ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​សម្ល​កំ​ពិស

8 ឆ្នាំ មុន

ព្រៃស្រោង​ឬ​ព្រៃ​ដែល​មាន​ឈើ​ធំ​ៗ ​គ្រប់​ប្រភេទ​ជា​សម្បត្តិ​របស់​រដ្ឋ ជាង​៣​ពាន់​ហិ​កតា​ នៅ​ស្រុក​ព្រែក​ប្រសព្វ ​ខេត្តក្រចេះ ត្រូវ​បាន​ធ្លាយ​ឱ្យ​ដឹង​ថា មាន​ឧកញ៉ា​២​នាក់​បានកា​ប់រាន​ យក​ឈើ​លក់​អស់​ទៅ​ហើយ និង​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ទៀត​ផង​… តាម​ការ​វាយតម្លៃ​

ព្រៃស្រោង​ឬ​ព្រៃ​ដែល​មាន​ឈើ​ធំ​ៗ ​គ្រប់​ប្រភេទ​ជា​សម្បត្តិ​របស់​រដ្ឋ ជាង​៣​ពាន់​ហិ​កតា​ នៅ​ស្រុក​ព្រែក​ប្រសព្វ ​ខេត្តក្រចេះ ត្រូវ​បាន​ធ្លាយ​ឱ្យ​ដឹង​ថា មាន​ឧកញ៉ា​២​នាក់​បានកា​ប់រាន​ យក​ឈើ​លក់​អស់​ទៅ​ហើយ និង​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ទៀត​ផង​… តាម​ការ​វាយតម្លៃ​ក្រៅផ្លូវការ​មាន​រាប់​សិប​លាន​ដុល្លារ​… ខ្លះ​ថា​ រាប់រយ​លាន​ដុល្លារ​ទៀត​ផង​… ស្រេច​តែ​គេ​ថា​…

ប្រសិនបើ​រាជរដ្ឋាភិបាល​រក​ខុស​ត្រូវ​មែន ឫ​ចេញ​មុខ​ស្រាវជ្រាវ​ឱ្យ​ប្រាកដ​មែន នោះមនុស្ស​មាន​អំណាច​មិន​តិច​ទេ​ ដែល​ពាក់ព័ន្ធ​… មាន​ទាំង​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក មាន​មេព្រៃ​ខេត្ត មេព្រៃ​ក្រសួង ។​ល​។ ព្រោះ​ឈ្មួញ​ដែល​ជា​មេ​ឧក្រិ​ដ្ឋ​កម្ម​ព្រៃឈើ​បាន​កាប់​អារ​លក់​តាំង​តែ​ពី​ឆ្នាំ​២០០៩​មក អស់រលីង​ឈើ​ព្រៃស្រោង​ជាង​៣​ពាន់​ហិ​កតា ។

ច្រក​ទ្វារ​ព្រំដែន​ដែល​ឈ្មួ​ន​ជា​មេខ្លោង​នាំ​ឈើ​ទៅ​ស្រុក​យួន​រាប់​ឆ្នាំ​កន្លង​មកនេះ​ច្រើន​ចេញ​តាម​ច្រក​ដូង​៧​ដើម​… ច្រក​ច័ន្ទ​មូល​… ច្រក​ទន្លេ​ចាម ។​ល​។ ខេត្ត​ត្បូងឃ្មុំ​…

ដូច្នេះ​បើ​ចង់​មួល​.​ក​ឧ​ក្រិ​ដ្ឋ​ជន​ព្រៃឈើ​ទាំងនោះ មហាជន​គិត​ថា សម្ល​កំ​ពិស នឹង​ត្រូវ​ស្ល​មាន​រសជាតិ​មិន​ខាន​ឡើយ ។

ឱ​! សម្ល​កំ​ពិស​អើយ​… មាន​ដែរ​ឫ​អត់?

ចាំ​មើល​ឧ​ក្រិ​ដ្ឋ​កម្ម​ព្រៃឈើ​ជាង​៣​ពាន់​ហិ​កតា​នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​គេ​លេង​ក្បួន​ណា?
ក្បួន​មាន​៣… គឺ​ទី​១ ក្បួន​ចែក​គ្នា​រស់​… ទី​២ ក្បួន​ប្រមូល​ផល​ឈើ​មក​វិញ​… ទី​៣ ក្បួន​ធ្វើ​មិនដឹងមិនឮ​… ។​ល​។

អា​ឡេវ