១-ការពារសត្វ
សកម្មជនការពារសត្វហ្វ៊ីលីពីន បានជួបជុំគ្នាកាន់ស្លាកបដាតវ៉ា និងលើកបីសត្វចិញ្ចឹមទាំងឆ្កែនិងឆ្មា នៅខាងមុខសាលាក្រុងម៉ានីល ក្រោយពីអាជ្ញាធរចេញច្បាប់ឱ្យចិញ្ចឹមសត្វមិនលើសពី៤ក្បាលក្នុងមួយគ្រួសារ ។
២-ដំរីភ្លុកត្រង់
លោកពីទ័រ ឡាក់ទ័រ នាយកផ្នែកតាំងពិព័រណ៍ «ផូស៊ីលរិចណេស អីុនដឹហ្គៃសេលវ៉ាល់ឡេ» នៅសារមន្ទីរក្រុងប្រួនបេដ្រា នាភាគកណ្តាលប្រទេសអាល្លឺម៉ង់បានរៀបដំឡើងដំរីភ្លុកត្រង់ ជាដំរីបុរាណមានអាយុជាង២០០.០០០ឆ្នាំមុនដាក់តាំងបង្ហាញ ។
៣-ប្រឆាំងការសម្លាប់ឆ្មាទឹក
សកម្មជនអភិរក្សសត្វ (PETA)នាំគ្នាស្រាតលាបពណ៌លើខ្លួនប្រាណជាទង់ជាតិអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អីុតាលី និងរុស្ស៊ី ដោយកាន់បដា រួមគ្នាប្រឆាំងនឹងការសម្លាប់ឆ្មាទឹកនៅកាណាដា ឈរនៅមុខស្ថានទូតកាណាដា ក្រុងវ៉ាស៊ីនតោន ។
៤-ស៊ុតដាយណូស៊័រ
ផូស៊ីលស៊ុតដាយណូស៊័រ នៅទីតាំងសំណង់មួយក្នុងខេត្តក្វាងទុង បន្ទាប់ពីមុននេះក៏ធ្លាប់ជីករកឃើញស៊ុតដាយណូស៊័រជាច្រើនរួចមកហើយ ដែលជាការប្រទះឃើញស៊ុតដាយណូស៊័រច្រើនបំផុតនៅលើពិភពលោក ។
៥-ពូជឆ្លាមតូច
មជ្ឈមណ្ឌលវិទ្យាសាស្ត្រនេសាទរបស់អាមេរិកបានបង្ហាញឆ្លាមតូចប្រវែង៥,៥អីុង ឬ ១៤សង្ទីម៉ែត្រ ដែលស្ទូចបាននៅម៉ិកស៊ិកតាំងពីឆ្នាំ២០១០មក ប៉ុន្តែគ្មាននរណាម្នាក់ដឹងថា វាជាត្រីអ្វីទើបរក្សាទុកអស់រយៈពេល៣ឆ្នាំ ។ ទីបំផុតអ្នកជំនាញបញ្ជាក់ថាជាឆ្លាមតូច និងជាត្រីទី២ ដែលប្រទះឃើញ ចំណែកឆ្លាមតូចដំបូងបានប្រទះឃើញនៅដែនទឹកប៉េរូ កាលពី៣៦ឆ្នាំមុន ។
៦-នាឡិកាចិនយកលំនាំតាមក្រុមហ៊ុនអេបផល
បុគ្គលិកផ្នែកលក់ក្នុងហាងនាឡិកា បង្ហាញផលិតផលនៅរោងចក្រក្នុងក្រុងសឺនចើន ភាគខាងត្បូងប្រទេសចិន ដោយនាឡិកាទាំងនោះមានរូបរាងដូចនាឡិកាដៃរបស់អេបផលគ្រោងដាក់លក់នៅថ្ងៃទី២៤ ឧសភា ២០១៥ ខណៈពេលអតិថិជននៅប្រទេសចិនកំពុងមានចំណាប់អារម្មណ៍ ។
៧-ស្ទូចត្រីនៅក្បែរទីតាំងបាញ់បង្ហោះយានអវកាស
ជនជាតិអាមេរិកម្នាក់ទាញសន្ទូចពីក្នុងទឹកនៅមាត់ឆ្នេរ «កាណាវើរ៉ល» រដ្ឋផ្លរីដា ខណៈពេលកំពុងបង្ហោះយាន «Falcon a space X » ពីទីតាំងបាញ់បង្ហោះក្នុងបន្ទាយកងទ័ពអាកាស Canaveral ។
៨-រូបចម្លាក់កន្ទុយបារី
រូបចម្លាក់កន្ទុយបារីយក្សស្ថិតក្នុងស្ថានីយរថភ្លើងមួយនៅក្រុងប៉ារីស ខណៈពេលសភាបារាំងកំពុងឃោសនាកុំឱ្យប្រើតារាម៉ូដែលរាងស្គមបង្ហាញផលិតផលស្រា និងការចេញម៉ូដកញ្ចប់បារីប្រណីតដើម្បីកាត់បន្ថយថវិកាចំណាយលើផ្នែកសុខភាពរបស់ប្រទេស ៕
ចែករំលែកព័តមាននេះ