ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្មករ​សំណង់​ម្នាក់ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពី​បទ​ប្រទូស្ត​កេរ្តិ៍

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរសជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ស្ត្រី​​​ម្នាក់​បាន​​​ដាក់​ពាក្យបណ្តឹង​​​ចោទថា បុរស​រូប​នេះ​បាន​​លួច​បើក​​មុងចូល​ទៅ​​ស្ទាប​ប្រដាប់​ភេទ​របស់​នាង

រាជ​ធានី​ភ្នំពេញ​ ៖ បុរសជា​កម្មករ​សំណង់​ម្នាក់​ត្រូវ​​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ស្ត្រី​​​ម្នាក់​បាន​​​ដាក់​ពាក្យបណ្តឹង​​​ចោទថា បុរស​រូប​នេះ​បាន​​លួច​បើក​​មុងចូល​ទៅ​​ស្ទាប​ប្រដាប់​ភេទ​របស់​នាង​​ខណៈពេល​នាងកំពុង​​​ដេក​លក់​។​

ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី​០៤ ​ឧសភា ​២០១៥ នៅ​ក្នុង​ការដ្ឋាន​សំណង់​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។  តាម​ប្រភព​ព័ត៌មាន​បាន​​ឱ្យ​ដឹង​ថា បុរសដែល​​រង​ការ​ចោទប្រកាន់​នេះ​មានឈ្មោះ​ចាន់ ពៅ អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​កម្ម​ករសំណង់ មាន​ស្រុ​កកំណើត​នៅ​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ហើយ​ស្ត្រី​រង​គ្រោះ​​មានអាយុ​៣០​ឆ្នាំ សព្វថ្ងៃ​ធ្វើ​កម្មករ​សំណង់​នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ ​។

​កាលពី​ល្ងាច​មុន​ពេល​កើតហេតុ​បុរស​ដែល​រង​ការ​ចោទ​ខាងលើ​បាន​មក​លេង​ជាមួយ​​​ក្មួយ​របស់​គេ​ម្នាក់​ជា​កម្មករ​សំណង់​នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ​ដែល​នៅ​ក្បែរ​​​បន្ទប់​ស្នាក់​នៅ​របស់​ស្ត្រី​រង​គ្រោះ ដោយ​បាន​ទិញ​ស្រា​ចំនួន​២​ដប​មក​ផឹក​ផង​ដែរ​។​

​​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា  ក្រោយ​ពី​មានការ​ផឹកស៊ី​រួច​ហើយ​គេ​ស្រវឹង​ចូល​ដេក​អស់ហើយ ក្នុង​ពេល​យប់​ស្ងាត់​នោះ​បុរស​ជា​ជនសង្ស័យ​ក៏​បាន​លួច​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នារី​រង​គ្រោះ​ ខណៈ​ពេល​ដែលនាង​កំពុង​​ដេកលង់លក់​​​​នៅ​ក្នុង​មុង​ជាមួយ​​​កូនស្រី ​ព្រមទាំង​ក្មួយ​ៗ​​​ចំនួន​២​នាក់​ទៀត​នោះ ហើយ​បាន​ចូល​ទៅ​ក្នុង​មុង ​និង​បើក​សា​រុង​យកដៃ​ទៅ​ស្ទាប​ប្រដាប់​ភេទ​របស់​នាង​តែ​ម្តង​។​ ពេល​នោះ​ស្ត្រី​រង​គ្រោះ​ក៏​បាន​ភ្ញាក់​ដឹង​ខ្លួន​​ និង​ស្រែក​ឆោឡោ​ឡើង ហើយ​បុរស​ជាប់ចោទ​ក៏​បាន​រត់​ចូល​ទៅ​ស​ម្ងំ​ដេក​នៅ​ក្នុង​បន្ទប់​ក្មួយ​របស់​គេ​ហាក់បីដូចជា​មិន​មាន​រឿង​អ្វី​កើតឡើង​ឡើយ​។

ក្រោយ​ពី​ស្ត្រី​រង​គ្រោះ​ស្រែក​ឆោឡោ​ឡើង​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​រួច​ហើយ នាង​​ក៏​បាន​ទៅ​រាយ​ការ​ណ៍ប្រាប់​កម្លាំង​សន្តិសុខ​កោះ​ពេជ្រ​ឱ្យ​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​ខាងលើ រួច​ហើយ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទន្លេបាសាក់​ឱ្យ​ជួយ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ​៕
 ​