ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ជនជាតិ​ទួរ​​គី​ម្នាក់​ក្នុង​ចំណោម​៣​នាក់បញ្ជូន​ទៅ​តុលាការ​ពី​បទ​លួច​លុយ​ចំនួន​២០០០​ដុល្លារ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​សហការ​ជាមួយ​នគរបាល​ស្រុក​ពួក បាន​ធ្វើការ​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជន​ជាតិ​​ទួរគីម្នាក់​ក្នុង​ចំណោម​៣​នាក់​នៅ​កណ្តាល​ក្រុង​សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​សហការ​ជាមួយ​នគរបាល​ស្រុក​ពួក បាន​ធ្វើការ​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជន​ជាតិ​​ទួរគីម្នាក់​ក្នុង​ចំណោម​៣​នាក់​នៅ​កណ្តាល​ក្រុង​សៀមរាប យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ខណៈ​ពួក​គេ​ធ្វើ​សកម្ម​ចូល​ទៅ​​ដូរ​ប្រេងម៉ាស៊ីន រួច​ក៏​បន្លំ​លួច​លុយ​ចំនួន​២០០០​ដុល្លា​រ ​ហើយ​ក៏​គេចខ្លួន​រួច​២​នាក់​ ។

​ហេតុ​ការ​ណ៍ដែល​ជនជាតិ​ទួរគី​លួច​លុយ​ពលរដ្ឋ​តាម​ផ្លូវ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៥ នៅ​ភូមិ​ពង្រ​ថ្មី ឃុំ​សសរស្តម្ភ ស្រុក​ពួក ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​នៅ​ថ្ងៃ​ទី​៣​ ខែឧសភា រួច​បញ្ជូន​មក​តុលាការ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​«កោះសន្តិភាព»​នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែឧសភា​ ឆ្នាំ​២០១៥​ថា ជន​បរទេស​ដែល​បាន​ចាប់ខ្លួន​មាន​ឈ្មោះ​ IS skender ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​តួ​គី ស្នាក់​នៅ​ភ្នំពេញ​ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ​ណ៍ ។ ចំណែក​ជន​រង​គ្រោះ​មាន​ឈ្មោះ​ទី​ន ពេក អាយុ​៤៦​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​សន សាលី អាយុ​៣២​ឆ្នាំ ជា​ជាង​ជួសជុល​ម៉ូតូ​ និង​លក់​គ្រឿងបន្លាស់​ម៉ូតូ រស់នៅ​ភូមិ​កើត​ហេតុ​ខាងលើ​ ។

​ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ពលរដ្ឋ​ជា​ជន​រង​គ្រោះ​បាន​ប្តឹង​មក​សមត្ថកិច្ច​ថា មាន​ជនបរទេស​១​ក្រុម​មាន​គ្នា​៣​នាក់​ស្រី​ម្នាក់ បាន​មក​បូម​ខ្យល់​កង់​ឡាន​នៅ​កន្លែង​របស់​គាត់ ហើយ​បាន​បន្លំ​លួច​លុយ​អស់​២០០០​ដុល្លារ រួច​ក៏​បើកឡាន​គេចខ្លួន​ ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ស្រុក​ពួក​បាន​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល​ដេញ​ស្ទាក់​ចាប់​បាន​នៅ​កណ្តាល​ក្រុង​សៀមរាប​ ។ក្នុង​ពេល​ស្ទាក់​ចាប់​បាន​ឡាន​ជនបរទេស​ប្រុស​​ម្នាក់​ស្រី​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ និង​ដកហូត​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៣០០​ព​ណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2V-3861​ មួយ​គ្រឿង រីឯ​ប្រាក់​ដែល​ជនសង្ស័យ​លួច​នោះ​ពុំ​មាននៅ​ក្នុង​រថយន្ត​ដែល​ជនសង្ស័យ​ជិះ​ទេ​ ។​

ក្រោយ​ពី​​សួរនាំ​រួច​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ជា​បន្ត​ ៕