ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉េន ឌី​ណា និង​សែន រ៉ា​ឌី ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​ធានា​កក្រើក​សង្វៀន​ស៊ី​ធី​អិន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍ ទី​២៣ ឧសភា ខាង​មុខ​នេះ ពិតជា​មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកបំណង​ឡើយ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន ថ្ងៃ​សៅរ៍ ទី​២៣ ឧសភា ខាង​មុខ​នេះ ពិតជា​មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកបំណង​ឡើយ ដោយសារ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ផ្គូផ្គង​អ្នក​ប្រដាល់​ជើង​ខ្លាំង​២​រូប​ត្រៀម​ស្វាគមន៍​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ថៃ ។

កីឡាករ​កម្ពុជា យ៉េន ឌី​ណា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ យ៉​ក​ភេ​ត ស​.​ស្រុ​ី​វី​ឆា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ចំណែក សែន រ៉ា​ឌី ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដែន​ណ​ង ភ្លួ​ង ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដូច​គ្នា ។ យ៉េន ឌី​ណា ធ្លាប់​ប្រកួត​៦០​ដង ឈ្នះ​៥៦​ដង ចាញ់​៣​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​ចំនួន​៨​ដង ។ ចំណែក​កីឡាករ​ថៃ​ដែល​ជា​គូប្រកួត​ធ្លាប់​ប្រកួត​បាន​៦២​ដង ឈ្នះ​៤៨​ដង ចាញ់​១២​ដង និង​ស្មើ​២​ដង ។

តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រកួត កីឡាករ​ថៃ យ៉​ក​ភេ​ត ស​.​ស្រុ​ី​វី​ឆា  មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងណា​ឡើយ ។ បើ​ទោះជា​ពួក​គេ​ទាំង​២ មាន​ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន​ប្រហាក់ប្រហែល​គ្នា​មែន បុ​៉​ន្តែ​នៅ​មិន​ទាន់​ដឹង​ថា ខាង​ណា​ខ្លាំង​ជាង​ខាង​ណា​ឡើយ មាន​តែ​រង់ចាំ​អ៊ុត​មើល​ការ​ប្រកួត​ជាក់ស្តែង​បុ​៉​ណ្ណោះ ទើប​អាច​ដឹង​បាន ។ សូ​ម្បី​តែ យ៉េន ឌី​ណា ខ្លួនឯង ក៏​មិន​ទាន់​ហ៊ាន​អះអាង​ទុក​មុន​ថា​យ៉ាងណា​នោះ​ដែរ ។
ចំណែក សែន រ៉ា​ឌី ជួប​កីឡាករ​ថៃ​លើក​នេះ​មិនដឹង​ថា ស៊ី​ផុយ​ឬ​ពិបាក​ទំពា​នោះ​ទេ ដោយសារ​គូប្រកួត​មួយ​នេះ​ត្រូវ​គេ​ដឹង​ថា ខ្លាំង​មិនធម្មតា​ដែរ​នោះ ។

អ្នក​ប្រដាល់​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តង​រួច​មក​ហើយ កាលពី​បុ​៉​ន្មា​ន​ខែ​មុន​នេះ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ខេត្តសៀមរាប ដោយ​យកឈ្នះ​ពិន្ទុ សៀវ ងុ​៉​យ ទៀត​ផង​។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៨១​ដង ឈ្នះ​៥១​ដង ចាញ់​២០​ដង ស្មើ​១០​ដង និង​ធ្លាប់​វាយ​គូប្រកួត​ឱ្យ​សន្លប់​បាន​ចំនួន​១០​ដង ។ រីឯ សែន រ៉ា​ឌី ធ្លាប់​ប្រកួត​បាន​៦៤​ដង ឈ្នះ​៤៦​ដង ចាញ់​១៨​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​ចំនួន​២៨​ដង ។ ដូច្នេះ​គូ​នេះ​មិន​អាច​មើល​ស្រាល​លើ​ភាគី​ខាង​ណា​បាន​ទេ ។

ក្រៅពី​គូ​អន្តរជាតិ​ទាំង​២​គូ​នេះ​ទៅ នៅ​លើ​សង្វៀន​ដដែល​កីឡាករ​ទូច វិ​រៈ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ម៉​ន គឹ​ម​ឡុ​ង មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​។ កីឡាករ​ស្រិល ទ្រី មក​ពី​ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ​កីឡាករ​ព្រំ វី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​កីឡាករ​ផា​ន់ សា​រ៉ែ​ម មក​ពី​ក្លិប​គជសារ​កីឡា ប្រកួត​ជាមួយ​កីឡាករ​ញ៉េ សិទ្ធ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕