ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួញ​ឈើប្រណីត​ចាប់ផ្តើម​ក​ក្រើ​កឡើង​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ

8 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ គ្រា​ដែល​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល​ចុះ​មក​ភូមិភាគ​ឦសាន សកម្មភាព​ដឹក​ជ​ញ្ជូ​នឈើ​ប្រណីត​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​។

ខេត្ត​រតនគិរី ៖ គ្រា​ដែល​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល​ចុះ​មក​ភូមិភាគ​ឦសាន សកម្មភាព​ដឹក​ជ​ញ្ជូ​នឈើ​ប្រណីត​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​មាន​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​។ ឥឡូវ​គេ​សង្កេត​ឃើញ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​បាន​ចាប់ផ្តើម​កក្រើក​ឡើង​វិញ​ហើយ ដោយ​ពុំ​រំខាន​សមត្ថកិច្ច​ជំនាញ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​ទប់ស្កាត់​ឡើយ​។

បើ​តាម​សមត្ថកិច្ច​តូចតាច​ម្នាក់​ប្រចាំការ​នៅ​ផ្លូវជាតិ​លេខ​៧៨ ហើយ​ពុំ​សូវ​ទទួល​បាន​ផលប្រយោជន៍​ពី​ជំនួញ​ឈើ​ប្រាប់​ឲ្យ​ដឹង​ថា​ ម​ធ្យោ​យ​ដឹក​ជញ្ជូន​ឈើ​ប្រើប្រាស់​រថយន្ត​ឡិចស៊ី​ស ឡង់​គ្រី​ស្ស័​រ បា​ឡែ​ន សាំ​ងយ៉ុ​ង និង​រថយន្ត​មួយ​បាំង​កន្លះ​ជាដើម​។

ប្រភព​ព័​ត៌​មាន​ខាងលើ​ប្រាប់​បន្ត​ទៀត​ថា ការ​ដឹក​ជញ្ជូន​ឈើប្រណីត​ច្រើន​ប្រព្រឹត្ត​ទៅ​នៅ​ពេល​យប់​ ដោយ​ក្រុម​ឈ្មួញ​យកឈ្មោះ​មន្ត្រីជាន់ខ្ពស់​ នគរបាល​ខេត្ត មន្ត្រីជាន់ខ្ពស់​យោធា​ខេត្ត និង​មន្ត្រីជាន់ខ្ពស់​តុលា​ការ​ខេត្ត​​ជាដើម ដើម្បី​ជា​ឈ្នាន់​ក្នុង​ការ​ចរាចរ​ណ៍ឈើ​ទៅ​វៀតណាម​ក៏​ដូច​ជា​ការ​ជួយ​ប​ន្ធួ​របន្ថយថ្លៃ​រត់ការ​សមត្ថកិច្ច​តាម​ផ្លូវ​។

ប្រភព​ព័ត៌​មាន​ខាងលើ​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ឈ្មួញ​ទៅ​ប្រមូល​ទិញ​ឈើប្រណីត​តាម​បណ្តាស្រុក​មួយ​ចំនួន​ដូច​ជា​ស្រុក​លំ​ផាត់ ស្រុក​កូន​មុំ ស្រុក​វ៉ឺ​ន​សៃ និង​ស្រុក​អូរ​ជុំ​ជាដើម រួច​​​ដឹក​ជញ្ជូន​មក​ស្តុ​ក​ទុក​ក្នុង​ក្រុង​បាន​លុង ខ្លះ​ស្តុក​ទុក​នៅ​ស្រុក​អូ​រយ៉ា​ដាវ​ និង​ក្រុម​ឈ្មួញ​ខ្លះ​ទៀត​ដឹក​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តែ​ម្តង តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​។

ទាក់ទិន​ទៅ​នឹង​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើប្រណីត​ទាំង​ថ្ងៃ ទាំង​យប់ ដូច​ហែ​កឋិន​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដោយ​គ្មាន​ការ​ទប់ស្កាត់​នេះ​ដែរ ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តរតនគិរី​មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​ពី​សមត្ថកិច្ច​ប្រចាំការ​ទីនោះ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ឧសភា ​២០១៥​នេះ​។ គេ​រង់​ចាំ​មើល​ថា​តើ​អាជ្ញាធរ​ខេត្តរតនគិរី​ហ៊ានបញ្ចេញ​កណ្តាប់ដៃ​ដែក​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកឈើ​ប្រណីត​ខុសច្បាប់​ដែល​មាន​ខ្នង​ក្រាស់​បែប​នេះ​ដែរឬ​ទេ?​