ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

David De Gea នឹង​ចូល​លេង​ឱ្យ​ក្លិប Real M

8 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​ពី​គេហទំព័រ Mirror ឱ្យ​ដឹង​ថា កីឡាករ David De Gea អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​២៤​ឆ្នាំ បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប​បិសាច​ក្រហម Man Utd នឹង​ត្រៀមខ្លួន​ចូល​លេង​ឱ្យ​ក្លិប

ប្រភព​ព័ត៌មាន​ពី​គេហទំព័រ Mirror ឱ្យ​ដឹង​ថា កីឡាករ David De Gea អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​២៤​ឆ្នាំ បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប​បិសាច​ក្រហម Man Utd នឹង​ត្រៀមខ្លួន​ចូល​លេង​ឱ្យ​ក្លិប​ស្តេច​.​ស Real M ។ ចំពោះ​តម្លៃ​ខ្លួន​វិញ ក្លិប Real M មិន​បាន​អះអាង​ប្រាប់​ទេ តែ​ក្លិប​ពិតជា​ចង់បាន​កីឡាករ De Gea ចូល​លេង​ឱ្យ​ក្លិប​ណាស់ ប៉ុន្តែ​ត្រូវ​រៀបចំ​ការ​ផ្លាស់​ប្តូរ​កីឡាករ​ចាំទី Iker Casilla ជា​មុន​សិន ។

កីឡាករ​ទាំង​ពីរ​សុទ្ធតែ​ជា​អ្នកចាំទី​អាជីព​ក្នុង​វិស័យ​កីឡាបាល់ទាត់ ពោល​គឺ Iker Casilla បាន​ឈ្នះ​ការ​ប្រកួត​ក្របខ័ណ្ឌ​ឡា​លី​ហ្គា ចំនួន​៥​លើក និង​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក ចំនួន​៣​លើក ខណៈ De Gea ក្នុង​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១១ លេង​ឱ្យ​ក្លិប Atletico ជួយ​ឱ្យ​ក្រុម​ឈ្នះ​ការ​ប្រកួត​ចំនួន​ពីរ​លើក គឺ​ក្របខ័ណ្ឌ​យូ​រ៉ូ​ប៉ា​លី​ក និង​យូ​ហ្វា​ស៊ុប​ពើរ​ខាប់ នៅ​ឆ្នាំ​២០១០ ។

ក្លិប Real M បន្ថែម​ទៀត​ថា យើង​បាន​កីឡាករ​ម្នាក់ ហើយ​មិន​ចង់​បាត់បង់​កីឡាករ​ម្នាក់​ទៀត​ដែល​កំពុង​បំពេញបេសកកម្ម​យ៉ាង​ល្អ​ប្រសើរ​នោះ​ទេ ។ ក្លិប​នឹង​ជ្រើសរើស​យក​ពួក​គេ​ទាំង​ពីរ​ឱ្យ​នៅ​ក្នុង​ក្លិប​តែ​មួយ បើសិនជា​ពួក​គេ​សម្រេចចិត្ត​ធ្វើការ​យ៉ាង​ល្អជា​មួយ​គ្នា ៕