ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ស្ទះលូ​ទឹក កាក​សំណល់​ស្អុយរលួយ​ជះក្លិន​អសោច នៅ​ផ្សារ​បាន​លុង

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ មាន​ភ្លៀង​ធ្លាក់​២ទៅ៣​មេ កាក​សំណល់​សល់​ស្អុយរលួយ និង​ស្ទះលូ​​បង្ហូរទឹក​មួយ​កន្លែង ​ត្រង់​ចំណុច​ខាងកើត​ផ្សារ​ក្រុង​បាន​លុង​(​ទីប្រជុំជន​) ស្ថិត​នៅ​ភូមិ​ជ័យ​ជំនៈ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ​។ ក្រុម​អាជីវករ ​និង​ភ្លៀង​ជាតិ

ខេត្តរតនគិរី ៖ មាន​ភ្លៀង​ធ្លាក់​២​ទៅ​៣​មេ កាក​សំណល់​សល់​ស្អុយរលួយ និង​ស្ទះលូ​បង្ហូរទឹក​មួយ​កន្លែង ត្រង់​ចំណុច​ខាងកើត​ផ្សារ​ក្រុង​បាន​លុង​(​ទីប្រជុំជន​) ស្ថិត​នៅ​ភូមិ​ជ័យ​ជំ​នៈ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ។ ក្រុម​អាជីវករ និង​ភ្លៀង​ជាតិ និង​អន្តរជាតិ​មានការ​រិៈ​គន់ ដល់​អ្នក​វិនិយោគ​ផ្សារ និង​អាជ្ញាធរ​ក្រុង​បាន​លុង ពី​រឿង​លូ​បង្ហូរទឹក នៅ​ក្នុង​ផ្សារ​ស្ទះ ធ្វើ​ឲ្យ​ជះក្លិន​ស្អុយ​អសោច​យ៉ាង​ខ្លាំង ។

បញ្ហា​ខាងលើ​នេះ​ក្រុម​អាជីវករ និង​ភ្ញៀវ​ជាតិ​បាន​សំណូមពរ​ឲ្យ​សារព័ត៌មាន​ជួយ​ចុះ​ផ្សារ ឲ្យ​ថ្នាក់លើ​បានដឹង នៅ​ចំណុច​លួ​ទឹក​ស្អុយ​នេះ ។ ក្រុម​អាជីវករ​ក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ​លើក​ឡើង​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា នៅ​ក្នុង​រយៈពេល​៣-៤​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​២-៣​លើក ធ្វើ​ឲ្យ​មានទឹក​ដក់ ស្ទះលូ​បង្ហូរទឹក ហើយ​ស្អុយរលួយ​ថែម​ទាំង​មាន​សត្វ​ដង្កូវ​ទៀត​ផង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​ទិញ​ឥ​វ៉ា​ន់​នៅ​ក្នុង​ផ្សារ ។ ក្រុម​អាជីវករ​បាន​បន្ត​ទៀត​ថា រឿង​លូ​ទឹក​ស្អុយ​នេះ វា​កើតឡើង​រាប់​ឆ្នាំ​មក​ហើយ ។

ទាក់ទិន​នឹង​ករណី​ខាងលើ​នេះ​អ្នក​សារព័ត៌មាន​កោះសន្តិភាព​បាន​ទៅ​ជួប​លោក​ហេង ដា​រ៉ា តំណាង​ក្រុមហ៊ុន​វិនិយោគ​ផ្សារ បាន​ឲ្យ​ដឹង​ថា ខាង​ប្រព័ន្ធ​លូ​ទឹក​ស្ទះ ជា​រឿង​របស់​សាលាក្រុង ជា​អ្នក​រៀបចំ ខាង​វិនិយោគ​ផ្សារ​អត់​ដឹង​ទេ សួរ​ទៅ​ខាង​សាលាក្រុង​ទៅ ។

ដោយឡែក​លោក អ៊ុ​ក សំ​អុល អភិបាលក្រុង​បាន​លុង បាន​មាន​ប្រសា​ន៍​ថា រឿង​រៀបចំ​លូ​ទឹក​ជុំវិញ​ផ្សារ គឺជា​តួនាទី​របស់​អ្នក​វិយោគ​ផ្សារ មើល​ការ​ខុស​ត្រូវ​ទាំងអស់ ៕