ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នុត ពុធដារ៉ា នាំ​អំណោយ​​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​​ចែក​ជូន​ពលរដ្ឋ​​ក្រីក្រ​១៧គ្រួសារ​​​ក្នុង​សង្កាត់​ស្ពាន​ថ្ម

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ​ ៖ ​លោក​​នុ​ត ពុធ​ដា​រ៉ា អភិ​បាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ​និង​ជា​ប្រធាន​កិត្តិយស​​អនុ​សាខា​កាកបា​ទ​​ក្រហម​កម្ពុជា​​ខណ្ឌ​ដង្កោ អមដំណើរ​ដោយ​​មន្ត្រី​ក្រោម​​ឱវាទ បាន​នាំ​​យក​អំណោយ​​របស់​សម្តេច​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន

​រាជ​ធានី​ភ្នំពេញ​ ៖ ​លោក​​នុ​ត ពុធ​ដា​រ៉ា អភិ​បាល​នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ​និង​ជា​ប្រធាន​កិត្តិយស​​អនុ​សាខា​កាកបា​ទ​​ក្រហម​កម្ពុជា​​ខណ្ឌ​ដង្កោ អមដំណើរ​ដោយ​​មន្ត្រី​ក្រោម​​ឱវាទ បាន​នាំ​​យក​អំណោយ​​របស់​សម្តេច​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​​កាកបាទក្រហមកម្ពុជា​ ទៅ​ចែក​ជូន​​គ្រួសារ​​ក្រីក្រ​ចំនួន​១៧​​គ្រួសា ក្នុង​​សង្កាត់​​ស្ពានថ្ម ខណ្ឌ​ដង្កោ កាលពី​​ថ្ងៃ​ទី​០៥ ​ឧសភា ​២០១៥ ។

អំណោយ​​ដែល​ត្រូវ​ចែក​​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​​ទាំង​​១៧គ្រួសារ​ ដោយ​ក្នុង​១​គ្រួសារ​ៗ​​ទទួល​បានអង្ករ​​៣០​គីឡូ​ក្រាម, មី១​កេស, ត្រីខ ១០​កំប៉ុង, មុង​១, ​ភួយ​១,​ ក្រមា​១, ​សា​រុង​១ និង​​ថវិកា​៣​ម៉ឺន​​រៀល​ ។

នៅ​​ក្នុង​ឱកាស​នោះ ​លោក​អភិបាល​​ខណ្ឌដង្កោ​បាន​នាំ​យក​ការ​សាក​សួរ​​សុខទុ​ក្ខ​ពី​​សំណាក់​​សម្តេច​​អគ្គមហាសេនាបតី​​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា និង​​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​​ជា​និច្ចកាល​​ សម្តេច​តែងតែ​​បាន​គិតគូរ​​ដល់​ការ​​លំបាក និង​សុខទុក្ខ​​របស់​បងប្អូន​ ដែល​ជា​ជន​ងាយ​រង​​គ្រោះ, ទុរ​គត​​ជន​, ពិការ កុមារ​​កំព្រា, ចាស់ជរា អ្នក​ផ្ទុក​មេរោគ​អេ​ដស៍​​ជា​ដើម ​។

លោក​​អភិបាល​ ក៏​បាន​លើក​ឡើង​​ពី​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់ ​របស់​លោក​ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​​ភ្នំពេញ និង​​ជា​ប្រធាន​សាខា​កាកបាទ​ក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ចំពោះ​​ប្រជាពលរដ្ឋ​​ទាំងអស់​​នៅ​មូលដ្ឋាន​​ផង​​ដែរ ​។ ជាមួយ​គ្នា​នេះ លោក​​ក៏​បាន​​ផ្តាំផ្ញើ​​ដល់​បងប្អូន​​ឱ្យ​​ថែរក្សា​​សុខ​ភាព អនា​ម័យ​​​ ការ​រស់នៅ​​ស្អាត ដើម្បី​បន្ត​​មើល​ការ​អភិ​វឌ្ឍន៍​​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​​យើង ក្រោម​ការ​ដឹកនាំ​​ប្រកបដោយ​គតិ​បណ្ឌិត​របស់​សម្ដេច​អគ្គ​មហា​សេនាប​តី​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា​ ៕