ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកទ្រុងមាន់​បើក​លឿនពេក​ដល់ផ្លូវកោង​​បត់អត់ទាន់​ក្រឡាប់​របួស​​ធ្ងន់​​ម្នាក់

8 ឆ្នាំ មុន

ខេត្ត​​កំពង់​ឆ្នាំង ៖ រថ​យន្ត​​ដឹក​ទ្រុង​​មាន់​​​ធុន​ធំ​មួយ​គ្រឿង​​បាន​ក្រឡាប់​​បះ​ជើង ខណៈ​ដែល​​​បើក​លឿន​ដល់​ចំណុច​​ផ្លូវ​​កោង ហើយ​​​ជាន់​ហ្វ្រាំង​​ទាំង​​បង្ខំ​ ដែល​​ហេតុ​ការ​ណ៍​នេះ​​​​កើត​ឡើង​កាលពី​​វេលា​​ម៉ោង​៤ ​និង​២០​នាទី​រសៀល​​ថ្ងៃ​ទី​០៦ ​ឧសភា ​២០១៥ ស្ថិត​នៅ​លើ

ខេត្ត​​កំពង់​ឆ្នាំង ៖ រថ​យន្ត​​ដឹក​ទ្រុង​​មាន់​​​ធុន​ធំ​មួយ​គ្រឿង​​បាន​ក្រឡាប់​​បះ​ជើង ខណៈ​ដែល​​​បើក​លឿន​ដល់​ចំណុច​​ផ្លូវ​​កោង ហើយ​​​ជាន់​ហ្វ្រាំង​​ទាំង​​បង្ខំ​ ដែល​​ហេតុ​ការ​ណ៍​នេះ​​​​កើត​ឡើង​កាលពី​​វេលា​​ម៉ោង​៤ ​និង​២០​នាទី​រសៀល​​ថ្ងៃ​ទី​០៦ ​ឧសភា ​២០១៥ ស្ថិត​នៅ​លើ​​កំណាត់​ផ្លូវ​ជាតិ​លេខ​​៥ ត្រង់​ចំណុច​ភូមិ​​អូរ​​រូង ឃុំ​​ឈូក​ស ស្រុក​​កំពង់​ត្រឡាច ។

​​ប្រភព​បាន​ឱ្យ​ដឹង​​ថា រថ​យន្ត​ធុន​​ធំ​​ខាងលើ​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ ពណ៌​​.ស ពាក់​​ស្លា​ក​​លេខ​ភ្នំពេញ 2J. 4990 បើកបរ​​ដោយ​​ជន​ពុំ​ស្គាល់ឈ្មោះ ។

ប្រភព​បន្តថា មុន​​ពេល​កើតហេតុ​ រថ​យន្ត​ខាងលើ​​បាន​ធ្វើ​ដំណើរ​​ពី​ខេត្តកំពង់ឆ្នាំង​​ទៅ​​រាជ​ធានី​ភ្នំពេញ ដោយ​មាន​ដឹក​​ទ្រុង​មាន់​​​​ពេញ​រថយន្ត​ និង​​មាន​មនុស្ស​ជិះ​គ្នា​៣​​នាក់ ក្នុង​នោះ​២​នាក់​ជិះ​ក្នុង​​កាប៊ី​ន និង​ម្នាក់​ទៀត ជិះ​ខាងក្រោយ​​លើ​​ទ្រង់​មាន់ លុះ​​មក​​ដល់​​ចំណុច​កើត​ហេតុ​​ជា​ផ្លូវ​កោង ដោយសារ​​រថយន្ត​មាន​ល្បឿន​លឿន​​ពេកបត់​មិនរួច ​​​អ្នក​បើកបរ​បាន​​ជាន់​ហ្វ្រាំង​បង្ខំ បណ្តាល​ឱ្យ​​រថ​យន្ត​ក្រឡាប់​​លើ​ថ្នល់ជាតិ​​តែ​ម្តង​។

​ក្រោយ​ពេល​កើតហេតុ ​គេ​ឃើញ​​អ្នកជិះ​ក្នុង​កាប៊ី​ន​​រថយន្ត​២​នាក់​ មិន​មាន​រង​របួស​នោះ​​ទេ ខណៈ​ជិះ​លើ​ទ្រុងមាន់​ខាងក្រោយ
ដែល​​មាន​ឈ្មោះជា មាន​ទីលំនៅ​ភូមិ​ស្រែ​តា​​ជ័យ ឃុំ​​អភិវ​ឌ្ឍ​ន៍​ ស្រុក​​ទឹក​ផុស បាន​រង​របួស​​ធ្ងន់​ធ្ងរ ហើយ​ប្រញាប់​​ដឹក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​កាល់​​ម៉ែត្រ រាជ​ធានី​ភ្នំពេញ ។

ប្រភព​ដដែល​​​​បន្តថា អ្នកជិះ​​ក្នុង​រថយន្ត​ទាំង​២​នាក់ ​មិន​ព្រម​​ប្រាប់​ពី​អត្តសញ្ញាណ​​នោះ​ទេ តែបានដឹង​ថា ទាំង​២​​នាក់​មាន​ម្នាក់​​ជា​អ្នក​បើកបរ​បាន​ប្រញាប់​​ដឹក​ជ​ន​រង​គ្រោះ​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យរាជធានី​ភ្នំពេញ ចំណែក​រថយន្ត​​ត្រូវ​​​សមត្ថកិច្ច​ស្ទូច​​យក​មក​រក្សា​​ទុក​នៅ​​អ​​​ធិ​​ការដ្ឋាន​​នគ​របាល​​ស្រុក​កំពង់​ត្រឡាច​ ដើ​ម្បី​​រង់​ចាំ​ការ​ដោះស្រាយ​​តាម​នី​​តិ​វិធី​​ច្បាប់​ ៕