ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​បាតុភាព​វាយ​មន្ត្រី​ហិរញ្ញវត្ថុ​សាលាខេត្ត

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ភរិយា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​តា​វែង​មួយ​រូប​បាន​ជាប់ចោទ​ពី​បទ​ប្រើ​អំណាច​វាយ​មន្ត្រី​ហិរញ្ញវត្ថុ​សាលាខេត្ត​៤​បន្ទះ​ឫស្សី​ដោយសារ​កំហឹង កាលពី​ថ្ងៃ​ទី​២ ឧសភា វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក នៅ​ភូមិ​អូរ​ឡា​ង ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ

ខេត្តរតនគិរី ៖ ភរិយា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​តា​វែង​មួយ​រូប​បាន​ជាប់ចោទ​ពី​បទ​ប្រើ​អំណាច​វាយ​មន្ត្រី​ហិរញ្ញវត្ថុ​សាលាខេត្ត​៤​បន្ទះ​ឫស្សី​ដោយសារ​កំហឹង កាលពី​ថ្ងៃ​ទី​២ ឧសភា វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក នៅ​ភូមិ​អូរ​ឡា​ង ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ។

ទាក់ទិន​ករណី​ខាងលើ ត្រូវ​បាន​លោក យី​ន វុត អាយុ​៥០​ឆ្នាំ ជនជាតិ​ព្រៅ ជា​មន្ត្រី​ហិរញ្ញវត្ថុ​សាលាខេត្ត ដែល​ជា​ជន​រង​គ្រោះ​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​ប្រើ​អំពើ​ហិង្សា​មក​លើ​រូប​គាត់​គឺ​អ្នកស្រី កៅ លី អាយុ​៤៨​ឆ្នាំ ជា​ភរិយា​លោក សៀ​ល រឹង​កា អាយុ​៤៩​ឆ្នាំ សមាជិក​ក្រុមប្រឹក្សា​ស្រុក​តា​វែង ។ ទាំង​អ្នក​ប្រើ​អំពើ​ហិង្សា​និង​អ្នក​រង​គ្រោះជា​ជនជាតិ​ដើម​ភាគតិច​ព្រៅ​ដូច​គ្នា ហើយ​មាន​ទីលំនៅ​ភូមិ​ថ្មដា សង្កាត់​អូរ​កន្សែង ក្រុង​បាន​លុង ជាមួយ​គ្នា និង​មាន​ដីចម្ការ​ជាប់​ព្រំ​គ្នា​ផង​ដែរ ។

បើ​តាម​ការ​រៀបរាប់​របស់​មន្ត្រី​ហិរញ្ញវត្ថុ​សាលាខេត្ត​រូប​នេះ​ថា រឿងរ៉ាវ​ឈ្លោះ​ទាស់ទែង​គ្នា​នេះ គឺ​គ្រួសារ​គាត់​និង​គ្រួសារ​អ្នកស្រី កៅ លី និយាយ​ឱ្យ​ចំ​ទៅ​មើល​មុខ​គ្នា​មិន​ចំ​ទេ រយៈពេល​៧-៨​ឆ្នាំ​មក​ហើយ ។ ការ​ផ្ទុះ​រឿង​ថ្មី​បំផុត​គឺ​ដល់​ថ្នាក់​ជេរ​គ្នា​ផ្អើល​ពេញ​ភូមិ រហូត​ស្ត្រី​ឈ្មោះ កៅ លី បាន​វាយ​គាត់​ចំនួន​៤​បន្ទះ​ឫស្សី ត្រូវ​របួស​ដងខ្លួន ហើយដោយ​ទ្រាំ​មិន​បាន​គាត់​ក៏​បាន​វាយ​តបត​វិញ​២​ដៃ​ចំ​កណ្តាល​មុខ ។

ទាក់ទិន​នឹង​ការ​មាន​ជម្លោះ​បែកផ្សែង​ខាងលើ ត្រូវ​បាន​គេ​ដឹង​ថា ដោយសារ​ភាគី​មន្ត្រី​ហិរញ្ញវត្ថុ​សាលាខេត្ត ខឹង​រឿង​ភាគី​ម្ខាង​ដុត​ព្រៃ​ចម្ការ បណ្តាល​ឱ្យ​ភ្លើង​រាល​ឆេះ​ដល់​ចម្ការ​របស់​គាត់​អស់​៤​ហិ​កតា ខូចខាត​ដើម​ស្វាយចន្ទី​អស់​រាប់រយ​ដើម ។ បើ​តាម​ការ​រៀបរាប់​របស់​លោក យី​ន វុត ថា ក្នុង​អំពើ​ហិង្សា​ខាងលើ​លោក​មិន​សុខចិត្ត​ទេ ហើយ​លោក​នឹង​ប្តឹង​ទៅ​អង្គការសិទ្ធិមនុស្ស​ប្រចាំ​ខេត្តរតនគិរី ព្រោះ​ស្ត្រី​រូប​នេះ​អាង​ប្តី​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ទើប​ហ៊ាន​រំលោភ​បំពាន​លើ​គាត់ ។

ចំពោះ​ការ​ចោទប្រកាន់​ខាងលើ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកស្រី កៅ លី និង​លោក សៀ​ល រឹង​កា ជា​ប្តី​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​អ្នកស្រី​ហៅ​អត់​ចូល ។ កោះសន្តិភាព​រង់ចាំ​ការ​បំភ្លឺ​ជា​និច្ច​ពី​អ្នក​ក​ស្រី កៅ លី រាល់​ការ​ចោទប្រកាន់​របស់​លោក យី​ន វុត នេះ ៕