ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រាយ​ខ្សែភ្លើង​ឆក់​ត្រី​បាន ​អរពេក​ចុះ​ទៅ​ចាប់​ ​ឆ្លងភ្លើង​ឆក់​ស្លា.ប់

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖ យុវជន​វ័យ​១៩​ឆ្នាំ​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​​​អូរ​ក្រោយ​ផ្ទះ​របស់​ខ្លួន​ ខណៈ​​​ចុះ​ទៅ​ចាប់​ត្រី​ដែល​ឆក់​បាន​នៅ​ក្នុង​ទឹក ​កាលពី​ល្ងាច​ថ្ងៃ​ទី​៤​ ឧសភា ២០១៥ ​នៅ​ភូមិ​បា​ដើម ឃុំ​សាម​ឃួ​យ

ខេត្តស្ទឹងត្រែង ​៖ យុវជន​វ័យ​១៩​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​​​អូរ​ក្រោយ​ផ្ទះ​របស់​ខ្លួន​ ខណៈ​​​ចុះ​ទៅ​ចាប់​ត្រី​ដែល​ឆក់​បាន​នៅ​ក្នុង​ទឹក ​កាលពី​ល្ងាច​ថ្ងៃ​ទី​៤​ ឧសភា ២០១៥ ​នៅ​ភូមិ​បា​ដើម ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ​​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលឃុំ​សាម​ឃួ​យបានឲ្យ​ដឹង​ថា​ យុវជន​រង​គ្រោះ​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ទឹក​ដោយសារ​ឆក់​ចរន្ត​​អគ្គិស​នី​ដោយ​ខ្លួនឯង​ ក្រោយមក​គ្រួ​សារបាន​មក​សង្គ្រោះ​ តែ​ជន​រង​គ្រោះ​បាន​ឈ្លក់ទឹក​ស្លាប់​ទៅ​ហើយ​។

​ប្រភព​ពី​គ្រួសារ​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា​ ​​មុន​ពេល​កើតហេតុ ​ជន​រង​គ្រោះ​បាន​ត​ខ្សែភ្លើង​ចេញពី​ក្នុងផ្ទះ​អូស​ទៅ​ក្រោយ​ពង្រាយ​រហូត​ដល់​អូរ​ដៃទន្លេ​ ហើយ​ដាក់​ខ្សែភ្លើង​ជាមួយ​ដែក​សរសៃ​ទៅ​ឆក់​ត្រី​ ខណៈ​ឃើញ​ត្រី អរ​ពេក​ភ្លេច​គិត​ថា​ដក​ខ្សែ​ភ្លើង​ចេញ ជន​រង​គ្រោះ​ក៏ចុះ​ទៅ​ចាប់ ​ស្រាប់តែ​​ឆក់​ប្រកាច់​នៅ​ក្នុង​ទឹក​នោះ​ស្លាប់​ភ្លាម​ៗ ។

គ្រានោះ​ក្រុម​គ្រួសារ​ក៏បាន​ទៅ​ជួយ​សង្គ្រោះ​ តែ​ដោយ​មូលហេតុ​ចរន្ត​ភ្លើង​អគ្គិស​នី​កម្លាំង​គីឡូវ៉ាត់​ខ្លាំង​ពេក​ក៏​ត្រូវ​ឆក់​ស្លាប់​ក្នុង​ទឹក​នោះ​តែ​ម្តង​។ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សាម​ឃួ​យ​បញ្ជាក់​ឲ្យ​ដឹង​ថា​ យុវជន​រង​គ្រោះ​មានឈ្មោះ វ៉ា​ន់ វល្លី​មីនា ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​-ឃុំ​កើតហេតុ បច្ចុប្បន្ន​ត្រូវ​បាន​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ក្នុងភូមិ​កំណើត​។

ប្រភព​ព័ត៌មាន​បន្ថែមបាន​ឱ្យ​ដឹង​​ថា​ កា​រត​ពង្រាយ​ខ្សែភ្លើង​ទៅ​ឆក់​ត្រី​ក្នុង​ទន្លេ​របស់​យុ​ជន​ជន​រង​គ្រោះ​នោះ​ គឺ​មិនមែន​មាន​អាំងវើរទ័រ ​ឬ​ក្បាល​ឆក់​ក្តៅ ក្បាល​ឆក់​ត្រជាក់​នោះ​ទេ ដោយសារតែ​ជន​រង​គ្រោះ​មិនដឹង​អំពី​បច្ចេកទេស​នៃ​កា​រត​ភ្ជាប់​ខ្សែភ្លើង​ពី​មួយ​ទៅ​មួយ​ គឺ​ដាក់​ព្រី​ភ្លើង​ក្បែរ​ទឹក​ ហើយ​យក​ដែក​ស​សៃ​រុំសម្រាប់​ការពារ​ដៃ​បន្តិច ​រួច​យក​ទៅ​ដាក់​ក្នុង​ទឹក​ពេល​ដែល​ឃើញ​ត្រី​ងាប់​មិន​បាន​លើក​ដែក​ដែល​កំពុង​មាន​ចរន្ត​ភ្លើង​នោះ​ឡើង​សិន​មុន​នឹង​ចុះ​ទៅ​ស្រង់​ត្រី​ក៏​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ដួល​ប្រកាច់​ និង​ឈ្លក់ទឹក​ស្លាប់​ភ្លាម​ៗ​​បែប​នេះទៅ​៕ ​