ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសវ័យ៥០​ឆ្នាំ​ម្នាក់​ផឹកថ្នាំ​ជ្រលក់​មុង​ច្រឡំ​ថា​ថ្នាំ​ក្រពះ​ពុល​ចុកចាប់​ ត្រូ​វគ្រូ​ពេទ្យ​សង្គ្រោះ​ទាន់​​​

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ បុរស​វ័យ៥០​ឆ្នាំ​ម្នាក់​មាន​ជំងឺ​ក្រពះ​បាន​យក​ថ្នាំ​ជ្រលក់​មុង​ផឹក​ច្រឡំ​ស្មានថា​ជា​ថ្នាំ​ក្រពះ​បណ្តាល​ឲ្យ​ពុល​ និង​ឈឺ​ចុ​កចាប់ក្នុង​ក្រពះ​កាន់តែ​ខ្លាំង​ត្រូវ​កូន​ៗ​នាំ​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។

ខេត្តស្វាយរៀង ៖ បុរស​វ័យ៥០​ឆ្នាំ​ម្នាក់​មាន​ជំងឺ​ក្រពះ​បាន​យក​ថ្នាំ​ជ្រលក់​មុង​ផឹក​ច្រឡំ​ស្មានថា​ជា​ថ្នាំ​ក្រពះ​បណ្តាល​ឲ្យ​ពុល​ និង​ឈឺ​ចុ​កចាប់ក្នុង​ក្រពះ​កាន់តែ​ខ្លាំង​ត្រូវ​កូន​ៗ​នាំ​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​។​

ករ​ណី​នេះ​កើតឡើង​កាលពីរ​វេលាម៉ោង​៩​ព្រឹក ​ថ្ងៃ​ទី​៦ ​ឧសភា​ ២០១៥ ​នៅ​ភូមិ​ត្រាច​ ឃុំ​ដូន​សរ ស្រុក​ស្វាយ​ជ្រំ​។ ជន​រង​គ្រោះ​ឈ្មោះ​សួ​ស សុ​ភី​ ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​ មាន​ទីលំនៅ​ក្នុងភូមិ​-ឃុំ​កើតហេតុ​ខាង​លើ​ ហើយ​បើ​តាម​កូន​ៗ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​មាន​ជម្ងឺក្តៅខ្លួន​ និង​ចុក​ក្រពះ​ក៏​រក​ថ្នាំពេទ្យ​ដែល​ស្ត្រី​ជា​ប្រពន្ធ​ទិញ​ទុក​ក្នុង​កន្ត្រក​សម្រាប់ផឹក​ពេល​មាន​សមាជិកគ្រួសារ​មាន​ជម្ងឺ​គ្រុនក្តៅ​ ឬ​ផ្តាសាយ ហើយ​មិនដឹង​ថា​ន​រណា​យក​ថ្នាំ​ជ្រលក់​មុង​ទៅ​ដាក់​ក្នុង​កន្ត្រក​ថ្នាំ ពេល​ជន​រង​គ្រោះជា​ឪពុក​ឈឺក្រពះ​ និង​ក្តៅខ្លួន​ក៏​ទៅ​រើ​យក​ថ្នាំ​មក​ផឹក​ខ្លួនឯង ​ច្រឡំ​ថ្នាំ​ជ្រលក់​មុង​ស្មានថា​ថ្នាំ​ក្រពះ​ ឬ​ថ្នាំ​ពោះវៀន​ក៏​យក​មក​ផឹក​បាន​តែ​ប្រាំ​នាទី​ស្រាប់តែ​ពុល​វិលមុខ ​និង​ចុក​ផ្សារ​ក្នុង​ពោះ​កាន់តែ​ខ្លាំង​។

ពេល​កូន​ៗ​សួរ​រក​សំបក​ថ្នាំ​ទើប​ដឹង​ថា យក​ថ្នាំ​ជ្រលក់​មុង​ផឹក​ក៏​ប្រ​ញាប់​ប្រញាល់​ហៅ​រថយន្ត​ដឹក​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ​គ្រូពេទ្យ​ក៏​លាង​ក្រពះ​ និង​ចាក់​បន្សាប​បាន​ទាន់​ពេល​ បើ​យឺត​បន្តិច​ថ្នាំ​ជ្រលក់​មុង​អាច​កាត់​ឲ្យ​ធ្លាយ​ក្រពះ​បាន​។ នេះ​ជា​ការ​ធ្វេស​ប្រហែ​ស​ទុក​ថ្នាំពេទ្យ​ជាមួយ​ថ្នាំពុល ហើយ​បើ​អ្នក​មិន​ចេះអក្សរ​ ឬ​មិន​ស្គាល់​ថ្នាំ​ច្បាស់​ កុំ​យក​ថ្នាំពេទ្យ​មក​លេប​ ឬ​ផឹក​ផ្តេស​ផ្តាស់ នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕