ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួល​ដី​ដាំ​កញ្ឆា ម្ចាស់​ដី​ដឹង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ទៅ​កា.ប់​បំផ្លាញ​ចោល​ខ្ទេច

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖​ ដើម​កញ្ឆា​រាប់​ពាន់​ដើម​ដែល​ប្រជាពលរដ្ឋ​លួច​ដាំ​ក្នុង​ព្រៃ​ចំការ​តាម​ជើងភ្នំ​ស្ថិត​ក្នុងភូមិ​វាលវង់ ​ឃុំរ​កាត ​ស្រុក​ភ្នំក្រវាញ​ ​បាន​ត្រូវ​សមត្ថកិច្ច​កា.ប់​បំផ្លាញ​ចោល​ខ្ទេច ​កាលពីរ​សៀ​ល​ថ្ងៃ​ទី​០៤​ មេសា​

ខេត្តពោធិ៍សាត់​ ៖​ ដើម​កញ្ឆា​រាប់​ពាន់​ដើម​ដែល​ប្រជាពលរដ្ឋ​លួច​ដាំ​ក្នុង​ព្រៃ​ចំការ​តាម​ជើងភ្នំ​ស្ថិត​ក្នុងភូមិ​វាលវង់ ​ឃុំរ​កាត ​ស្រុក​ភ្នំក្រវាញ​ ​បាន​ត្រូវ​សមត្ថកិច្ច​កាប់​បំផ្លាញ​ចោល​ខ្ទេច ​កាលពីរ​សៀ​ល​ថ្ងៃ​ទី​០៤​ មេសា​ ២០១៥ ព្រោះ​វា​ជា​សារធាតុ​គ្រឿងញៀន​ដែល​រាជរ​ដ្ឋា​ភិបាល​បាន​ហាមឃាត់​។

លោក​អនុសេនីយ៍ត្រី​វង សា​វ៉េ​ត​ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ​ឲ្យ​ដឹង​ថា ​ដើម​កញ្ឆា​ដែល​កាប់​បំផ្លាញ​ចោល​នេះ​មាន​ចំនួន​៧.៦៣៧​ដើម​ ដាំ​លើ​ថ្ទៃ​ដី​៦.០០០​ម៉ែត្រការ៉េ​។ ​ដីចំការ​នេះ​ជា​ដី​របស់​ឈ្មោះ​សួន សេង ​ភេទ​ប្រុស ​អាយុ​៥២​ឆ្នាំ​ ប៉ុន្តែ​បាន​ជួល​ទៅ​ឲ្យ​ឈ្មោះ​អ៊ុ​ង អេ​ង​ ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ​។​

ទាក់ទិន​នឹង​ការ​ចុះ​បង្ក្រាប​ការ​ដាំ​កញ្ឆា​​នេះ​លោក​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៤​ មេសា​ ២០១៥​ ឈ្មោះ​សួន សេង​(​ម្ចាស់​ដីចំការ​)​បាន​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​​​ថា ឈ្មោះ​អ៊ុ​ង អេ​ង​ បាន​ជួល​ដី​របស់​គាត់​ថា​ ធ្វើ​ចំការ ដាំដំឡូង ពោត សណ្ដែក ល្ង ជាដើម ប៉ុន្តែ​ពេល​ដែល​គាត់​ទៅ​មើល​ស្រាប់តែ​ឃើញ​ដាំ​សុទ្ធតែ​កញ្ឆាទៅ​វិញ​។​

ដោយសារ​គាត់​ដឹង​ថា​ ការ​ដាំ​កញ្ឆា​វា​ខុសច្បាប់​ ហើយ​កន្លង​មក​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​​ និង​ឃាត់ខ្លួន​អ្នក​ដាំ​នៅ​ស្រុក​ភ្នំក្រវាញ​ប៉ុន្មាន​លើក​ប៉ុន្មាន​សា​​មក​ហើយ​នោះ​គាត់​ក៏មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។​ លោក​វង សា​វ៉េ​ត ​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​ភ្នំក្រវាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលរ​កាត​ចុះ​ទៅ​បង្ក្រាប​ជា​បន្ទាន់ ​ប៉ុន្តែ​ពេល​ទៅ​ដល់​អ្នក​ដាំ​នោះ​រត់​ចូល​ព្រៃ​បាត់​។​

ដោយ​ឃើញ​ដើម​កញ្ឆាជា​ច្រើន​ដើម​កំពុង​រីក​លូតលាស់​ ហើយ​ដឹង​ថា​ច្បាប់​ហាមឃាត់​ផង​នោះ​លោក​បាន​សុំ​យោបល់​ពី​លោកស្នងការ​នគរបាល​ខេត្ត​ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បញ្ជា​កម្លាំង​ឲ្យ​កាប់​បំផ្លាញ​ និង​ដុត​កំទេច​ចោល​តែ​ម្ដង​ ដែល​សរុប​ទាំងអស់​មាន​ចំនួន​៧.៦៣៧​ដើម​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
   ​