ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឱ្យគេឭ ៖ ឧក​ញ៉ា ថោ​ង សារ៉ា​ត់ មួយទៀត ឧក​ញ៉ា ន​ង សា​វុ​ធ

8 ឆ្នាំ មុន

មិន​ទាន់​ទទួលលទ្ធផល​ថា ថោ​ង សារ៉ា​ត់ ជា​ឃាតករ​ពិត​ឬ​យ៉ា​ង​ណា​នៅឡើយ​ទេ ចាំ​អ៊ុត​មើល​ថ្ងៃ​ទី​២០ ឧសភា សិន ។ មួយទៀតរឿង​ក្តី​គួរ​ឱ្យ​កត់សម្គាល់​នេះ​មិន​ទាន់​ដឹង​ច្បាស់​ថា ឧក​ញ៉ា ន​ង សា​វុ​ធ ទទួល​សង​ដែរ​ឬ​អត់​នៅឡើយ​ទេ

-ក្រោយ​ពេល​ឧក​ញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ​ទទួលមរណភាព​ដោយ​ឃាតកម្ម ឃាតករ​ជាប់ចោទ​ធ្លាក់​ទៅ​លើ​ឧក​ញ៉ា ថោ​ង សារ៉ា​ត់ និង​គូកន ដែល​តុលាការ​នឹង​បើក​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២០ ឧសភា នេះ ។ មិន​ទាន់​ទទួលលទ្ធផល​ថា ថោ​ង សារ៉ា​ត់ ជា​ឃាតករ​ពិត​ឬ​យ៉ា​ង​ណា​នៅឡើយ​ទេ ចាំ​អ៊ុត​មើល​ថ្ងៃ​ទី​២០ ឧសភា សិន ។

-ក្រោយ​ឃាតកម្ម​កើត​មាន ត្រូវ​ភរិយា​ឧក​ញ៉ា អ៊ឹង ម៉េ​ង​ជឺ ប្តឹង​ឧក​ញ៉ា ន​ង សា​វុ​ធ ថា បាន​ជំពាក់​ប្រាក់​ជាង​៥​លាន​ដុល្លារ​មិន​ទាន់​សង ។ រឿង​ក្តី​គួរ​ឱ្យ​កត់សម្គាល់​នេះ​មិន​ទាន់​ដឹង​ច្បាស់​ថា ឧក​ញ៉ា ន​ង សា​វុ​ធ ទទួល​សង​ដែរ​ឬ​អត់​នៅឡើយ​ទេ ។

-ប្រភព​ព័ត៌មាន​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នៅ​សាលាដំបូង​ឱ្យ​ដឹង​ថា មិនមែន​ជាង​៥​លាន​ដុល្លារ​ទេ ។ ខ្លះ​ថា ជិត​៣​លាន​ដុល្លារ​…​ឯ​ខ្លះ​ថា ជាង​៧​សែនដុល្លារ ។ ប៉ុន្តែ​សាលាដំបូង​អត់​ទាន់​ចាត់ការ​រឿង​ក្តី​នេះ​នៅឡើយ​ទេ ។

-នៅ​ពេល​ដែល​មហាជន​កំពុង​រង់ចាំ​ស្តាប់​លទ្ធផល​រវាង​អ្នកមាន និង​អ្នកមាន​កំពុងក្តី​ក្តាំង​គ្នា ដែល​ម្ចាស់បំណុល​ក៏​ស្លាប់​ទៅ នៅ​សល់​កូនបំណុល​កំពុង​ប្រកែក​នេះ លទ្ធផល​យុត្តិធម៌​ហាក់ដូច​ស្ថិត​នៅ​ឆ្ងាយ​នៅឡើយ​ទេ ។

-ប្រភព​ពី​អ្នក​ច្បាប់​ម្នាក់​នៅ​សាលាដំបូង​បង្ហើប​ថា រឿង​ក្តី​នេះ មិន​ទាន់​បើក​សវនាការ​ទេ ទុក​ពេលវេលា​ឱ្យ​ឧក​ញ៉ា ន​ង សា​វុ​ធ ជា​កូនបំណុល​ចរចា​ជាមួយ​ដើមបណ្តឹង​សិន​…​ជំពាក់​ពិត​ប៉ុន្មាន ? សង​ដែរ​ឬ​អត់ ? ឬ​មួយ​ប្រកែក​យ៉ាង​ណា​នោះ ទើប​សាលាដំបូង​បើក​សវនាការ​រក​យុត្តិធម៌​នៅ​ពេល​ក្រោយ ។

-ដូច្នេះ​ឧក​ញ៉ា ថោ​ង សារ៉ា​ត់ មានទោស​ធំ​ប៉ុណ្ណា​ឬ​អត់​នឹង​ដឹង​ច្បាស់​ក្រោយ​ថ្ងៃ​បើក​សវនាការ​២០ ឧសភា នេះ ។ ឯឧក​ញ៉ា ន​ង សា​វុ​ធ ត្រឹមត្រូវ​បែប​ណា​នោះ ដូច​នៅ​វែង​ឆ្ងាយ​នៅឡើយ​ទេ ។ គង់​បានដឹង​ក្រោយ​ពេល​តុលាការ​ប្រកាស ​ក្រោយ​សវនាការ ប្រសិនបើ​មិន​សង ៕