ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមាន​​ចាត់វិធាន​ការ​ក្តៅ​​ចំពោះ​អ្នក​បង្ក​​អសន្តិសុខ និង​ប៉ះ​ពាល់​បរិស្ថាន​​សមុទ្រ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​បញ្ហា​អសន្តិសុខ និង​ការ​ធ្វើ​ឱ្យ​ប៉ះ​បាល់​ដល់​បរិស្ថាន​សមុទ្រ និង​តំបន់​កោះ​រ៉ុ​ង កាន់តែ​ច្រើន​ឡើង​នោះ ក្រសួងទេសចរណ៍​រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី បាន​ព្រមាន​ចាត់វិធានការ​ក្តៅ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ទ​ង្វើ​ទាំង​អស់​

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​បញ្ហា​អសន្តិសុខ និង​ការ​ធ្វើ​ឱ្យ​ប៉ះ​បាល់​ដល់​បរិស្ថាន​សមុទ្រ និង​តំបន់​កោះ​រ៉ុ​ង កាន់តែ​ច្រើន​ឡើង​នោះ ក្រសួងទេសចរណ៍​រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី បាន​ព្រមាន​ចាត់វិធានការ​ក្តៅ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ទ​ង្វើ​ទាំង​អស់​នេះ ។

កិច្ចប្រជុំ​បន្ទាន់​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគ​បាល​ជាតិ និង​លោក ឈិ​ត សុ​ខុន អភិបាលខេត្ត​ព្រះ​សីហ​នុ ។

នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ខេត្ត​ព្រះ​សីហ​នុ​ជា​តំបន់​រដ្ឋបាល និង​សេដ្ឋកិច្ច​ពិសេស ដែល​រួម​មាន​ទាំង​វិស័យសេដ្ឋកិច្ច ពា​ណិ​ជ្ច​កម្ម ឧស្សាហកម្ម និង​ទេសចរណ​។ អាច​និយាយ​ថា ទិស​ដៅ​ខាង​មុខ​តំបន់​នេះ​នឹង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។ ប៉ុន្តែ​អ្វី​ដែល​យើង​កំពុង​មើលឃើញ​នោះ គឺ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​ដែល​រួម​មាន ការ​បំពុលបរិស្ថាន​សមុទ្រ សំខាន់​ការ​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ និង​សន្តិសុខ​ដែល​មិន​ទាន់​ល្អ​ប្រសើរ​នៅ​ទ្បើ​យ ។

ទាក់ទង​នឹង​បញ្ហា​នេះ​លោក ថោ​ង ខុន បាន​សន្យា​ថា ស្ថា​ប​ន័​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ត្រូវ​ខិតខំ​ធ្វើ​ឱ្យ​បាន​មិន​ទុក​ឱ្យ​បញ្ហា​ទាំង​អស់នេះ​បន្ត​កើត​មាន​ទៀត​ឡើយ ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា បញ្ហា​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ​បង្ក​ឡើង​ដោយ​ម្ចាស់​ភោជនីយដ្ឋាន និង​ផ្ទះសំណាក់ ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់ បើ​ក្នុង​ករណី​មិន​ព្រម​បញ្ឈប់​ទេ យើង​ត្រូវ​តែ​លុប​ចោល​អាជ្ញា​ប​ណ្ណ័​ដែល​ចេញ​រួច​ហើយ និង​មិន​បន្ត​អាជ្ញាប័ណ្ណ​ថ្មី​ទៀត​ឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព