ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​​ផឹក​ស្រវឹង​បើកកាណូត​បា​ឡា​ស្មាច់​បុក​ដង្គត់ឈើ​ធ្លាក់ទឹក​លង់​ស្លា.ប់

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់ផឹក​ស្រវឹង​​បាន​បើក​កាណូត​បា​ឡា​ស្មាច់​បុក​នឹង​ដង្គត់ឈើ​​​​បណ្តាល​ឱ្យ​ធ្លាក់ចូល​ទឹក​​​លង់​ស្លា.ប់​។ ហេតុការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២​ និង​៣០​នាទី​ថ្ងៃត្រង់​

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់ផឹក​ស្រវឹង​​បាន​បើក​កាណូត​បា​ឡា​ស្មាច់​បុក​នឹង​ដង្គត់ឈើ​​​​បណ្តាល​ឱ្យ​ធ្លាក់ចូល​ទឹក​​​លង់​ស្លាប់​។ ហេតុការ​ណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២​ និង​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​០៣​​ឧសភា ​២០១៥ នៅ​ចំណុ​ចក្រ​ចាប់ ស្ថិត​ក្នុងភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ ។

បើ​តាម​​នគរបាល​ស្រុក​បរិបូរ​ណ៍បាន​និយាយ​ថា បុរស​រង​គ្រោះ​មានឈ្មោះ សៀង ហៃ អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពោ​ធិ៏ ឃុំ​ពង្រ ស្រុក​រលាប្អៀរ តែ​បាន​មក​ស្នាក់​នៅ​ប្រកប​របរ​នេសាទត្រី​នៅ​ភូមិ-​ឃុំ​កើត​ហេតុ​ខាងលើ ។

មុន​ពេល​កើតហេតុ​បរស​រង​គ្រោះ​បាន​ផឹក​ស្រវឹង ហើយ​បាន​បើកកាណូ​តបា​ឡា​ស្មាច់ជូន​បងប្អូន​មក​ត្រើយម្ខាង លុះ​ពេល​ត្រឡប់​មក​វិញ​បាន​បើកកាណូត​លឿន​ហើយ​ជ្រុលទៅបុក​នឹង​ដង្គត់ឈើបណ្តាលឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ចូល​ទឹក​លង់​ស្លាប់​តែ​ម្តង ចំណែក​កាណូត​បានជ្រុលទៅបុក​នឹង​សត្វ​ក្របី​មួយ​ក្បាល​ទៀត​ទើប​ក្រឡាប់​លិច​ចូល​ទៅ​ក្នុង​ទឹក ។

​​នគរបាល​ដែល​បានទៅ​ពិនិត្យ​សព​ជន​រង​គ្រោះ បាន​និយាយ​ថា ជន​រង​គ្រោះ​ស្រវឹង ហើយ​ពេល​កើតហេតុ​ទំនងជា​ខ្យល់គរផង​​ទើប​បណ្តាល​ឱ្យ​លង់ទឹក​​ស្លាប់​បែប​នេះ ព្រោះ​កន្លែង​កើតហេតុមានទឹក​រាក់​ល្មម ហើយ​ជន​រងគ្រោះក៏​ចេះ​ហែល​ទឹក​ដែរ មិន​គួ​រលង់ទឹក​ឡើយ ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព