ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន​ ហាក់មិនពេញ​ចិត្តចំពោះចៅក្រមឲ្យ ​ប៉ាក់គីអាវចាញ់

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​សម្តេចតេជោ ​ហ៊ុន សែន​ បានមានប្រសាសន៍​ហាក់មិនពេញចិត្តចំពោះ​ចៅក្រម៣រូបដែល​​សម្រេចឲ្យស្តេច​ប្រដាល់ហ្វីលីពីន​ចាញ់ពិន្ទុ​

ខេត្តពោធិ៍សាត់ ៖ ​សម្តេចតេជោ ​ហ៊ុន សែន​ បានមានប្រសាសន៍​ហាក់មិនពេញចិត្តចំពោះ​ចៅក្រម៣រូបដែល​​សម្រេចឲ្យស្តេច​ប្រដាល់ហ្វីលីពីន​ចាញ់ពិន្ទុ​សេ្តច​ប្រដាល់​អាមេរិក ​មេវេដឌ័រ​ ក្នុងការប្រកួតកាលពីថ្ងៃម្សិលមិញ ​។ សម្តេចតេជោក៍​បានស្នើឲ្យអ្នកជំនាញ​ពន្យល់បកស្រាយ​ផងដែរទាក់ទង​ទៅនឹង​លទ្ឋផលនេះ ។

សម្តេចតេជោ​​​នាយករដ្ឋមន្រ្តី​ ​​​ហ៊ុន សែន​​ ​​​​មានប្រសាសន៍​ខាងលើបែប​នេះ​​បានធ្វើឡើង​នៅ​​ព្រឹកថ្ងៃទី០៤ ​ឧសភា ​២០១៥​ ​ក្នុងពិធី​​សម្ពោធ​​បើក​​​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​ជាតិ​លេខ៥៥​​​ ​ប្រវែង១៨២គីឡូម៉ែត្រ​​​​​ដែលជាផ្លូវថ្មី​​ ​​​ដោយតភ្ជាប់ពី​ផ្លូវជាតិ​​​លេខ៥៥​ឆ្ពោះ​​ទៅព្រំដែនខ្មែរ​-​ថៃ​ ​ក្នុងឃុំសំរោង​​ ​ ​ស្រុកភ្នំក្រវ៉ាញ ។

តាមគម្រោង​​ថវិកាចំណាយ​ក្នុង​​ការសាងសង់ផ្លូវ​នេះ​​អស់​​ជាង​១៣០​លាន​ដុល្លារ​​ ​បានមកពីកម្ចីសម្បទាន​ពី​​សាធារណរដ្ឋប្រជាមានិតចិន ​​​និង​ ​​ថវិកា​បដិភាគ​របស់​​​រាជរដ្ឋាភិបាល​កម្ពុ​ជា ៕