ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ខែឆ្នំា២០១៥ ​​មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម​ទទួលបានឈាមជាង៣ម៉ឺនប្លោក

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ក្នុងរយៈពេល៤ខែ​ដើមឆ្នាំ២០១៥នេះ​ មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាមទទួល​បានឈាមពីអ្នក​បរិច្ចាគជាង៣ម៉ឺនប្លោក​ ក្នុងនោះ​នៅ​រាជធានី​

រាជធានីភ្នំពេញ ​៖ ក្នុងរយៈពេល៤ខែ​ដើមឆ្នាំ២០១៥នេះ​ មជ្ឈមណ្ឌលជាតិ​ផ្តល់ឈាមទទួល​បានឈាមពីអ្នក​បរិច្ចាគជាង៣ម៉ឺនប្លោក​ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​ចំនួន២៥០០ប្លោក ​ហើយឈាមទំាងនេះ​ត្រូវបានបញ្ជូនទៅ​ផ្គត់ផ្គង់នៅតាមមន្ទីរ​ពេទ្យនានា​នៅទូទំាងប្រទេស ។

នេះបើយោងតាមលោក ​ហុក គឹមចេង ​ប្រធានមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាមដែល​ថ្លែងក្នុងសន្និសីទរួមគ្នា​រវាងមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម និងមន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​ បា្ររព្ឋធ្វើនៅក្នុង​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់ ​ស្ថិតនៅតាម​បណ្តោយផ្លូវសហព័ន្ឋរុស្ស៊ី​ ក្នុងសង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ​ នាព្រឹកថ្ងៃទី០៥ ឧសភា ២០១៥ ​ក្រោមប្រធានបទ​ ” ស្ម័គ្រចិត្តផ្តល់​​ឈាម​ដើម្បីអបអរសាទរ​ក្នុងព្រះរាជពិធី​ចម្រើនព្រះជន្ម​ព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី គម្រប់៦៣​ព្រះ​វស្សា “​ ៕