ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ចាត់វិធានការ​លុប​បំបាត់​ឈ្មួញកណ្តាល​ផ្តាច់មុខ

8 ឆ្នាំ មុន

សម្តេចតេ​ជោ ហ៊ុន សែន ព្រមាន​ដល់​អភិបាលខេត្ត​ទាំងអស់ ត្រូវ​ចាត់វិធានការ អ្នក​ដែល​កាង​ផ្តាច់មុខ​ទំនិញ​កសិផល ស្រូវ អង្ករ ផ្តាច់មុខ​ពី​ប្រជាពលរដ្ឋ និង​បាន​សង្កត់​.កប្រជាពលរដ្ឋ​លើ​តម្លៃ​ផ្តាច់មុខ

ខេត្តពោធិ៍សាត់ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥៥ ដែល​មាន​ប្រវែង​១៨២,១៦៦​គី​ទ្បូ​ម៉ែត្រ ក្នុង​បរិវេណ​សាលា​បឋម​សិក្សា ហ៊ុន សែន បាក់​ចិញ្ចៀន ស្ថិត​ក្នុង​ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ព្រមាន​ដល់​អភិបាលខេត្ត​ទាំងអស់ ត្រូវ​ចាត់វិធានការ អ្នក​ដែល​កាង​ផ្តាច់មុខ​ទំនិញ​កសិផល ស្រូវ អង្ករ ផ្តាច់មុខ​ពី​ប្រជាពលរដ្ឋ និង​បាន​សង្កត់​.កប្រជាពលរដ្ឋ​ លើ​តម្លៃ​ផ្តាច់មុខ ។

ជាង​នេះ​ទៅ​ទៀត សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់​ថា សូម​ឱ្យ​អស់លោក​ពិនិត្យ​មើល​កុំ​ចាំ​ឱ្យ​ក្រសួងពាណិជ្ជកម្ម ព្រោះ​រឿង​នេះ​វា​ធ្ងន់ធ្ងរ​ណាស់ បើ​មាន​ករណី​បែប​នេះ​ត្រូវ​ផ្តន្ទាទោស​មន្ត្រី​ដែល​ឃុបឃិត​ជាមួយ​ឈ្មួញ ព្រោះ​ទីផ្សារ​អ្នក​ដែល​ឱ្យ​តម្លៃ​ខ្ពស់​ប្រជាពលរដ្ឋ​លក់​ហើយ នេះ​បែរជា​មាន​ជើងកាង​មិន​ឱ្យ​គេ​មក​ចូល​ទិញ ។

លោក សម រ​ង្ស៊ី គាត់​វាយ SMS មក​ឱ្យ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បញ្ជូន​ទៅ​ឱ្យ​លោក ស៊ុន ចាន់​ថុ​ល លោក អ៊ុ​ក រ៉ា​ប៊ុ​ន លោក អូន ព័ន្ធ​មុនី​រ័​ត្ន ។

រឿង​នេះ​ខ្ញុំ​ក៏​ធ្លាប់​បានឮ​ដែរ ករណី​ជាក់ស្តែង​ខ្ញុំ​ដឹង​ដូច​ជា​ថ្នាំជក់ ថ្នាំកូតាប​តាម​ដង​ទន្លេមេគង្គ​កាលពី​ឆ្នាំទៅ មាន​ឈ្មួញ​កាង​ផ្តាច់មុខ ហើយ​ឈ្មួញ​នោះ​ទៅ​សង្កត់ក​អ្នក​ដាំ​ថ្នាំកូតាប ។ ខ្ញុំ​ឱ្យ​លុប​ចោល​ភ្លាម ព្រោះ​មាន​ឈ្មួញ​សង្កត់.ក​ប្រជាជន ។

សម្តេច​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​មាន​កសិផល ផលិតផល ត្រូវ​លក់​ឱ្យ​អ្នក​ណា​ដែល​ឱ្យ​ថ្លៃ​ខ្ពស់​លក់​ឱ្យ​អ្នក​នោះ ជី​ក៏​ដូច​គ្នា ត្រូវ​ពិនិត្យ​គុណភាព​ផង​ដែរ ។

សូម​ឱ្យ​យកចិត្តទុកដាក់​អំពី​បញ្ហា​នេះ ត្រូវ​ឱ្យ​ទីផ្សារ​ជា​អ្ន​កាត់សេចក្តី អត់​មាន​ជើងកាង អត់​មាន​ជើងប៉ាវ បើ​មាន​បញ្ហា​នេះ​គឺ​ខុស​ហើយ ។​ ខ្ញុំ​ជម្នះ​ធ្វើ​សេដ្ឋកិច្ច​ទីផ្សារ​តាំងពី​ណា​ពី​ណី​មក​ម្ល៉េះ តាំងពី​ជំនាន់​ប្រទេស​ចិន​មិន​ទាន់​កែទម្រង់សេដ្ឋកិច្ច​ម្ល៉េះ នៅ​វៀតណាម សូ​វៀត មិន​ទាន់​កែ ចំណែក​ខ្ញុំ​កែ​មុន ហើយ​បែរជា​មានរឿង​ដូច្នេះ ។

សម្តេច​សង្កត់ធ្ងន់​ថា មាន​កន្លែង​ខ្លះ​វា​ជា​រឿង​ពិតតែ​ម្តង ហើយ​ជាក់ស្តែង​គឺ​រឿង​ថ្នាំកូតាប​ឆ្នាំទៅ​លុប​ចោល ។ ការ​ធ្វើ​សេដ្ឋកិច្ច​ទីផ្សារ​ត្រូវ​ឱ្យ​ទីផ្សារ​កាត់សេចក្តី ។

ខ្ញុំ​សូម​ដាក់​បញ្ហា​នេះ រឿង​ស្ថាប័ន​ជាតិ​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច ក្រប​ខណ្ឌ​ក្រសួងពាណិជ្ជកម្ម កសិកម្ម សូម​អស់លោក​នៅ​មូលដ្ឋាន​ត្រូវ​ពិនិត្យ​មើល​រឿង​នេះ​ឱ្យ​ច្បាស់ បើសិន​មាន​មន្ត្រី​ឃុបឃិត គឺ​មាន​មន្ត្រី​នៅ​មូលដ្ឋាន​ដែរ ។

ដូច្នេះ​សូម​ពិនិត្យ​មើល​បញ្ហា​នេះ​ឱ្យ​ច្បាស់ ប្រយ័ត្ន​មាន​សមត្ថកិច្ច​ឃុបឃិត​ជាមួយ​ឈ្មួញ ។

សម្តេច​បាន​សម្តែង​ការ​អបអរសាទរ និង​សរសើ​​រ​ប្រជាជន​ខេត្តពោធិ៍សាត់ ដែល​មិន​ខឹង​គោ​ទៅ​វ៉ៃ​រទេះ ៕