ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឱ្យគេឮ «សង្ឃឹមយុត្តិធម៌ លើក្រសួងមេព្រៃ»

8 ឆ្នាំ មុន

មាន​ឈ្មួញ​ឈើ​ធំ​ៗ២​នាក់​ ល្បីឈ្មោះ​បំផុត​ ​នៅ​ខេត្តកំពង់ចាម ក្រចេះ ស្ទឹង​ត្រែង ខាងរ​កស៊ីដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន ទោះ​មានច្បាប់ ឬ​អត់​ច្បាប់ មាន​តែ​ក្រសួង​មេព្រៃ​ទេ ទើប​អាច​ឆ្លើយ​បាន ។ នោះ​គឺ​ ឧកញ៉ា​ លឹ​ម ប៊ុ​ន​ណា ហៅ​ឧកញ៉ា​ខ្នា និង ​ឧកញ៉ា​អេ​ង

មាន​ឈ្មួញ​ឈើ​ធំ​ៗ២​នាក់​ ល្បីឈ្មោះ​បំផុត​ ​នៅ​ខេត្តកំពង់ចាម ក្រចេះ ស្ទឹង​ត្រែង ខាងរ​កស៊ីដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន ទោះ​មានច្បាប់ ឬ​អត់​ច្បាប់ មាន​តែ​ក្រសួង​មេព្រៃ​ទេ ទើប​អាច​ឆ្លើយ​បាន ។ នោះ​គឺ​ ឧកញ៉ា​ លឹ​ម ប៊ុ​ន​ណា ហៅ​ឧកញ៉ា​ខ្នា និង ​ឧកញ៉ា​អេ​ង ។

ឆ្លើយ​ក៏​ដោយ មិន​ឆ្លើយ​ក៏​ដោយ ពេល​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ ​នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​ ដែល​ជា​អ្នក​រស់នៅផ្ទាល់​ ក្នុង​តំបន់​នោះ បាន​ធ្វើ​លិខិត​ប្ដឹង​ទៅ​សាលាដំបូង​ខេត្ត ឱ្យ​ចាត់ការ​តាម​ច្បាប់ ​ដោយ​ចោទ​ថា ជា​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ព្រៃឈើ ប្រមាណ​ជាង​៣​ពាន់​ហិ​កតា ក្នុង​តំបន់​ព្រៃស្រោង ជា​ព្រៃរបស់​រដ្ឋ​គ្រប់គ្រង ។

ក្រុម​អ្នកវិភាគ​បាន​ប្រាប់​កោះសន្ដិភាព​ម្សិលមិញ​ថា រឿង​ធំ​ម្លឹ​ង​ៗ ​ដែល​ជាប់​ពាក់ព័ន្ធ​ ជាមួយ​ឧកញ៉ា​ទាំង​២​នាក់​នេះ​មិន​សង្ឃឹមថា សាលាដំបូង​ចាត់ការ​បាន​ល្អ​នៅឡើយ​ទេ ។ ពេល​នេះ​សង្ឃឹមលើ​ក្រសួងកសិកម្ម ដែល​ជា​ចៅហ្វាយ​ នៃ​ព្រៃឈើ​តែ​ប៉ុណ្ណោះ ។

ទំហំ​នៃ​ការ​កាប់​រាន​យក​ដី​ព្រៃស្រោង​ដែល​មាន​ជាង​៣​ពាន់​ហិ​កតា ​ឱ្យ​វិនាស​បែប​នេះ គួរតែ​មាន​វិធានការ​តាម​ច្បាប់​ជា​គំរូ​មួយ ដែល​សង្ស័យ​ក្លាយជា​សម្ល​កំ​ពិស​មិន​ខាន​ឡើយ ។ តើ​ព្រៃឈើ​គ្រប់​ប្រភេទ​នៅ​លើ​ដី​ព្រៃស្រោង​ ជាង​៣​ពាន់​ហិ​កតា ​មាន​តម្លៃ​ប៉ុន្មាន? អ្នក​ណាខ្លះ​ពាក់ព័ន្ធ? ម្ចាស់​ទឹកដី​ខេត្តក្រចេះ​ដឹង​ដែរ ឬ​អត់ ?