ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​វៀតណាម​​៥៩​នាក់​បញ្ជូនទៅ​ស្រុក​វិញ​​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ជនជាតិ​វៀត​ណាម​ចំនួន​​២៨​នាក់ ​(​ស្រី​ម្នាក់​)​ ដែល​ស្នាក់​នៅ​ខុស​ច្បាប់​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ​ត្រូវ​បាន​​ឃាត់​ខ្លួន​និង​​បញ្ជូន​មក​​កាន់​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​​ កាល​ពី​វេលា​​ព្រឹក​ថ្ងៃ​ទី​៦ ​ឧសភា ​២០១៥ ​នេះ​ ។

រាជ​ធានី​ភ្នំពេញ ​៖ ជនជាតិ​វៀត​ណាម​ចំនួន​​២៨​នាក់ ​(​ស្រី​ម្នាក់​)​ ដែល​ស្នាក់​នៅ​ខុស​ច្បាប់​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ​ត្រូវ​បាន​​ឃាត់​ខ្លួន​និង​​បញ្ជូន​មក​​កាន់​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​​ កាល​ពី​វេលា​​ព្រឹក​ថ្ងៃ​ទី​៦ ​ឧសភា ​២០១៥ ​នេះ​ ។

​ជន​អន្តោប្រវេសន៍​​វៀតណាម​ខុសច្បាប់​ទាំងនេះ​ ត្រូវ​បាន​ឃាត់ខ្លួន​​ពី​ទីតាំង​សិប្បកម្ម​​ក្នុងស្រុក​អន្លង់​​វែង ខេត្ត​ឧត្តរមានជ័យ​ ។ ​ចំណែកឯ​​៣១​នាក់​​ផ្សេង​ទៀត​ ត្រូវ​បាន​ចាប់ខ្លួន​​នៅ​ក្នុង​រាជធានី​​ភ្នំពេញ ហើយ​ជនជាតិ​វៀតណាម​​ទាំងនោះ​ នឹង​ត្រូវ​បញ្ជូន​​ទៅ​ប្រទេស​​កំណើត​វិញ​ ។

មន្ត្រី​ស្នងការ​​រង​នគរបាល​​ខេត្តឧត្តរមានជ័យ​​ទទួល​បន្ទុក​​ផ្នែក​អន្តោប្រវេសន៍​​បាន​ថ្លែង​​កាលពី​​ព្រឹក​ថ្ងៃ​ទី​៦ ​ឧសភា ២០១៥ នេះ​​ថា ​ការ​ឃាត់ខ្លួន​​ជនជាតិ​វៀតណាម​​ទាំងនេះ​ ​​ធ្វើ​ឡើង​ដោយ​មាន​​បទបញ្ជា​ពី​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​ជន​អន្តោ​ប្រវេសន៍​​​ខុសច្បាប់ ​កំពុង​ស្នាក់​នៅ​ក្នុង​​ខេត្តឧត្តរ​មាន​ជ័យ​ ។
 
​មន្ត្រី​ស្នង​ការ​នគរបាល​​ខេត្តឧត្តរមានជ័យ​​ថ្លែង​ថា​ «​សមត្ថកិច្ច​យើង​​បាន​ឃាត់ខ្លួន​​ជនជាតិ​វៀតណាម​ចំនួន​២៨​នាក់ ​ក្នុងស្រុក​អន្លង់​​វែង​ និង​បញ្ជូន​មក​កាន់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​ ដើម្បី​បញ្ជូន​បន្ត​ទៅ​​ស្រុក​កំណើត​​ក្នុង​ប្រទេស​វៀតណាម​​វិញ​»​ ។​ ជនជាតិ​វៀត​ណាម​ចំនួន​២៨​នាក់​​​​ ដែល​ស្នាក់​នៅ​ខុសច្បាប់​​​ ​ត្រូវ​បាន​ឃាត់ខ្លួន​​និង​បញ្ជូន​មក​កាន់​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​នៅ​​ព្រឹក​ថ្ងៃ​ទី​៦ ​ឧសភា ​២០១៥ ​នេះ​។

យោង​តាម​ព័ត៌មាន​​ពី​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍​​ចេញផ្សាយ​​កាលពី​ថ្ងៃ​ទី​​០៤ ​ឧសភា បានឱ្យ​​ដឹង​ថា កិច្ច​ប្រតិ​បត្តិការ​អនុវត្ត​ច្បាប់​អន្តោ​​ប្រវេ​ស​ន៍​ កាលពី​ថ្ងៃ​ទី២៩ ​មេ​សា ២០១៥ កន្លងមក ស្ថិត​នៅ​ក្នុង​​សិប្បកម្ម​​ឈើ​​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជា​​លទ្ធផល​រក​ឃើញ​​ជនជាតិ​វៀតណាម កំពុង​លួច​ស្នាក់​នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ចំនួន៣៦ នាក់ (ស្រី​៣​នាក់) ក្នុង​នោះ​មាន​ខ្មែរ​កម្ពុជា​ក្រោម​​ រស់​ក្នុង​ប្រទេស​វៀតណាម​ចំនួន៣នាក់ ស្រី២នាក់​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព