ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ២នាក់​ឆក់កាបូបពីនារីបរទេសម្នាក់​​បាន​សម្រេច តែ​រត់​មិន​​រួច​​ម្នាក់​

8 ឆ្នាំ មុន

រាជ​ធានី​​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់​ ក្នុង​ចំណោមបក្សពួក​២​នាក់ ​ត្រូវ​​​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​តាម​ប្រមាញ់បាន​​​ ក្រោយ​​​ពី​​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​​​ឆក់​កាបូប​​ពី​ស្ត្រី​បរទេស​​ម្នាក់​បាន​សម្រេច​ ​កាលពី​វេលា​​ម៉ោង០៧ ​និង​២៥​នាទី​យប់​ថ្ងៃទី​០៤ ឧសភា

រាជ​ធានី​​ភ្នំ​ពេញ ៖ ជន​សង្ស័យ​ម្នាក់​ ក្នុង​ចំណោមបក្សពួក​២​នាក់ ​ត្រូវ​​​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​តាម​ប្រមាញ់បាន​​​ ក្រោយ​​​ពី​​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​​​ឆក់​កាបូប​​ពី​ស្ត្រី​បរទេស​​ម្នាក់​បាន​សម្រេច​ ​កាលពី​វេលា​​ម៉ោង០៧ ​និង​២៥​នាទី​យប់​ថ្ងៃទី​០៤ ឧសភា ២០១៥ ស្ថិត​នៅ​កែង​ផ្លូវ​លេខ​១៧២​ និង​១៣ ក្នុង​សង្កាត់​​ជ័យ​​ជំនះ ខណ្ឌដូនពេញ​ ​ហើយ​​ព្យាយាម​ជិះ​​ម៉ូ​តូ​​គេច​ខ្លួន ។

ប្រភពបានឱ្យ​ដឹងថា ​ជនសង្ស័យ​​ដែល​ឃាត់​ខ្លួនបាន​​ឈ្មោះ​ស៊ិន​ ស័​ក្ត​ណា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​​លេខ​៣៩៩ ផ្លូវលំ ភូមិ​ព្រែក​ទល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ (​ជា​អ្នក​ឆក់​កាបូប​)​ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​SERENA. BRETT ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​អង់គ្លេស ជា​និស្សិត​ស្នាក់​នៅ​សណ្ឋាគារ​ LORCLY JUBBLY ផ្លូវ​លេខ​២២២ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ​​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ក្នុង​កាបូប​ដែលចោរឆក់​​​ទៅ​នោះ​ មាន​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន៦មួយ​គ្រឿង​,​ប្រាក់​​អា​មេ​រិ​ក​​១០០​ដុល្លារ ​និង​កាត​អេ​ធី​អឹម​១ ​។

​ប្រភព​​បានឱ្យ​​ដឹងថា កាលពី​​​វេលាកើតហេតុ ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍​ឯក ​លី គេ​ម
​ឡេ​ង មេបញ្ជាការ​រង​​កងរាជអាវុធហត្ថ​ខណ្ឌដូន​ពេញ ​កំពុង​ជិះ​ម៉ូតូ​ល្បាត​​មក​ដល់​ចំណុច​កែង​​ផ្លូវ​លេខ​១៧២ ​និង​ផ្លូវ​លេខ​១៣ ​ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ​ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​​ជិះ​ម៉ូ​​តូ​មួយ​គ្រឿង ​ម៉ា​ក​ស្មាស់​វី ​ពណ៌​ក្រហម​លាយ​ខ្មៅ ស៊េរី​២០១១ ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​ស្ត្រី​ជនបរទេស​ម្នាក់ ​ដែល​កំពុង​តែ​ដើរ​បាន​​សម្រេច ​។​

ហើយ​​ជនសង្ស័យ​នាំ​គ្នា​​បើក​ម៉ូ​តូ​គេចខ្លួន​ តាម​បណ្តោយ​ផ្លូវ​លេខ​១៣ ​ឆ្ពោះទៅ​ទិស​ខាងត្បូង​ ភ្លាម​ៗ​នោះ​កម្លាំង​អាវុធហត្ថ​បាន​​ជិះ​ម៉ូតូ​ដេញ​តា​ម​ប្រមាញ់​​ពីក្រោយ ​រហូត​ដល់​កែង​ផ្លូវ​លេខ​១៧៨ ​ក៏កៀរម៉ូតូ​របស់​ជនសង្ស័យ​ដួល ​ហើយ​ជនសង្ស័យ​​នាំ​គ្នា​រត់​ចែក​ផ្លូវ ​។ ប៉ុន្តែ​​កម្លាំង​អាវុធហត្ថ​បាន​តាម​ចាប់​ ​ហើយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ ដែល​ជា​អ្នក​ឆក់​កាបូប​ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ ជា​អ្នក​បើក​ម៉ូតូ​បាន​រត់គេច​ខ្លួន​បាត់​រួមជាមួយ​​យក​កាបូប​ជន​រង​គ្រោះ​​​ផងដែរ ​។

 ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

​​