ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ចរន្ត​អគ្គិស​នីឆេះ​បង្គោល​ភ្លើង​ ​ផ្អើល​ពេញ​ដងផ្លូវ​មុន្នី​រ៉េ​ត

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​​បង្គោល​ភ្លើង​ថ្ម​ធំ​មួយ​ដើមត្រូវ​អគ្គិ​ភ័យ​ឆាបឆេះ​ឡើង និង​ខ្សែភ្លើង​ត្រូវ​ធ្លាក់​រាយ​ប៉ាយ​ពាសពេញ​ដងផ្លូវដោយ​សារ​ទុស្សេ​ចរន្ត​អគ្គិ​សនី​ បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំងដល់​អ្នកស្រុក​ដែល​រស់នៅ​ជិត​

រាជ​ធានី​ភ្នំពេញ ៖ ​​បង្គោល​ភ្លើង​ថ្ម​ធំ​មួយ​ដើមត្រូវ​អគ្គិ​ភ័យ​ឆាបឆេះ​ឡើង និង​ខ្សែភ្លើង​ត្រូវ​ធ្លាក់​រាយ​ប៉ាយ​ពាសពេញ​ដងផ្លូវដោយ​សារ​ទុស្សេ​ចរន្ត​អគ្គិ​សនី​ បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំងដល់​អ្នកស្រុក​ដែល​រស់នៅ​ជិត​កន្លែង​កើតហេតុ និងអ្នកដំណើរ​នាំ​គ្នា​ចោម​រោម​មើល កាលពី​វេលា​ម៉ោង១០ និង៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី០៤ ​ឧសភា ​២០១៥ នៅ​ចំណុច​ទល់មុខ​​​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់ត៍ ហុង​គន់ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ( ផ្លូវ​មុន្នី​រ៉េ​ត )​ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។
 
ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យដឹង​ថា ​​មុន​ពេល​មាន​អណ្តាតភ្លើង​ឆាបឆេះ គេ​ស​ង្គេ​ត​ឃើញ​មាន​ផ្សែងហុយ​ចេញពី​​ខ្សែភ្លើងដែល​នៅ​ជាប់​បង្គោល​ភ្លើង​មេ​ធំ​ខាងលើ ។ ​​ភ្លាម​នោះ​​ស្រាប់តែ​​ខ្សែភ្លើង​ទាំងអស់​ត្រូវ​ផ្ទុះ​បែក​ផ្កាភ្លើងបង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះខ្សែភ្លើង​ធ្លាក់​រាយប៉ាយ​ពេញ​ដី បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​តែ​ម្តង​​ ។

ភ្លាម​ៗនោះ សមត្ថកិច្ច​មូលដ្ឋាន និងកម្លាំងមន្ត្រី​ជំនាញ​អគ្គិស​នីបាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ​បិទ​ប្រព័ន្ធ​ចរន្ត​ខ្សែភ្លើង ហើយនាំគ្នា​យក​បំពង់​ពន្លត់​អគ្គិ​ភ័យ​បាញ់​ពន្លត់​អណ្តាតភ្លើងឱ្យរ​លត់​សូន្យសុង​ទៅ​វិញ​តែ​ម្តង​ទៅ ។
 
ក្នុង​ករណី​ឆាបឆេះ​នេះ​ដែរ រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​១​គ្រឿង​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​មិន​បាន​​បាញ់ទឹក​ពន្លត់​នោះ​ទេ គឺ​សមត្ថកិច្ចប្រើ​បំពង់​ពន្លត់អគ្គិភ័យអស់​​​៨​បំពង់​តូច​​ក្នុង​ការ​បាញ់​ពន្លត់​អណ្តាត​ភ្លើង​​៕ ​