ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ប៉ាក់​គី​អាវ​គ្រោង​វះកាត់​របួស​ស្មាស​ប្តា​ហ៍​នេះ

8 ឆ្នាំ មុន

ប្រភព​ពី​គេហទំព័រ ESPN.com បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ទី​៤ ឧសភា​ថា កីឡាករ​ម៉ា​នី ប៉ាក់​គី​អាវ នឹង​វះកាត់​របួស​ស្មា​របស់​ខ្លួន​ក្នុង​ស​ប្តា​ហ៍​នេះ ដោយពេល​វេលា​ជា​សះស្បើយ​ត្រូវ​គេ​រំពឹង​ថា

ប្រភព​ពី​គេហទំព័រ ESPN.com បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ទី​៤ ឧសភា​ថា កីឡាករ​ម៉ា​នី ប៉ាក់​គី​អាវ នឹង​វះកាត់​របួស​ស្មា​របស់​ខ្លួន​ក្នុង​ស​ប្តា​ហ៍​នេះ ដោយពេល​វេលា​ជា​សះស្បើយ​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​រយៈពេល​ពី​៩ ទៅ​១២​ខែ ។

វេជ្ជបណ្ឌិត​ជំនាញ​វះកាត់ Neal Elattrache បាន​ប្រាប់ ESPN.com ថា ៖ «​ការ​ថត​ស្គែ​ន​ដោយ​ម៉ាស៊ីន MRI បាន​បង្ហាញ​ថា ប៉ាក់​គី​អាវ​រយះ​សាច់ដុំ​ស្មា​ដែល​ភ្ជាប់​នឹង​សន្លាក់ដៃ ។ គេ​រយះ​ធំ​ខ្លាំង​ណាស់​» ។

វេជ្ជបណ្ឌិត​រូប​នេះ​កាលពី​ថ្ងៃ​ចន្ទ​បាន​ពិពណ៌នា​ថា របួស​ប៉ាក់​គី​អាវ ធ្ងន់ធ្ងរ​គួរសម ហើយ​ថា ស្តេច​ប្រដាល់​ហ្វ៊ី​លី​ពី​នរូ​ប​នេះ​អាច​នឹង​ត្រូវ​ឈប់​សម្រាក​ចន្លោះ​ពី​៩ ទៅ​១២​ខែ ក្នុង​ករណី​ការ​ស្តារ​នីតិសម្បទា​របស់​គេ​ដំណើរការ​ទៅ​បាន​ល្អ​។ យ៉ាងណា​ក៏​ដោយ កាលបរិច្ឆេទ​នៃ​ការ​វះកាត់​ពុំ​ទាន់​ត្រូវ​បាន​កំណត់​នៅឡើយ​ទេ តែ​គេ​រំពឹង​ថា អាច​នឹង​ត្រូវធ្វើ​នៅ​ចុង​ស​ប្តា​ហ៍​នេះ ។

Neal Elattrache គឺជា​វេជ្ជបណ្ឌិត​ដ៏​ល្បីឈ្មោះ​មួយ​រូប​នៅ​អា​មេ​រិ​ក​ខាងជើង ។ លោក​ធ្លាប់​វះកាត់​ដោយ​ជោគជ័យ​កីឡាករ​ល្បីឈ្មោះ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ជើងឯក​បាល់បោះ​អា​មេ​រិ​ក Kobe Bryant ផង​ដែរ ។

សូម​រំលឹក​ថា ក្រោយ​បញ្ចប់​ការ​ប្រកួត និង​ប្រកាស​លទ្ធផល​ឈ្នះ​ចាញ់ ប៉ាក់​គី​អាវ បាន​អះអាង​ថា ខ្លួន​មាន​របួស​ស្មា មិន​អាច​ប្រើ​កណ្តាប់ដៃ​តាម​ចិត្ត​ចង់ ជា​ហេតុ​នាំ​ឱ្យ​ចាញ់​ការ​ប្រកួត ។ ការ​អះអាង​នោះ​បាន​នាំ​ឱ្យ​មនុស្ស​មួយ​ចំនួន ក្នុង​នោះ​រួម​ទាំង​កីឡាករ​មេ​វេ​ដ​ឌ័​រ​ផង​ដែរ​រិះគន់​ថា អ្នក​ចាញ់​ជា​និច្ចកាល​តែង​មាន​លេស ។

របួស​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ាក់​គី​អាវ​បាត់បង់​ឱកាស​ប្រកួត​សងសឹក​ជាមួយ មេ​វេ​ដ​ឌ័​រ ដ្បិត​ស្តេច​ប្រដាល់​អា​មេ​រិ​ក​វ័យ​៣៨​ឆ្នាំ​រូប​នេះ​បាន​និយាយ​រួច​ហើយ​ថា រូបគេ​ឡើង​សង្វៀន​តែ​មួយ​លើក​ទៀត​នៅ​ខែកញ្ញា បន្ទាប់​មក​នឹង​ចូល​និវត្តន៍ ។

សូម​បញ្ជាក់​ថា ប៉ាក់​គី​អាវ​ដែល​មាន​ឯតទគ្គ​កម្ម​ប្រកួត​ឈ្នះ​៥៧​លើក ចាញ់​៦​លើក ស្មើ​២​លើក ល្បីឈ្មោះ​ខ្លាំង​ដោយ​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ប្រើ​កណ្តាប់ដៃ និង​វាយ​មិន​ចេះ​ថយក្រោយ ៕