ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ទី​១​រដ្ឋសភា​ស្នើ​៤​ចំណុច​ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បំភ្លឺ​ជុំវិញ​បញ្ហា​ដីធ្លី​នៅ​ខេត្តកោះកុង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ គណៈ​ក​ម្មារ​ទី​១​រដ្ឋសភា​បាន​ស្នើ​ចំនួន​៤​ចំណុច​ទៅ​លោក​សាយ សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ខណៈ​ពេលចូល​បំភ្លឺ​គណៈកម្មការ​ទី​១ រដ្ឋសភា​ពី​បញ្ហា​ជំ​លោះ​ដីធ្លី​នៅ​ខេត្តកោះកុង​នា​រសៀល​

រាជធានី​ភ្នំពេញ​៖ គណៈ​ក​ម្មារ​ទី​១​រដ្ឋសភា​បាន​ស្នើ​ចំនួន​៤​ចំណុច​ទៅ​លោក​សាយ សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ខណៈ​ពេលចូល​បំភ្លឺ​គណៈកម្មការ​ទី​១ រដ្ឋសភា​ពី​បញ្ហា​ជំ​លោះ​ដីធ្លី​នៅ​ខេត្តកោះកុង​នា​រសៀល​ថ្ងៃ​ទី ៥ ​ឧសភា  នៅ​វិមាន​រដ្ឋសភា ។

ក្រោយ​ពិ​ភាព​ក្សា ​និង​សួរ​ដេញដោល​អស់​រយៈពេល​ជាង​៣​ម៉ោង លោ​កអេង ឆៃ​អ៊ា​ង​ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា (​គណៈកម្មការ​ទី​១ រដ្ឋសភា​)​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា គណៈកម្មការ​បាន​ពិភាក្សា​លើក​បញ្ហា​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​បុ​ទម​សាគរ និង​គិរី​សាគរ នៅ​ក្នុងខេត្តកោះកុង​។

ក្នុង​កិច្ច​ពិភាក្សា​នោះ គណៈកម្មការ​ទី​១ បាន​ទទួល​ព័ត៌មាន​វិជ្ជមាន​មួយ​ទាក់ទងនឹង​ការ​ដោះស្រាយ​របស់​ក្រសួងបរិស្ថាន ហើយ​ជា​រួម​គណៈកម្មការ​ទី​១ ស្នើ​សុំឲ្យ​ក្រសួងបរិស្ថានចំនួន​៤​ចំណុច គឺ​​​១-សុំ​ឲ្យ​ពិនិត្យ​លទ្ធភាពក្នុង​ការ​ឈ្វៀល​ដី ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ប្រមាណ​៣១៨​គ្រួសារ នៅ​ស្រុក​ទាំង​ពីរ (​ស្រុក​គិរី​សារ​គ និង​បុ​ទម សាគរ​)  ដែល​កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ចិន ហើយ​ប្រជា​ពល​រដ្ឋ​មិន​ទាន់​បាន​ទទួលសំណង​ និង​មិន​បាន​ចាកចេញ ។ ​

ទី​២-សុំ​កុំ​ឲ្យ​មានការ​បង្ខិតបង្ខំ ឬ​ប្រើប្រាស់​វិធានការ​គំរាមកំ​ហែង ឬ​ប្រើប្រាស់​តុលាការ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​ចាកចេញទាំង​៣១៨​គ្រួសារ គឺដើម្បីដំណោះស្រាយ​ដោយ​សន្តិវិធី​ស្រប​តាម​កិច្ចសន្យា​រវាង​រដ្ឋាភិបាល ​និង​ក្រុមហ៊ុន  ។

​៣-សុំឲ្យ​ក្រ​សួ​បរិស្ថាន ធ្វើការ​ស៊ើបអង្កេត​​ភាព​មិន​ប្រក្រតី​នៃ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​កន្លងមក​នៅ​កន្លែង​វិវាទ​នោះ  ព្រោះថា​យោង​តាម​របាយ​ការណ៍​សង្គម​ស៊ី​វិល​មិន​រើស​អើ​ង ចំពោះ​ការ​ដោះស្រាយ​ពី​ផល​ប៉ះពាល់​នោះ​ និង​ទី​៤-គណៈកម្មការ​សុំ​របាយការណ៍ និង​ឯកសា​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលយក​ការ​ដោះស្រាយ​។

ចំណែក​លោក សាយ សំ​អាល់​  រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មាន​ប្រសាសន៍​ថា​ការ​ចូល​បំភ្លឺ​នៅ​គណៈកម្ម​ការ​ទី​១ រដ្ឋសភា​នេះ ងាយ​ស្រួល​ឲ្យ​គណៈកម្មការ​នេះ មាន​ភាពងាយយល់​ក្នុង​ការ​ដោះស្រាយ​ទាំងអស់​ក្នុងស្រុក​ទាំង​ពីរខាងលើ ព្រោះថា​គណៈកម្មការ​ទី​១ បានទទួល​ពាក្យបណ្តឹង​ច្រើន​ទាក់ទិន​បញ្ហា​ទាំងនោះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព