ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Liverpool ត្រៀម​ប្រមាញ់​កីឡាករ Son Heung-Min ខ្សែប្រយុទ្ធ​ក្លិប Liverkusen

8 ឆ្នាំ មុន

ក្លិប​ហង្ស​ក្រហម Liverpool ត្រៀម​ប្រមាញ់​កីឡាករ​ខ្សែប្រយុទ្ធ​ក្លិប Liverkusen សញ្ជាតិ​កូរ៉េ​ខាងត្បូង វ័យ​២២​ឆ្នាំ Son Heung-Min​។ អ្នកគ្រប់គ្រង​ក្លិប Liverpool លោក Brendam Rodgers

ក្លិប​ហង្ស​ក្រហម Liverpool ត្រៀម​ប្រមាញ់​កីឡាករ​ខ្សែប្រយុទ្ធ​ក្លិប Liverkusen សញ្ជាតិ​កូរ៉េ​ខាងត្បូង វ័យ​២២​ឆ្នាំ Son Heung-Min​។ អ្នកគ្រប់គ្រង​ក្លិប Liverpool លោក Brendam Rodgers វ័យ​៤២​ឆ្នាំ និយាយ​ថា យើង​ត្រូវការ​កីឡាករ​រូប​នេះ​ចូល​លេង​ឱ្យ​ក្លិប Liverpool នៅ​រដូវក្តៅ​នេះ​ដើម្បី​ប្តូរ​ទម្រង់​នៃ​ការ​លេង​របស់​ក្លិប​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ជាមួយនឹង​កីឡាករ​ប្រកបដោយ​ទេព​កោសល្យ​ផ្សេង​ទៀត ។

Son Heung-Min ដែល​មាន​តម្លៃ​ខ្លួន​ជាង​២២​លាន​ដុល្លារ គឺជា​កំពូល​អ្នករក​គ្រាប់​បាល់​បាន​ចំនួន​១១​គ្រាប់​ក្នុង​រដូវ​កាល​នេះ ។ ភ្នាក់ងារ​របស់​កីឡាករ​សញ្ជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ​និយាយ​ថា ក្នុង​រដូវ​កាល​នេះ​ក្លិប Liverpool តែង​ផ្តល់​សញ្ញា​ចង់បាន Son Heung-Min ចូល​លេង​ឱ្យ​ក្លិប​ជា​រឿយ​ៗ ។

ទន្ទឹម​គ្នា​នេះ​ដែរ ក្លិប Liverpool ក៏​សម្លឹង​ឃើញ​កីឡាករ​ខ្សែបម្រើ​ស្លាប​របស់​ក្លិប PSV វ័យ​២១​ឆ្នាំ Memphis Depay ផង​ដែរ​នៅ​រដូវ​កាល​នេះ ៕