្លើង​លោត​ឡើង​ហើយ​នោះ​អ្នកបើកបរ​នៅ​តែ​មិន​អាច​បន្តដំណើរ​ទៅ​មុខ​បាន​ដដែល រថយន្ត​ចាប់ផ្តើម​បញ្ជូន​នូវ​សំឡេង​ព្រមាន​ដើម្បី​ឲ្យ​អ្នកបើកបរ​ដឹង​ថា​ពុំ​មាន​ប្រេង​នៅ​សេសសល់​ច្រើន​ឡើយ ។

រថយន្ត​នឹង​រលត់​ម៉ាស៊ីន
បណ្តា​រថយន្ត​ទាំងឡាយ​គឺ​ត្រូវការ​កម្រិត​ប្រេង​ជាក់លាក់​មួយ​ដើម្បី​បញ្ឆេះ​ម៉ាស៊ីន​ឲ្យ​ដំណើរការ ។ ក្នុង​ស្ថានការណ៍​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ធុងសាំង​ពុំ​មាន​ប្រេង​គ្រប់គ្រាន់​ក្នុង​ការ​បញ្ឆេះ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​ឬ​ក៏​ដេរ​ឆេះ​ដោយ​ស្រួល​ឡើយ ។ អំឡុង​ពេល​នៃ​ការ​ដេរ​បញ្ឆេះ​ម៉ាស៊ីន គឺ​វា​ប្រើប្រាស់​ប្រេង​ក្នុង​កម្រិត​ខ្ពស់​បំផុត​ដូច្នេះ​ចាំបាច់​ត្រូវ​តែ​មាន​ប្រេង​គ្រប់គ្រាន់​ក្នុង​ធុង​ឬ​រេ​ស៊ី​វ័​រ​ដើម្បី​ធានា​បាន​ថា រថយន្ត​អាច​បញ្ឆេះ​បាន ។ រថយន្ត​ដែល​អស់​សាំង​ក្នុង​ពេល​បើកបរ​លើ​ដងផ្លូវ គឺ​វា​មាន​អត្រា​បឺត​ប្រេង​ច្រើន​តាម​រយៈ​ទុយោ​បង្ហូរ​ចូល​ម៉ាស៊ីន​ហេតុនេះ​ហើយ​បានជា​ជា​និច្ចកាល​រថយន្ត​អ្នក​នឹង​រលត់​ម៉ាស៊ីន​ខណៈ​ពេល​កម្រិត​សាំង​នៅ​តិចតួច ។

ការ​រលត់​រថយន្ត​ជា​ញឹកញាប់
ប្រសិនជា​អ្នក​ព្យាយាម​ដេរ​បញ្ឆេះ​បើ​ទោះជា​ដឹង​ថា រេ​ស៊ី​វ័​រ​ប្រេង​មាននៅ​សល់​តិច​ក្តី គឺ​វា​នៅ​តែ​មានឱកាស​រថយន្ត​នឹង​ឆេះ​រលត់​ៗ​ដដែល ។​ខណៈ​ពេល​ម៉ាស៊ីន​ចាប់ផ្តើម​បឺត​សាំង​ចេញ​ចំហាយ ម៉ាស៊ីនរថយន្ត​នឹង​ចាប់ផ្តើម​រលត់​ស្រប​ពេល​ដែល​អ្នក​បើក​ទៅ​មុខ​បាន​បន្តិច​ឬ​ក៏​កាច់​សោ​ដេរ​បញ្ឆេះ​វា ។ ទោះជា​យ៉ាងណា ក្នុង​ករណី​នេះ​ការ​រលត់​ម៉ាស៊ីន​ក៏​នឹង​អាច​បណ្តាល​មក​ពី​មាន​បញ្ហា​ដទៃ​ក៏​ថា​បាន ដូច្នេះ​លោក​អ្នក​គួរតែ​ពិនិត្យ​លើ​ការ​លោត​ភ្លើង​សញ្ញា​ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ ហើយ​ក្នុង​នោះ​ក៏​ត្រូវ​ពិនិត្យ​មើលទៅ​លើ​កុង​ទ័​រ​ប្រេង​ថែម​ទៀត ៕