ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជន​សង្ស័យ​៣​នាក់​ឆក់​កា​បូបយក​លុយរាប់​ពាន់ដុល្លារ​ និង​លុយ​ខ្មែរ​រាប់​លាន​រៀល

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ឧសភា​ ២០១៥​ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ប​ញ្ជូ​ន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​កាំ​ង​មេម៉ាយ​

ខេត្តស្ទឹងត្រែង​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ឧសភា​ ២០១៥​ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ប​ញ្ជូ​ន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​កាំ​ង​មេម៉ាយ​ ​​ពាក់​ព័ន្ធ​រ​ណី​ឆក់​កាបូប​យក​លុយរាប់​លាន​រៀល​នៅ​ក្រុង​ស្ទឹង​ត្រែង​ កាលពី​វេលា​ម៉ោងជាង​៧ ​ថ្ងៃ​ទី​៣​ ឧសភា​ ២០១៥​ នៅ​មុខ​អគ្គិស​នី​ខេត្ត​ ស្ថិត​ក្នុងភូមិ​កណ្តាល​ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។

ប្រភព​ពី​គ្រួសារ​ជន​រង​គ្រោះ​ប្តី​ឈ្មោះ សំ វ៉ា​ន់​ថៃ និង​ប្រពន្ធ​ឈ្មោះ ហ៊ូ ស្រី​ណែ​ត បានរៀបរាប់​ថា ​នៅ​មុន​ពេល​កើតហេតុ​អ្នក​ទាំង​២​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ម្តាយ​ក្នុង​គោលបំណង​ទៅ​ផ្ទះរបស់​ខ្លួន​ គ្រា​ដែល​កំពុង​ធ្វើ​ដំណើរ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​អែប​ក្បែរ ហើយ​កញ្ឆក់​កាបូប​លុយ រត់គេច​ខ្លួន​បាត់​ ដែល​ក្នុងកាបូប​នោះ​​មានលុយ​ខ្មែរ​ចំនួន​៨លាន​រៀល លុយ​ដុល្លារ​ចំនួន​១.៧០០​ដុល្លារ ទូរស័ព្ទ​អាយ​ហ្វូ​ន​៦ មួយ​គ្រឿង ទូរស័ព្ទ ហ្គា​ឡាក់​ស៊ី​A7 មួយ​គ្រឿង គ្រឿងអល្លង្ការតម្លៃ​១.០០០​ដុល្លារ អត្តសញ្ញាណ​ប័ណ្ណ​០២​សន្លឹក និង​កាត​គ្រី​រថ​យន្ត​​០១​សន្លឹក ។

​ប្រភព​ពី​ជន​រង​គ្រោះ​ដដែល​បន្ត​ថា​ ក្រោយ​ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ហើយ​ភ្លាម​ពួក​ខ្លួន​ក៏បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​រហូត​ដល់​ចំណុច​ស្ថានីយ​សាំង តេ​លា​ភូមិ​ថ្ម​លាត ក្រុម​ជនសង្ស័យ​នោះ​បាន​ដក​ដាវ
ចេញ​មក​គំរាម​រក​កាប់សម្លាប់​ដោយសារ​តែ​ភាព​ភ័យ​ខ្លាច​ និង​មិន​ហ៊ាន​ដេញ​តាម​ទៀត​ពួក​ខ្លួន​ក៏បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ទើប​ទៅ​ដាក់​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ពី​ប៉ូលិស​ដើម្បី​ស្វែងរក​ទ្រព្យសម្បតិ្ត​មក​វិញ​។

​ក្រោយ​ទទួល​ព​ក្យ​បណ្តឹង​ពី​គ្រួសារ​ជន​រង​គ្រោះ​ កម្លាំង​នគរបាល​បាន​ស្ទាក់​គ្រប់​គោលដៅ​តាមដាន​មុខសញ្ញា​ឆក់​កាបូប​រហូត​នៅ​ថ្ងៃ​ទី៥ ​ឧសភា​ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​នៅ​ទីកន្លែង​ខុស​គ្នា​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​សាកសួរ​ដោយ​មន្ត្រី​នគរបាល​កា​រិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​។ ជា​លទ្ធផល​ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​សារភាព​រាល់​ការ​ប្រព្រឹត្ត​​​យ៉ាង​ពិតប្រាកដ​៕