ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​បន្លែ​សរីរាង្គ​10​ប្រភេទ​កំពុង​ទទួល​បានការ​គាំទ្រ​នៅ​លើ​ទីផ្សារ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឌី សី​វ​យុ​ត្តិ ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​លក់​បន្លែ​សរីរាង្គ​ក្រុមហ៊ុន National Garden បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​កត់សម្គាល់​ពី​តម្រូវការ​បន្លែ​សរីរាង្គ យើង​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ លោក ឌី សី​វ​យុ​ត្តិ ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​លក់​បន្លែ​សរីរាង្គ​ក្រុមហ៊ុន National Garden បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​កត់សម្គាល់​ពី​តម្រូវការ​បន្លែ​សរីរាង្គ យើង​ឃើញ​ថា​ជនបរទេស​ជា​ច្រើន​មក​ទិញ​ពី​កន្លែង​យើង ប៉ុន្តែ​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ ខុស​ពី​ខ្មែរ​យើង​មាន​តម្រូវការ​ច្រើន​នៅ​ពេល​ពួក​គាត់​ចូល​មក​ទិញ​ម្តង​ៗ​។ ក្នុង​នោះ​បន្លែ​១០​ប្រភេទ​កំពុង​តែ​មានការ​គាំទ្រ​និង​មាន​តម្រូវការ​ច្រើន​ដូច​ជា ត្រសក់ សណ្តែកកួរ សណ្តែកបារាំង ត្រប់ ឆៃថាវ ម្រះ ស្ពៃ​ខ្មៅ ស្ពៃក្រញាញ់ ស្ពៃ​តឿ និង​ត្រកួន ហើយ​ក្រៅពី​នេះ មាន​បន្លែ​សាលាដ និង​គ្រឿងទេស​ជា​ច្រើន​ទៀត ។

លោក​បន្ត​ថា បន្លែ​សរីរាង្គ​នេះ​ទោះបី​មាន​តម្លៃ​ថ្លៃ​ជាង​បន្លែ​តាម​ផ្សារ​បន្ដិច​ក្តី តែ​អតិថិជន​ដែល​យល់​ដឹង​ពី​សុខភាព អត្ថប្រយោជន៍ និង​ផល​លំបាក​របស់​ផលិតករ​នៅ​លើ​ផ្នែក​នេះ គឺ​ពួក​គាត់​អាច​ទទួលយក​បាន​មិន​រអ៊ូរទាំ​នឹង​តម្លៃលើស​បន្តិច​ប​ន្ទួ​ចនេះ​ឡើយ ។ ដោយឡែក​អតិថិជន​ថ្មី​ដែល​ទើបតែ​ងាក​មក​បរិ​ភាគ​បន្លែ​សរីរាង្គ ឬ​ទើបតែ​ចាប់ផ្តើម​ព្រួយបារម្ភ​ពី​សុខភាព​របស់​ពួក​គាត់ ឃើញ​ថា​មាន​បញ្ហា​ខាង​តម្លៃ​ខ្លះ​ដែរ ។ លោក​បន្ថែម​ថា កន្លង​មក​ក្រុមហ៊ុន​National Garden បាន​បង្កើត​ផ្សារ​លក់​បន្លែ​សរីរាង្គ​របស់​ខ្លួន​ចំនួន​២​កន្លែង​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ហើយ​កសិផល​ដែល​យក​មក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ទាំងនេះ​មួយ​ភាគ​ធំ​ប្រមូល​មក​ពី​ចម្ការ​ចំនួន​៣​កន្លែង​របស់​ក្រុមហ៊ុន​ដាំ​នៅ​តាម​បណ្តា​ខេត្ត និង​មួយ​ចំនួន​ទៀត​ប្រមូល​ពី​កសិក​ដែល​ជា​ដៃគូ​របស់​យើង ។ បើ​តាម​តម្រូវការ​និង​កំណើន​សព្វថ្ងៃ នៅ​ឆ្នាំ​នេះ​ក្រុមហ៊ុន​នឹង​បង្កើត​ផ្សារ​ឲ្យ​បាន​២​កន្លែង​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​ដល់​ការ​គាំទ្រ​និង​ជឿជាក់​ពី​គុណប្រយោជន៍​នៃ​បន្លែ​របស់​ក្រុមហ៊ុន ។

លោក​ទេព រ​ដ្ឋា ប្រធាន​គ្រប់គ្រង​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​យើង​នេះ​មានការ​យល់​ដឹង​ពី​ការ​ដាំ​ដុះ ការ​បរិភោគ​បន្លែ​សរីរាង្គ​មាន​ចំនួន​ច្រើន ដោយ​ពួក​គាត់​យល់​ឃើញ​ថា មាន​ជំងឺ​ជា​ច្រើន និង​ប្លែក​ៗ​កំពុង​កើត​មាន ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​ការ​បរិភោគ​បន្លែ​ផ្លែ​ឈើ​ដែល​នាំ​ចូល​ពុំ​មាន​ប្រភព​ច្បាស់លាស់ ។

លោក​បន្ត​ថា សព្វ​ថ្ងៃនេះ​សហគមន៍​យើង​មាន​សមាជិក​ប្រហែល​៣០០​នាក់​បាន​ដាំ​បន្លែ​ប្រមាណ​៣០​ប្រភេទ ហើយ​កសិផល​ដែល​ទទួល​បាន​យើង​ផ្គត់ផ្គង់​នៅ​រាជធានី ពី​៤​ទៅ​៥​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ចាប់ពី​៦០០​ទៅ​១.០០០​គីឡូក្រាម ។ ទន្ទឹម​នឹង​នេះ ក៏​បាន​ផ្គត់ផ្គង់​ទៅ​ឲ្យ​កាស៊ីណូ​នៅ​បា​វិត​ម្តង​ៗ​ប្រមាណ​ជា​៤០%​នៃ​ចំនួន​សរុប និង​មាន​តម្លៃ​ចាប់ពី​១.០០០​រៀល​រហូត​ដល់​៧.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។

លោក​បន្ថែម​ថា តាម​ទស្សនៈវិស័យ​របស់​សហគមន៍​យើង​មាន​គម្រោង​ពង្រីក​ទាំង​សមាជិក​ដាំ​ដុះ​ទៅ​តាម​គោលដៅ និង​ផ្សព្វផ្សាយ​ស្វែងរក​អតិថិជន​ទិញ​កសិផល​របស់​ពួក​គាត់ ដើម្បី​លើកទឹកចិត្ត​ដល់​ពួក​គាត់ ក៏​ដូច​ជា​ជួយ​ផ្ដល់​ការងារ​ធ្វើ ចៀសវាង​ការ​ធ្វើ​ចំណាកស្រុក​ជាដើម ៕