ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខុសច្បាប់បញ្ជូន​ពី​ថៃ​ក្នុង​ខែមេសា​​កើន​ជាង​ខែ​មី​នា​ ​

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ពលករ​ខុសច្បាប់​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​តាម​រថយន្ត​ទ្រុង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​សំ​រ៉ាប់​ខែមេសា​ ឆ្នាំ​២០១៥​ មានការ​កើនឡើង​ជាង​ខែមីនា​ ឆ្នាំ​២០១៥ ​ដូច​គ្នា​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ពលករ​ខុសច្បាប់​ដែល​ភាគី​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​តាម​រថយន្ត​ទ្រុង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​សំ​រ៉ាប់​ខែមេសា​ ឆ្នាំ​២០១៥​ មានការ​កើនឡើង​ជាង​ខែមីនា​ ឆ្នាំ​២០១៥ ​ដូច​គ្នា​ ក្នុង​នោះ​មួយ​ចំនួន​តូច​កាន់​កាត​ស៊ី​ជម្ពូ​ ព្រោះ​ចាញ់បោក​មេខ្យល់​មិន​ឆ្លង​តាម​ច្រក​ទ្វារ​អន្តរជាតិ​បែរ​ជា​នាំ​គ្នា​ឆ្លង​តាម​ច្រករបៀង​។​

មន្ត្រី​នៅ​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ប្រទេស​ថៃ​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​កោះសន្តិភាព​ថា​ ពលករ​បញ្ជូន​ពី​ថៃ​ក្នុង​ខែមេសា​សរុប​៦.៧១៧​នាក់​ ដោយ​ក្នុង​ចំណោម​នេះ​មាន​ស្ត្រី​២.១៧៩​នាក់​ និង​កុមារ​៤៥៦​នាក់​។​

មន្ត្រី​ខាងលើ​បន្ត​ថា​ ពលករ​ខុសច្បាប់​ដូច​គ្នា​កាលពី​ខែ​មីនា​មាន​ចំនួន​៥.៣៧៨​នាក់​ ស្ត្រី​១.៦៤៨​នាក់​ និង​កុមារ​៣៧១​នាក់​។​ មន្ត្រី​ខាងលើ​បន្ត​ថា ​ពលករ​ដែល​ភាគី​ថៃ​បញ្ជូន​មក​ក្នុង​ខែមេសា​មួយ​ចំនួន​តូច​ពួក​គេ​កាន់​ប័ណ្ណ​ស៊ី​ជម្ពូ​ ព្រោះ​ចាញ់បោក​មេខ្យល់​មិន​ឆ្លង​តាម​ច្រក​ទ្វារ​អន្តរជាតិ​បែ​រជា​ឆ្លង​តាម​ច្រករបៀង​ដោយ​ខុសច្បាប់​ទៅ​វិញ​។​

គួរ​បញ្ជាក់​ថា​ ក្រោយ​ពី​ប្រទេស​ថៃ​ចាប់ផ្ដើម​ដំណើរការ​ឲ្យ​ពលករ​កម្ពុជា​ប្រើប្រាស់​ប័ណ្ណ​ស៊ី​ជម្ពូ​ចេញ-ចូល​ធ្វើការ​បាន​តាម​បណ្ដា​ខេត្ត​នោះ​លំហូរ​ពលករ​ខ្មែរ​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​នានា ​ពិសេស​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាន់តែ​មាន​ចំនួន​ច្រើន​ជាង​ពី​ពេល​មុន​របប​យោធា​ថៃ​ចាប់​បញ្ជូន​ពលករ​ត្រឡប់​ជាង​២៥​ម៉ឺន​នាក់​ក្នុង​ខែមិថុនា​ ឆ្នាំ​២០១៤៕​​