ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម Khmer United FC លត់​ក្រុម TYGI FC 4-1

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម Khmer United FC នៅ​តែ​រក្សា​បាន​ជ័យជម្នះ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​បាន​លត់​ក្រុម TYGI FC ក្នុង​លទ្ធផល ៤-១ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល A ពានរង្វាន់​បាល់ទាត់​ខ្មែរ​រៀល​

រាជធានី​ភ្នំពេញ ៖ ក្រុម Khmer United FC នៅ​តែ​រក្សា​បាន​ជ័យជម្នះ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ក្រោយ​ពី​បាន​លត់​ក្រុម TYGI FC ក្នុង​លទ្ធផល ៤-១ ក្នុង​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល A ពានរង្វាន់​បាល់ទាត់​ខ្មែរ​រៀល​អុ​ី​ស្ទេ​ត លើក​ទី​៤ ឆ្នាំ​២០១៥ នៅ​លើ​ទីលាន MYTEAM កាលពី​ថ្ងៃអាទិត្យ ទី ៣ ឧសភា កន្លង​មកនេះ ។

បើ​ទោះជា​ការ​ប្រកួត​ទាំង​៤​លើក​មកនេះ ក្រុម Khmer United FC លេង​ចាញ់​មួយ​ប្រកួត​ក្តី ក៏​ការ​ប្រកួត​៣​លើក​ចុង​ក្រោយ ឈ្នះ​ជា​បន្តបន្ទាប់ មាន​៩​ពិន្ទុ ។ ចំណែក​ក្រុម TYGI FC វិញ​នោះ ទើបតែ​រកបាន​៦​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៤​លើក​កន្លង​មកនេះ ។

រីឯ​ក្រុម Christianair FC វិញ​នោះ ក៏​នៅ​តែ​បន្ត​ការ​ឈ្នះ​របស់​ខ្លួន មិន​បាញ់​ក្រុម Khmer United FC ប៉ុន្មាន​ដែរ គឺ​មាន​៩​ពិន្ទុ​នៅ​ក្នុង​ដៃ​ដូច​គ្នា ក្រោយ​ពី​បាន​ប្រកួត​ឈ្នះ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Amru FC ក្នុង​លទ្ធផល​៥-២ រួច​មក​នោះ ។ ចំណែក​ក្រុម HPL FC ដែល​មិន​ធ្លាប់​ស្គាល់​ចាញ់​គ្រប់ការ​ប្រកួត​នា​ពេល​កន្លង​មក​នោះ ពេល​នេះ​បែរជា​មក​ចាញ់​ក្រុម​ពោធិ៍​សែន​ជ័យ ក្នុង​លទ្ធផល​២-០​ទាំង​មិន​គួរ​ឱ្យ​ជឿ សម្រាប់​ការ​ប្រកួត​នៅ​លើក​ទី​៤​នេះ ។ ទោះបីជា​យ៉ាងណា ក៏​ក្រុម HPL FC នៅ​តែ​រក្សា​បាន​៩​ពិន្ទុ លើ​ក្រុម​ពោធិ៍​សែន​ជ័យ ដែល​ទើបតែ​រកបាន​៦​ពិន្ទុ ។

ក្រុម​ព្រៃ​សិលា បាន​យកឈ្នះ​លើ​ក្រុម Canteen FC ក្នុង​លទ្ធផល​៣-០ មាន​៦​ពិន្ទុ ខណៈ​ការ​ប្រកួត​រវាង​ក្រុម​បា​សាក់ ដែល​ជា​ក្រុម​បាត​តារាង​ជាមួយ​ក្រុម Union FC ត្រូវ​លើក​ពេល​ទៅ​ប្រកួត​នៅ​ស​ប្តា​ហ៍​ក្រោយ​វិញ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក ។ ដោយឡែក សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​នៅ​ក្នុង​ពូ​ល B ដែល​ធ្វើ​ឡើង​នៅ​លើ​ទីលាន​ដំរី​ស វិញ​នោះ ក្រុម​និស្ស័យ​នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​បាន​យកឈ្នះ​លើ​ក្រុម Anvaya Kaila FC នៅ​ក្នុង​លទ្ធផល​៣-២ ទាំង​លំបាក​។ ចំណែក​ក្រុម Narita FC វិញ ក៏​មិន​អន់​ជាង​ក្រុម​និស្ស័យ​ប៉ុន្មាន​ដែរ បើ​ទោះជា​ការ​ប្រកួត​នៅ​លើក​ទី​៤​នេះ បាន​យកឈ្នះ​លើ​ក្រុម Y FC ក្នុង​លទ្ធផល​៤-៣​ទាំង​លំបាក​យ៉ាងណា​ក៏​ដោយ យ៉ាង​ហោច​ណាស់​ក៏​ក្រុម​និស្ស័យ និង​ក្រុម Narita FC រក្សា​បាន​១២​ពិន្ទុ​នៅ​ក្នុង​ដៃ​បាន​យ៉ាង​ល្អ​ដូច​គ្នា ។

ចំណែក​ក្រុម Goodhill បាន​បន្ត​ចាញ់​ក្រុម V Train FC ក្នុង​លទ្ធផល​២-១ ។ ក្រុម Goodhill FC រហូត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​ម្តង​ឡើយ ដោយ​ប្រកួត​៤​លើក ចាញ់​៣​លើក ស្មើ​១​លើក ។
ក្រុម RFL FC បាន​លត់​ក្រុម Multi Media FC ក្នុង​លទ្ធផល​៥-០ ។ ក្រុម Multi Media FC រហូត​មក​ដល់​ពេល​នេះ ក៏​នៅ​មិន​ទាន់​ស្គាល់​ឈ្នះ​ដែរ ដោយ​ប្រកួត​៤​លើក គឺ​ស្មើ​២​លើក ចាញ់​២​លើក ទើបតែ​រកបាន​២​ពិន្ទុ​ប៉ុណ្ណោះ ។ ដូច្នេះ​ពេល​នេះ ក្រុម RFL FC រកបាន​៩​ពិ​ន្ទុះ​ហើយ ។ ចំណែក​ក្រុម​ខ្លា​.​ស ដែល​លេង​ចាញ់​២​ប្រកួត ស្មើ​១​ប្រកួត​កន្លង​មក​នោះ ពេល​នេះ​ស្គាល់​ពាក្យ​ថា​ឈ្នះ​ហើយ ដោយ​បាន​លត់​ក្រុម​បាត​តារាង Heng Asia FC ក្នុង​លទ្ធផល​៤-០ ៕