ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរព​​វិញ្ញាណ​​ក្ខ​ន្ធ​លោក ប៉ែន សមិទ្ធិ ក្នុង​ថ្ងៃ​​ទិវា​សេរីភាព​​សារ​ព័​ត៌​មាន​​ពិភព​លោក

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ទាំង​​អ្នកកាសែត​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​១០០​​នាក់ បាន​​ចូលរួម​ក្នុង​ថ្ងៃ​ទិវា​សេរីភាព​​សារ​ព័​​ត៌​មាន​ពិភព​លោក​២០១៥ បាន​​ស្មឹង​ស្មា​ត​​គោរ​ព​ដ​ល់​វិញ្ញាណ​ក្ខ​ន្ធ​លោក​ប៉ែន សមិទ្ធិ ប្រធាន​ក្លិប​​អ្នកកាសែត​កម្ពុជា​ និង​និពន្ធ​នាយក​​កាសែត​រស្មី​​កម្ពុជា

រាជធានីភ្នំពេញ ៖ ទាំង​​អ្នកកាសែត​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​១០០​​នាក់ បាន​​ចូលរួម​ក្នុង​ថ្ងៃ​ទិវា​សេរីភាព​​សារ​ព័​​ត៌​មាន​ពិភព​លោក​២០១៥ បាន​​ស្មឹង​ស្មា​ត​​គោរ​ព​ដ​ល់​វិញ្ញាណ​ក្ខ​ន្ធ​លោក​ប៉ែន សមិទ្ធិ ប្រធាន​ក្លិប​​អ្នកកាសែត​កម្ពុជា​ និង​និពន្ធ​នាយក​​កាសែត​រស្មី​​កម្ពុជា ដែល​​បាន​​ធ្វើ​មរ​ណ​កាល កាលពី​​ពេល​កន្លង​ទៅ​ ។ ទន្ទឹម​នោះ ​វាគ្មិន​​សំខាន់​ៗ​​ដែល​បាន​ចូលរួម​​ក្នុង​ទិវា​សេរីភាព​​សា​ព័​​ត៌​មាន​ពិភព​លោក ក៏​បាន​​លើក​ឡើង​ផង​ដែរ​ថា​ អំពី​សមិទ្ធ​ផល ​និង​ស្នាដៃ​របស់​​លោក​ប៉ែន សមិ​ទ្ធិ ​ដែល​បាន​បន្សល់​​ទុក​ក្នុង​វិស័យ​​សារ​ព័​ត៌​មាន​នៅ​​កម្ពុជា​ ។

គួរ​រំលឹក​​ថា ​នៅ​ថ្ងៃ​ទី​៤ ​​ឧសភា​ ​២០១៥ ​នេះ​ ក្រុម​អ្នក​សា​រ​ព័ត៌​​មាននៅ​​កម្ពុជា បាន​សហការ​ជាមួយ​​ស្ថាប័ន​ និង​អង្គការ​​ពាក់​ព័ន្ធ​​បាន​រៀបចំ​​សេរីភាព​សារ​ព័​​ត៌​មាន​ពិភព​លោក​ក្រោម​​ប្រធានបទ «​សារ​ព័​​ត៌​មាន និង​ច្បាប់​​ស្តី​​ពី​សិទ្ធិ​ទទួលយក​បាន​ព័​ត៌​មាន​»​ ខណៈ​​ដែល​ពិធី​នោះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​​នៅ​សណ្ឋាគា​រ កាំ​​បូ​ឌី​យ៉ា​​ណា​ ។

​លោកស្រី​ Anna Lemaistre ​តំណាង​អង្គ​ការ UNESCO ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ថា ការ​​ប្រារព្ធ​ទិវា​សេរី​ភាព​សារ​ព័​​ត៌​មាន​​ពិភព​លោក​ឆ្នាំ​២០១៥​នេះ​ មាន​គោលបំណង​ ដើម្បី​ផ្តល់​វេទិកា​​មួយ​សម្រាប់​​តំណាង និង​អ្នក​ប្រកប​​វិជ្ជា​ជី​វៈ​​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័​ត៌​មាន​​ធ្វើការ​ពិភាក្សា​​អំពី​ញ្ហា​ប្រឈម​​នានា​របស់​អ្នក​សារ​ព័​​ត៌​មាន​ ដើម្បី​ទទួល​បាន​ព័​ត៌​មាន​សាធារណៈ​ ។

លោកស្រី​បន្ត​ថា ​ច្បាប់​ស្តី​ពី​សិទ្ធិ​​ទទួល​បាន​ព័ត៌​មាន​ដែល​នឹង​ប្រកាស​ឱ្យ​​ប្រើប្រាស់​នា​ពេល​ខាង​មុខ​ នឹង​ត្រូវ​បាន​លើក​យក​មក​ពិភាក្សាផង​ដែរ ​ខណៈ​​ដែល​គេ​ដឹង​ថា ​ច្បាប់​នេះ​អាច​នឹង​ជួយ​ដល់​អ្នក​សារ​ព័​ត៌​មាន​អាច​បំពេញការងារ​របស់​ខ្លួន​ឱ្យ​​បាន​ហ្មត់ចត់​ប្រកប​ដោយ​ឯករាជ្យ​ភាព ​និង​ទាន់​ពេល​វេលា ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព